» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8816 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659323 នាក់

បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី ហារី​ស ប្រកាស​ពង្រឹង​ណា​តូ គាំទ្រ​អ៊ីស្រាអែល ប្រឆាំង​កូរ៉េខាងជើង និង អ៊ីរ៉ង់​

 

​អាមេរិក​៖​លោកស្រី កា​ម៉ា​ឡា ហារី​ស បេក្ខភាព​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ទើប​ទទួលយក​ការតែងតាំង​ជា​ផ្លូវការ​ក្នុង​សមាជជាតិ​ក្នុង​រដ្ឋ Chicago កាលពី​ថ្ងៃទី​២២​សីហា​ជាមួយបេក្ខភាព​អនុ​ប្រធានាធិបតី Tim Walz ក្នុង​ពិធី​បិទ​បញ្ចប់​សមាជ​បានប្រកាស​ឈរ​នៅ​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ណា​តូ​ប្រឆាំង​រុស្ស៊ី និង​គាំទ្រ​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​។​a kamila1 

​លោកស្រី ហារី​ស ដែល​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ខាងមុខ តទល់​ជាមួយ​បេក្ខភាព​លោក ដូ​ណា​ល់ ត្រាំ នៃ​គណបក្ស​សាធារណៈរដ្ឋ ក៏បាន​ប្រកាស​គាំទ្រ​អ៊ីស្រាអែល​ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក សម្រាប់​ការប្រយុទ្ធ​របស់​ពួកគេ​ប្រឆាំង​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​សត្រូវ​នៅក្នុង​តំបន់ មាន​ប្រទេស​អ៊ីរ៉ង​ជាដើម​។​

​ថ្លែង​ក្នុង​ពិធី​បិទ​បញ្ចប់​សមាជជាតិ​រយៈពេល​៤​ថ្ងៃ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នេះ លោកស្រី ហារី​ស ក៏បាន​ប្រកាស​ពី​ការប្រឆាំង​លោក​គីម ជុង​អ៊ុន នៅ​កូរ៉េខាងជើង ដែល​លោក​ត្រាំ​ធ្លាប់បាន​ពិភាក្សា​ជាមួយ និង គ្រោង​ពិភាក្សា​ជាមួយ​ប្រសិន​លោក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាថ្មី​។​​មុន​ការប្រកាស​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្នុងពេលដែល​លោកស្រី​កំពុង​ប្រជែង​យក​កៅអី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដ៏​មានអំណាច​បំផុត លោកស្រី ហារី​ស បាន​រំឭក​ឡើងវិញ​នូវ នូវ​ការជជែក​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky អំពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​​ប្រទេស​រុស្ស៊ី​កាច់ចង្កូត​ដោយ​ប្រធានាធិបតី​ជាង​២​ទសវត្សរ៍ វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​លុកលុយ​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​ប្រធានាធិបតី ចូ បៃ​ដិ​ន ចូលកាន់​អំណាច​បានត្រឹមតែ​ជាង​១​ឆ្នាំ ហើយ​ក្នុង​សង្គ្រាម​នេះ សហរដ្ឋអាមេរិក​ជា​អ្នកផ្គត់ផ្គង់​អ៊ុយ​ក្រែ​ន​ធំ​បំផុត​ប្រឆាំងនឹង​រុស្ស៊ី​។​

​ដោយឡែក​សម្រាប់​ការងារ​ក្រុង​ស្រុក​វិញ​បេ​ក្ខ​នារី​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅដល់​ពលរដ្ឋ​អាមេរិក​វណ្ណៈ​កណ្តាល​។ លោកស្រី ខា​ម៉ា​ឡា ហារី​ស ថ្លែងថា​ដាក់​ការ​ខំប្រឹងប្រែង​ទាំងឡាយ​ដើម្បី​បង្កើត​ឱកាសល្អ​ប្រសើរ​សម្រាប់​វ​ណ្ណៈ​ស្រទាប់​កណ្តាល ឈានទៅ​ពង្រឹង​សន្តិសុខ​សេដ្ឋកិច្ច ស្ថិរភាព និង​សេចក្តីថ្លៃថ្នូរ​។ ដ្បិត លោកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រសិនបើ ពលរដ្ឋ​វណ្ណៈ​មធ្យម មាន​លំនឹង​សេដ្ឋកិច្ច​រឹងមាំ នោះ​សហរដ្ឋអាមេរិក​ក៏​រឹងមាំ​ខ្លាំង​ដែរ​។​

​ដោយ​ពុំបាន​បញ្ជាក់​លម្អិត​ពី​វិធានការ​ជាក់លាក់​ថា​ត្រូវធ្វើ​ម្តេច​និង​ត្រូវ​ដោះស្រាយ​ណា​ចំពោះ​ករណី​នីមួយៗ តែ លោកស្រី ខា​ម៉ា​ឡា ហារី​ស បាន​ថ្លែង​សន្យា​លើកកម្ពស់​កម្រិត​ប្រាក់ខែ​អប្ប​បរិ​មា​និង​ប្រកាស​ផ្តល់ជំនួយ​កម្ចី ប្រមាណ ២៥ ០០០ ដុល្លារ ទៅដល់​ក្រុមគ្រួសារ​ណា ដែល​ទើបតែ​ទិញ​លំនៅដ្ឋាន​ផ្ទះសម្បែង ជា​លើក​ទី​១​។ នេះ​ដើម្បី​ចូលរួមចំណែក​ទប់ទល់​បញ្ហា​វិបត្តិ​លំនៅដ្ឋាន​។ លោកស្រី​ក៏​សន្យា​ផ្តល់ជំនួយ​កម្ចី ប្រមាណ ៦ ០០០​ដុល្លារ ដល់​ប្តី​ប្រពន្ធ​ដែល​ទើប​បង្កើតកូន​១​។ លើសពីនេះទៅទៀត លោកស្រី ខា​ម៉ា​ឡា ហារី​ស បង្ហាញ​ក្តី​សន្យា​ថាបើ​ឈ្នះឆ្នោត​កាន់កាប់​សេត​វិមាន​ប្រធានាធិបតី​អាមេរិក នោះ​លោកស្រី​នឹង​កាត់បន្ថយ​បញ្ចុះតម្លៃ​ប្រេងសាំង និង​កាត់បន្ថយ​អតិផរណា​ទំនិញ ទំនិញ​ដែល​ឡើងថ្លៃ​ខ្ពស់​ខ្លាំង ពិសេស​ទំនិញ​ទាក់ទង​នឹង​ស្បៀង​ចំណីអាហារ​។ ផ្ទុយទៅវិញ លោកស្រី​ចង់​ដំឡើង​ពន្ធចំពោះ​ក្រុមហ៊ុន​ធំៗ​និង​ពួក​អ្នកមាន​មហាសេដ្ឋី​ក្រាក់ៗ ដើម្បី​យកលុយ​ទៅ​ជួយ​ពួក​អ្នកក្រ ដែលមាន​ប្រាក់ចំណូល​ទាប​។​

​វិធានការ​របស់​អ្នកស្រី​ខា​ម៉ា​ឡា ត្រូវ​គូប្រជែង មហាសេដ្ឋី ដូ​ណា​ល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ បាន ចោទប្រកាន់ថា ជា​គោល​ការ​សេដ្ឋកិច្ច​បែប​កុ​ម្មុនិ​ស្ត​និយម​។​
​អតិផរណា​ទំនិញ​នៅ​អាមេរិក បាន​ធ្លាក់ចុះ​៣% ជា​លើក​ទី​១​ក្នុង​រយៈពេល​៣​ឆ្នាំនេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី លោក ដូ​ណា​ល់ ត្រាំ មិន​ព្រម​ទទួលស្គាល់​ឡើយ ហើយ​ថែមទាំង​រិះគន់​ស្តីបន្ទោស​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​អាមេរិក​សព្វថ្ងៃ​ថា ជាហេតុ​បង្ក​ឲ្យ​មាន​អតិផរណា​ទំនិញ​។

បេក្ខជន​ប្រធានាធិបតី​មកពី​សាធារណរដ្ឋ រូបនេះ បាន​សន្យាថា បើ​ខ្លួន​ឈ្នះឆ្នោត​ដឹកនាំ​សហរដ្ឋអាមេរិក​ជាថ្មី លោក ត្រាំ នឹងដាក់​ពន្ធ​នាំចូល​ទំនិញ​ពី​បរទេស ឲ្យ​ធ្ងន់ធ្ងរ ហើយ​និង​លុបចោល​ពន្ធដា​មួយចំនួន​នៅក្នុង​ស្រុក និង​លុបចោល​សំណង​ធានារ៉ាប់រង​សុខភាព ដែល​លោក​យល់ថា ជា​ទម្ងន់​និង​ជា​បន្ទុក​ធ្ងន់​សម្រាប់​រដ្ឋ​និង​ពួក​អ្នកមាន​។ លោក ត្រាំ ក៏​សន្យា​ចម្រាញ់​រ៉ែ និង​ទាញយក​ថាមពល​ប្រេង​នៅក្នុង​ស្រុក​ទៅប្រើ​ប្រាស់ ហើយ​និង​កាត់បន្ថយ​តម្លៃ​ថាមពល ចំនួន​ពាក់កណ្តាល​ឯណោះ​។ ក៏ប៉ុន្តែ លោក ត្រាំ ពុំបាន​បញ្ជាក់​លម្អិត​ពី​វិធានការ​ជាក់លាក់​ថា​ត្រូវធ្វើ​ដូចម្តេច​និង​ដោយ​វិធីសាស្ត្រ​ណាមួយ​ទេ​។ តែ​ករណី​យ៍​នេះ​លោកស្រី ខា​ម៉ា​ឡា ហារី​ស ធ្លាប់បាន​រិះគន់​កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​របស់​គូប្រជែង ថា​នាំមក​នូវ​ភាព​បំ​ផ្លិត​បំផ្លាញ​អាមេរិក​៕a kaminla 
​