» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9878 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700049 នាក់

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា និង​សហការី ២​នាក់ ត្រូវ​ឃុំខ្លួន​៦​ខែ​សិន​ក្រោម​បទ​ចោទ​​រឿង «​បដិវត្តន៍​កសិករ​»


ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២២​ឧសភា បានសម្រេច​ឃុំខ្លួន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CCFC) និង​សហការី​២​នាក់​ទៀត ដោយ​ចោទថា​បំផុស​រឿង «​បដិវត្តន៍​កសិករ​» នៅ​ខេត្តរតនគិរី​។​​អ្នក​ទាំងបី​រួមមាន​លោក ថេ​ង សាវឿន​, លោក ថា​ន់ ហាច និង​លោក ញ៉ិល ភាព​ត្រូវបាន​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ស្រាវជ្រាវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣ បញ្ជូនទៅ​តុលាការ​ហើយ ត្រូវបាន​តុលាការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​រយៈពេល​៦​ខែ ក្រោម​ការចោទប្រកាន់​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។a court sociala

សមត្ថកិច្ច​បាន​អះអាងថា សកម្មភាព​របស់​ជន​ទាំងនេះ មាន​គោលដៅ​នយោបាយ ដើម្បី​ធ្វើ​សកម្មភាព​ញុះញង់​ដល់​កសិករ​ឲ្យ​ងើប​បះបោរ​បង្កចលាចល​សង្គម និង​ឈានទៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​តាម​គ្រប់​រូបភាព​។​
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹងថា ករណី​បំផុស​រឿង «​បដិវត្តន៍​កសិករ​» ខាងលើនេះ ខាង​កម្លាំង​សមត្ថកិច្ច​មាន​ភស្តុតាង​ជាច្រើន​ទៀត ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ផ្តួលរំលំ​នេះ ហើយ​ក៏មាន​ក្រុមហ៊ុន​កសិកម្ម​មួយចំនួន​នៅក្នុង​ស្រុក​ជាប់​ពាក់ព័ន្ធ​ផងដែរ តែ​មិនទាន់​ត្រូវបាន​តុលាការ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​។​ជនសង្ស័យ​ទាំង​៣​នាក់ ក៏បាន​សារភាព​អំពី​ផែនការ​ទាំង​នេះដែរ ដូច្នេះ​សរ​បញ្ជាក់ថា ផែនការ​បំផុស​រឿង​បដិវត្តន៍​កសិករ ពិតជា​មាន​មែន​.។

ករណីយ៍នេះ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថេ​ង សាវឿន គឺ លោក សំ ទិ​ត្យ​សីហា ដែលជា​មេធាវី​របស់​សមាគម​អាដហុក សុំ​មិន​ឆ្លើយតប​កាសែតទេដោយ​លោក​អះអាងថា កំពុងធ្វើការ​ជាមួយ​កូនក្តី​នូវ​ដំណើរការ​ច្បាប់​បន្តទៀត​សិន​។​តែ លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​ចាត់ទុក​បទ​ចោទ​ទាំងពីរ​នេះ​ធ្ងន់ធ្ងរ​ពេក ពីព្រោះថា​វគ្គ​បណ្តុះបណ្តាល​ដែល​រៀប​ចំឡើយ​ដោយ សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​មិនមាន​រចនាសម្ព័ន្ធ​ដែលមាន​ចេតនា​ផ្តួល​រលំ​រដ្ឋាភិបាល ឬ​ពន្យុះ​កំហឹង​កសិករ​ឱ្យ​កាន់​អាវុធ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ឡើយ​។ លោក​ថា ក្រុម​កសិករ និង​លោក ថេ​ង សាវឿន មិនមាន​ឥទ្ធិពល​ឯណា​ទៅ​ផ្តួល​រលំ​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​អំណាច​ពេញទី​នោះទេ​។

លោក​សឹង​សែន​ករុណា​បញ្ជាក់ថា មេធាវី​ការពារ​ក្តី​របស់​សមាគម​អាដហុក នឹងធ្វើ​ការ​តាមផ្លូវ​ច្បាប់​បន្ត​ជាមួយ​តុលាការ ឬ​អាច​ប្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល និង​ស្នើសុំ​សិទ្ធិ​នៅក្រៅ​ឃុំ​ជាដើម​។​ដោយឡែក ប្រជាកសិករ​ប្រមាណ​២០០​នាក់​មកពី​ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កោះកុង ព្រះសីហនុ និង​ខេត្តកណ្តាល​បាន​ដើរ​ដង្ហែ​ក្បូន​ដើម្បី​ដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ​សុំ​កិច្ច​អន្តរាគមន៍​ដោះលែង​ប្រធាន​សមាគម និង​មន្ត្រី​ពីររូប​ផ្សេងទៀត​ឱ្យមាន​សេរីភាព​ឡើយ​វិញ​។​នៅ​យប់​ថ្ងៃទី​១៨ ខែឧសភា សមត្ថកិច្ច​ខេត្តក្រចេះ​បា​នប​ញ្ចូ​ន​ខ្លួន​អ្នក​ទាំងបី​មក​ខេត្ត​រតនគីរី​ជាទី​ដែល​ពួកលោក​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជាមួយ​បុគ្គលិក និង​កសិករ​ប្រមាណ​៤០​នាក់​។ ក្រោយមក​ប​ញ្ចូ​ន​មកដល់ សមត្ថកិច្ច​បានចាប់ផ្តើម​រៀបចំ​នីតិវិធី​សាកសួរ ខណៈ​មេធាវី​ការពារ​ពុំ​អនុញ្ញាតឱ្យ​ចូលជួប​ឡើយ ខណៈ​ក្រសួងមហាផ្ទៃ​ចោទប្រកាន់ អ្នក​ទាំងបី​មាន​គម្រោង​ធ្វើ​បដិវត្តន៍​កសិករ​?៕a court asociation kasikor 

​