» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11447 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701618 នាក់

រុស្ស៊ី​សប្បាយចិត្ត​ចំពោះ​ការផ្អាក​ជំនួយ​អាមេរិក​ឲ្យ​អ៊ុយ​ក្រែ​ន​


​ប្រទេស​៖ នៅ​ថ្ងៃ​អង្គារ ទី​៤ ខែមីនា វិមាន​ក្រឹម​ឡាំង រុស្ស៊ី​បានចាត់ទុក ការផ្អាក​ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក​ឱ្យទៅ​អ៊ុយ​ក្រែ​ន គឺជា​ការចូលរួមចំណែក​ដ៏​ប្រសើរ ចំពោះ​បុព្វហេតុ​ស្វែងរក​សន្តិភាព​។ ទីភ្នាក់ងារ​ព័ត៌មាន AFP​បាន​ផ្សាយ​ថា​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា «​ប្រសិនបើ​សហរដ្ឋអាមេរិក បញ្ឈប់​ការផ្គត់ផ្គង់​យោធា នោះ​វា​ប្រហែល​នឹង​ជាការ​ចូលរួមចំណែក​ដ៏​ប្រសើរ​បំផុត ចំពោះ​សន្តិភាព ហើយ​វា​គឺជា​ដំណោះស្រាយ​មួយ ដែល​ពិតជា​អាច​នឹង​ជំរុញ​ឱ្យ​ទីក្រុង​កៀវ យល់ព្រម​បោះជំហាន​ឆ្ពោះទៅរក​ដំណើរការ​សន្តិភាព​»​។​a uy war 

​ការអត្ថាធិប្បាយ​ដូចខាងលើ​របស់​វិមាន​ក្រឹម​ឡាំង កើតមានឡើង បន្ទាប់ពី​មន្ត្រី​សេត​វិមាន បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ផ្អាក​រាល់​ការផ្តល់​ជំនួយ​យោធា​ទាំងអស់ សម្រាប់​អ៊ុយ​ក្រែ​ន ក្រោយ​ការ​ប៉ះ​សម្តី​គ្នា​ខ្លាំងៗ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​សប្តាហ៍​មុន​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ការផ្អាក​នេះ នឹង​បន្ត​រហូត​ទាល់តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន បង្ហាញ​ពី​ការប្តេជ្ញាចិត្ត ប្រកបដោយ​សុច្ឆន្ទៈ​ចំពោះ​សន្តិភាព ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា វា​មិនមែនជា​ការបិទ​បញ្ចប់​ជំនួយ​យោធា​ជា​អចិន្ត្រៃយ៍​នោះទេ​។​ទោះ​បិ​យ៉ាងណា​ក្នុងការ​ថ្លែង​ក្នុង​សភា​លើកដំបូង​បន្ទាប់ពី​ចូលកាន់​ដំណែង​នា​យប់​ថ្ងៃទី​៤​កម្ភៈ​ម៉ោង​ប្រទេស​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បាន​បង្ហើប​ថា​បានទទួល​សំបុត្រ​ពី​លោក​ហ្សេ​ឡិន​ស្គី​ប្រាប់ថា​ដើម្បី​សន្តិភាព​អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​ចុះ​កុងត្រា​ឲ្យ​អាមេរិក​ធ្វើ​អាជីវកម្ម​ហើយ​។​

​គួ​បញ្ជាក់ដែរថា​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ អ៊ុយ​ក្រែ​ន បាន​និយាយថា ខ្លួន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុ​ស្ស៉ី បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ផ្អាក​ការគាំទ្រ​ផ្នែក​យោធា របស់​ទីក្រុង​វ៉ា​ស៉ី​ន​តោន​សម្រាប់​ទីក្រុង​កៀវ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៥ ខែមីនា ឆ្នាំ ២០២៥​។​​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក Denys Shmygal បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន ក្នុង​ទីក្រុង​កៀវ ដូច្នេះ​ថា «​យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​បន្ត​ទប់ទល់​»​។ រីឯ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Mykhailo Podolyak វិញ​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម X ថា «​យើង​កំពុង​ពិភាក្សា​អំពី​ជម្រើស​នានា ជាមួយ​ដៃគូ​អឺរ៉ុប​របស់​យើង ហើយ​ជាការ​ពិតណាស់ យើង​មិន​មើលរំលង​លទ្ធភាព​នៃ​ការចរចា ជាមួយ​សម​ភាគី​អាមេរិក​របស់​យើង​ឡើយ​»​។​

​គួរ​បញ្ជាក់ថា ចាប់​តាំង​ដើមដំបូង​នៃ​ការឈ្លានពាន​របស់​រុ​ស្ស៉ី​លើ​អ៊ុយ​ក្រែ​ន ទីក្រុង​វ៉ា​ស៉ី​ន​តោន គឺជា​អ្នកគាំទ្រ​ផ្នែក​យោធា​ដ៏​សំខាន់បំផុត​មួយ​របស់​ទីក្រុង​កៀវ ដោយ​លោក Shmygal និយាយថា ជំនួយ​របស់​អាមេរិក​ក្នុង​ទម្រង់​ជាការ​ការពារ​ដែនអាកាស និង​ព័ត៌មាន​សម្ងាត់ បាន​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់​។​​មុន​ការប្រកាស​ពី​ការសម្រេចចិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន សារព័ត៌មាន Bloomberg និង Fox News បាន​រាយការណ៍​ថា​ការផ្អាក​នេះ​នឹងត្រូវ​ធ្វើឡើង រហូត​ទាល់តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​ប្រកបដោយ​សុច្ឆន្ទៈ ចំពោះ​សន្តិភាព​។ «​នេះ​មិនមែនជា​ការបិទ​បញ្ចប់​ជំនួយ​ជា​អចិន្ត្រៃយ៍​នោះទេ វា​គ្រាន់តែ​ជាការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​»​។ នេះ​បើតាម Fox News ដោយ​ផ្អែកលើ​ការ​ស្រង់​សម្ដី​ពី​មន្ត្រី​ម្នាក់​នៃ​រដ្ឋបាល​លោក ត្រាំ​។​

សូមបញ្ជាក់ថា អតីត​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានអនុម័ត​ជំនួយ និង​តែងតែ​អះអាង​ជារឿយៗ​ពី​ការប្ដេជ្ញាចិត្ត​ឥត​ងាករេ​ចំពោះ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​អ៊ុយ​ក្រែ​ន​។ ខាងក្រោម​នេះ​គឺជា​បញ្ជីរាយឈ្មោះ​អាវុធ​ដែល ទីក្រុង​វ៉ាស៊ីនតោន​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​២០ ខែមករា​កន្លងទៅ​៖
* ប្រព័ន្ធ​ការពារ​ដែនអាកាស​៖​ដោយសារតែ​រង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ឥតឈប់ឈ​រ​ពី​សំណាក់​កងកម្លាំង​រុ​ស្ស៉ី ទីក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឱ្យ​អ៊ុយ​ក្រែ​ន ជាពិសេស​គឺ​ប្រព័ន្ធ​ខែល​ប្រឆាំង​មី​ស៊ី​ល Patriot ចំនួន ៣​គ្រឿង​។ សម្ព័ន្ធមិត្ត​អឺរ៉ុប​មួយចំនួន​ក៏បាន​បញ្ជូន​ខែល​ប្រឆាំង​មី​ស៊ី​ល Patriot ទៅឱ្យ​ទីក្រុង​កៀវ​ដែរ​។ អាវុធ​នៅក្នុង​បញ្ជី មាន​រួមបញ្ចូល​ផងដែរ​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផ្សេងទៀត​រួមមាន​ប្រព័ន្ធ NASAMS ១២​គ្រឿង ព្រមទាំង ប្រព័ន្ធ​មី​ស៊ី​ល HAWK និង​គ្រាប់រំសេវ ក៏ដូចជា​មី​ស៊ី​លពាក់​លើ​ស្មា​ប្រឆាំង​យន្ដហោះ​ចម្បាំង Stinger ជាង ៣០០០​ដើម ហើយ​ដើម្បី​បន្ថែម​ប្រសិទ្ធភាព​លើ​ប្រព័ន្ធ​អាវុធ​ទាំងនេះ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ប្រព័ន្ធ​រ៉ា​ដា ២១​គ្រឿង រួមជាមួយ​បរិក្ខារ​សម្រាប់​ការធ្វើ​សម​ហ​រណកម្ម​ជើង​ទម្រ​បាញ់ និង​មី​ស៊ី​ល​របស់លោក​ខាងលិច​ជាមួយ​ប្រព័ន្ធ​អាវុធ​របស់​អ៊ុយ​ក្រែ​ន​។​

មី​ស៊ី​ល កាំភ្លើងត្បាល់​៖​ទីក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​កាំភ្លើង​ធំ howitzers កាណុង​១៥៥​មី​លី​ម៉ែត្រ ចំនួន​២០០​ដើម អម​ជាមួយនឹង​គ្រាប់ ៣​លាន​គ្រាប់ ព្រមទាំង​កាំភ្លើង​ធំ howitzers កាណុង ១០៥​មី​លី​ម៉ែត្រ ៧២​ដើម និង​គ្រាប់ ១​លាន​គ្រាប់ បូក​បន្ថែម​កាំភ្លើងត្បាល់ ៧០០ ០០០​ដើម​។ លើសពីនេះ ប្រព័ន្ធ​មី​ស៊ី​ល HIMARS ជាង ៤០​គ្រឿង​ត្រូវបាន​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​។ វ៉ាស៊ីនតោន​ថែមទាំង​បាន​ផ្ដល់ឱ្យ​ទីក្រុង​កៀវ​ទៀតផង​នូវ​មី​ស៊ី​លពាក់​លើ​ស្មា​ប្រឆាំង​រថក្រោះ Javelins ចំនួន ១០ ០០០​ដើម​។ Javelins បាន​ក្លាយជា​និមិត្តរូប​នៃ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ប្រឆាំងនឹង​ការឈ្លានពាន​ពី​រុ​ស្ស៉ី​អំឡុង​សប្ដាហ៍​ដំបូង​នៃ​សង្គ្រាម​។ ក្រៅពីនេះ អាវុធ​ប្រឆាំង​រថក្រោះ ១២០ ០០០​ដើម​ផ្សេងទៀត ត្រូវបាន​ប្រគល់ដល់ដៃ​ទាហាន​អ៊ុយ​ក្រែ​ន រួមទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រភេទ TOW ១០ ០០០​ដើម​។ ដោយឡែក ចំពោះ​អាវុធ​ធុន​តូច​វិញ គ្រាប់កាំភ្លើង និង​គ្រាប់បែកដៃ​ជាង​៥០០​លាន​គ្រាប់ ត្រូវបាន​ផ្គត់ផ្គង់​ឱ្យ​អ៊ុយ​ក្រែ​ន​។

រថក្រោះ ឧទ្ធម្ភាគចក្រ​៖​ខណៈ​មន្ទីរ​បញ្ច​កោណ​មកទល់នឹង​ពេលនេះ នៅតែ​បន្ត​បដិសេធ​ផ្ដល់​យន្ដហោះ​ចម្បាំង​ដោយផ្ទាល់​ទៅឱ្យ​អ៊ុយ​ក្រែ​ន អតីត​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ធ្លាប់​បានផ្ដល់​ឧទ្ធម្ភាគចក្រ​យោធា​សម័យ​សូ​វៀត Mi-17 ២០​គ្រឿង ដល់ទី​ក្រុង​កៀវ គួបផ្សំ​នឹង​ការផ្ដល់​ដ្រូ​ន​ច្រើន​ប្រភេទ​ខុសៗ​គ្នា និង​អនុញ្ញាតឱ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប អាច​បញ្ជូន យន្ដហោះ​ចម្បាំង F-16 ផលិត​ដោយ​អាមេរិក​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។ ម្យ៉ាងវិញទៀត ក្រោយ​ស្ទាក់ស្ទើរ​ជាច្រើន​ខែ អតីត​រដ្ឋបាល​លោក បៃ​ដិ​ន បានផ្ដល់​រថក្រោះ Abrams ៣១​គ្រឿង​ឱ្យ​អ៊ុយ​ក្រែ​ន ដែល​ការប្រគល់​ចាប់ផ្ដើម​ធ្វើឡើង​កាលពី​ខែមករា ឆ្នាំ​២០២៣ ហើយ​រថក្រោះ​សម័យ​សូ​វៀត T-72B ក៏ត្រូវ​បានផ្ដល់​សម្រាប់​អ៊ុយ​ក្រែ​ន​ផងដែរ​។ នៅក្នុង​បញ្ជី​អាវុធ​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន របស់​ក្រសួងការបរទេស​អាមេរិក ក៏មានដែរ​រថពាសដែក​ប្រយុទ្ធ Bradley ៣០០​គ្រឿង រថពាសដែក ដឹក​កងទ័ព ១៣០០​គ្រឿង រថយន្ដយោធា Humvee ៥០០០​គ្រឿង និងរ​ពាស​ដែក​ពេទ្យ​ទាហាន ៣០០​គ្រឿង​។ ទីក្រុង​វ៉ាស៊ីនតោន​បានផ្ដល់​ទូក​ល្បាត​១០០​គ្រឿង ប្រព័ន្ធ​ការពារ​តំបន់ឆ្នេរ គ្រាប់មីន Claymore ប្រព័ន្ធ​ផ្កាយរណប ទំនាក់ទំនង ឧបករណ៍​មើល​ពេលយប់ និង​អាវ​ក្រោះ ១០០ ០០០​សម្រាប់​។​​

គួរ​បញ្ជាក់ថា ក្រោយ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៥ ពោលគឺ​ក្រោយ​លោក ត្រាំ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី សហរដ្ឋអាមេរិក​នៅតែ​បន្ត​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​អ្វីដែល​មន្ត្រី​ម្នាក់​នៃ​ក្រសួងការពារជាតិ​អាមេរិក ហៅថា «​អាវុធ​ដ៏​សំខាន់​» ដែល​ត្រូវ​បានអនុម័ត​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​ដោយ​អតីត​រដ្ឋបាល​លោក បៃ​ដិ​ន ក្នុងនោះ​រួមមាន​អាវុធ​ប្រឆាំងនឹង​រថក្រោះ និង​គ្រាប់កាំភ្លើង​ធំ​។ តែ​ឥលូវ លោក ត្រាំ បានចេញ​បញ្ជា​ឱ្យ​ផ្អាក​ការផ្ដល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ជា​បណ្ដោះអាសន្ន​។​

​ជម្លោះ​នៅ​ទឹកដី​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បានចាប់ផ្ដើម​តាំងពី​ឆ្នាំ ២០១៤ មក​ម្លេះ គឺ​បន្ទាប់ពី​ប្រទេសរ​ស្ស៊ី​ចាប់យក​តំបន់​គ្រី​មៀរ​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រជាពលរដ្ឋ​ទម្លាក​លោក​ប្រធានាធិបតី​ឆិ​ន​កូ​ឲ្យ​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​រុស្ស៊ី​។​ហូត​មកដល់​ឆ្នាំ ២០២២ រុស្ស៊ី បាន​បញ្ជូនទាហាន​ទ្រង់ទ្រាយ​ធំ​ទៅកាន់​អ៊ុយ​ក្រែ​ន ហើយ​ចាប់តាំងពី​ពេល​នោះមក ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ទ្វេ​រដង​។ តាមរយៈ​ការប៉ាន់ស្មាន បានឱ្យដឹងថា បច្ចុប្បន្ន រុស្ស៊ី កំពុង​គ្រប់គ្រង​ទឹកដី​អ៊ុយ​ក្រែ​ន​ប្រមាណ​ជា ១​ភាគ​៥ ឬ​ប្រហែល ១១៣,០០០ គីឡូម៉ែត្រ ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​គ្រប់គ្រង​ទឹកដី​រុស្ស៊ី​ប្រហែល ៤៥០ គីឡូម៉ែត្រ ៕

 

​