
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5384 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695555 នាក់
វៀតណាម៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជាក្នុងការ ធ្វើឱ្យប្រទេសវៀតណាម ដណ្តើមបានវៀតណាមខាងត្បូង ហហើយធ្វើការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន។ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូងបន្ទាប់ពីអាមេរិកដកកា គាំទ្របាន២ឆ្នាំ ។
ក្នុងយុទ្ធសាស្ត្រសង្គ្រាម វៀតណាមខាងជើង ជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលមកវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង។ តែដោយមានការជួយជ្រោមជ្រែងរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋធ្វើឲ្យកងទព័រំដោះវៀតណាមបានទទយលជោគជ័យដោយប្រើផ្លូវលំហូរជីមិញដឹកជញ្ជូនសព្វាវុធ ឆ្លងតាមស្រុកខ្មែរចូល វាយចូលវៀតណាមខាងត្បូង រហូតដណ្តើមបានជោគជ័យ។ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលវៀតណាម បានប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារិកនៃខួប៥០ឆ្នាំថ្ងៃដែលពួកគេដណ្តើមបានវៀតណាមខាងត្បូង ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិក នៅទីក្រុងហូជីមិញ។
លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានអរគុណកម្ពុជា ដែលបានចូលរួមចំណែកការជួយវៀតណាម ឱ្យសម្រេចបានជោគជ័យ។ លោក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមដើរព្យុះហយាត្រាកងទ័ព។លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងពិធីអបអរសាទរនេះ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីអតីតកាលកម្ពុជា និងវៀតណាម បានជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
ទាក់ទងបញ្ហាសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះវាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។សម្តេចតេជោ បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ កម្ពុជា និងវៀតណាម ត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។
សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចតេជោបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦លាន់នាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។
លោក ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ លោក សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២០ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។លោកនាយករដ្ឋមន្ត្រី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់តិ៍ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។
ក្នុងឱកាសជួបពិភាក្សាជាមួយ លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ។ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថាក្រៅពីការ សម្ដែងនូវការស្វាគមន៍ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុ លោក អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
សម្ដេចតេជោបានបង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី៥០នៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាម ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និងកងទ័ពទៀតផងដែររវាងប្រទេសទាំងពីរ។សម្ដេចតេជោក៏បានបន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជានិងវៀតណាមតែងតែជួយគ្នាទៅវិញទៅមក នូវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក។ សម្ដេចក៏រំលឹកពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកនូវការគាំទ្ររំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះ។
លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយ ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។
លោកបានបញ្ជាក់ទៀតថា វៀតណាមមិនភ្លេចនោះទេនូវការអរគុណ ចំពោះការគាំទ្រពីមិត្តភក្កិបរទេសជាពិសេសគឺកម្ពុជាតែម្ដងដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តមបានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រ វៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។ លោកបានបន្ថែមទៀតថា ដោយផ្អែកលើប្រវត្តិសាស្ត្រប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ប្រទេសទាំងពីរត្រូវតែរក្សា និងពូនជ្រុំ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ បន្តទៀត។
លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ និង ឯកភាពជាមួយសម្តេចតេជោ លើការជំរុញទំហំពាណិជ្ជកម្ម ជាពិសេស ទ្វេភាគីវៀតណាម កម្ពុជា ឱ្យដល់២០ពាន់លានដុល្លារអាមេរិក។លោក ក៏បានឯកភាពផងដែរ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឲ្យអ្នកជំនាន់ក្រោយ នៃបក្សនិងរដ្ឋាភិបាលបន្តកិច្ចសហប្រតិការល្អ។ ឯកឧត្តម សង្ឃឹមថាទំនាក់ទំនង រវាងថ្នាក់ដឹកនាំវ័យក្មេង របស់រដ្ឋាភិបាលនិងបក្ស រវាងប្រទេសទាំងពីរនិងកាន់តែរឹងមាំបន្ថែមទៀត ។
ទីក្រុងហូជីមិញ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥នេះ ប្រទេសវៀតណាមបានប្រារព្ធមហាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃថ្ងៃរំដោះវៀតណាមខាងត្បូង និងឯកភាពទឹកដី (៣០មេសា ១៩៧៥-៣០មេសា ២០២៥)។ការអញ្ជើញចូលរួមជាអធិបតីក្នុងមហាព្រឹត្តិការណ៍នេះ រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម មានជាអាថ៍ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក លឿង កឿង ប្រមុខរដ្ឋ, លោក ថាំ មិញជីញ, លោក ចិន ថាំងមិញ ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ភ្ញៀវអន្តរជាតិដែលត្រូវបានអញ្ជើញជាកិត្តិយសនៅឱកាសនោះ មានតំណាង ឬថ្នាក់ដឹកនាំនៃបណ្តាប្រទេសកម្ពុជា ឡាវ គុយបា ចិន។ ដោយឡែកគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្ត្រីបក្សជាន់ខ្ពស់កម្ពុជាប្រហែលជាង ១០រូបដែលបានចូលរួមក្នុងមហាព្រឹត្តិការណ៍ជាប្រវត្ដិសាស្ត្រ។មហាពិធីប្រារព្ធ ៥០ឆ្នាំនៃការរំដោះវៀតណាមខាងត្បូង និងឯកភាពទឹកដីវៀតណាមនេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង ៦កន្លះព្រឹក ថ្ងៃ ៣០មេសា ឆ្នាំ២០២៥ នៅតាមដងមហាវិធីលេយន់ ខណ្ឌលេខ ១ តាមដងមហាវិថី និងវិថីនានាក្នុងទីក្រុងហូជីមិញ ក្នុងនោះមានកម្មវិធីសម្តែងសិល្បៈគោរពទង់ជាតិ សុន្ទរកថារបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម សុន្ទរកថារបស់អតីតយុទ្ធជន តំណាងយុវជន ព្យុហាយាត្រា និងមហាព្យុហាយាត្រា បង្ហោះប៉េងបោងទៅលើអាកាស និងលែងព្រាបសន្តិភាព។
ដោយឡែកក្នុងពិធីព្យុហាយាត្រាអបអរសាទរខួបអនុស្សាវរីស៍លើកទី ៥០នេះ មានមនុស្សចូលរួមប្រមាណ ១៣.០០០នាក់។ ទន្ទឹមនេះដែរ គេសង្កេតឃើញមានសកម្មភាពផ្សេងៗទៀតដើម្បីអបអរមហាពិធីនេះ ដូចជាកម្មវិធីបាញ់កាំជ្រួចសិល្បៈនៅយប់ថ្ងៃទី៣០មេសា ប្រណាំងកង់ ពាន់រង្វាន់ទូរទស្សន៍ទីក្រុងហូជីមិញលើកទី ៣៧ ក្រោមប្រធានបទ “ទឹកដីនិងទន្លេដ៏វែងអន្លាយ“ នាថ្ងៃត្រង់ ៣០មេសាដដែលនោះ។