» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12128 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702299 នាក់

ព្រួយ​ពី​សុវត្ថិភាព​អ្នកកាសែត​អូស្ត្រាលីពីរនាក់ រត់​ចេញពី​ប្រទេស​ចិន​


​ចិន​៖ អ្នកកាសែត ABC News លោក បៀ​ល បឺត​ថ​ល (Bill Birtles) និង​អ្នកឆ្លើយឆ្លង​ព័ត៌មាន នៃ​កាសែត Financial Review លោក មី​ឆែ​ល ស្មី​ត (Michael Smith) បាន​ប្រ​ញ៉ាប់​ចាកចេញ ពី​ប្រទេស​ចិន ក្រោ​យី​អាជ្ញាធរ​ចិន ចាប់ឃុំខ្លួន​អ្នកកាសែត​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​បម្រើ​ការងារ​ឲ្យ​បណ្ដាញ​ទូរទស្សន៍​ចិន CGTN​។​a journal aus 

​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ Channel News Asia នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចុះផ្សាយ​ថា ​ការ​ប្រ​ញ៉ាប់​ចាកចេញ​នេះ ធ្វើឡើង​ដោយ​ខ្លាច ប៉ូលិស​ចិន តាម​ស្វែងរក​ដើម្បី​សួរចម្លើយ​។ គួរបញ្ជាក់​ផងដែរ​ថា លោក បឺត​ថ​ល ជា​អ្នកកាសែត​ប្រចាំ​ទីក្រុង​ប៉េកាំង និង​លោក ស្មី​ត ជា​អ្នកធ្វើការ​នៅក្នុង​ទីក្រុង​សៀង​ហៃ (Shanghai) ។​មុន​និង​ចាកចេញ​នេះ​អ្នក​ទាំងពីរ បាន​ស្នាក់​នៅក្នុង​ការិយាល័យ ការទូត​អូស្ត្រាលី​ជាច្រើន​ថ្ងៃ មុនពេល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ប្រទេស​ចិន​។​

​លោក បឺត​ថ​ល និង​លោក ស្មី​ត បាន​ហោះ​ចេញពី​ទីក្រុង​សៀង​ហៃ អមដំណើរ​ដោយ​អ្នកការទូត​អូស្ត្រាលី កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និង​បាន​ទៅដល់​ទីក្រុង​ស៊ីដនី នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ​ក្រោយពេល​ចាកចេញ ក្រុមប៉ូលិស​ចិន​៧​នាក់ បាន​ចុះទៅ​ឆែកឆេរ​នៅក្នុង​ផ្ទះ​របស់លោក បឺត​ថ​ល ទាំង​កណ្ដាល​អា​ធ្រា​ត្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដើម្បី​សាកសួរ​ពី​ករណី​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​។​សូមបញ្ជាក់ថា​ប្រទេស​អូស្ត្រាលី​បាននិងកំពុង​រង​ការ​វាយបក​កៀបសង្កត់​ពី​ប្រទេស​ចិន​ក្រោយពី​ប្រទេស​អូស្ត្រាលី​សហការ​ជាមួយ​អាមេរិក​បើក​យុទ្ធនា​ការប្រឆាំង​ចិន​!​។​a journal aus1 

​