» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11282 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701453 នាក់

ឡាន​បុក​គ្នា​ចេញ​សារធាតុ​ញៀន ៦​កេស​ធំ ក្នុង​រថយន្ត​១​គ្រឿង

​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ឆែក​រថយន្ត​មួយគ្រឿង​ដែលមាន​ស្លាក​លេខ​ខេមរភូមិន្ទ​រកឃើញ​គ្រឿងញៀន​៦​កេស​ធំ បន្ទាប់ពី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ​ទៅលើ​រថយន្ត ២​គ្រឿង នៅ​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១១:៣០​នាទី​យប់ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។a car drug3

​ភាគី​រងគ្រោះ ដែលជា​ម្ចាស់​រថយន្ត តូ​យូ​តា​ព្រូស ពណ៌​ស ដែលមាន​ផ្លាកលេខ ភ្នំពេញ​2AL-1235 បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ចេញពី​ក្លោងទ្វារ​សំណង់​លំនៅដ្ឋាន​វាល​ស្បូវ ឆ្លងទៅ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច គោលបំណង​ទៅ​ភ្នំពេញ ស្រាប់តែ​ត្រូវ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​មក​បុក​រថយន្ត​របស់ខ្លួន​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងឆ្វេង​។

​ចំណែក​ភាគី​រងគ្រោះ​ម្ខាង​ទៀត ដែល​បើកបរ​រថយន្ត CR-V ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2H-7699 រួម​ដំណើរ​ជាមួយ​ជនបរទេស ប្រុស​ស្រី​២​នាក់ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គាត់​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើតមក​លិច តាម​ពីក្រោយ​រថយន្ត​រងគ្រោះ​ទី​១ ក្នុងទិសដៅ​ស្រប​ទិស​គ្នា គោលបំណង​ទៅ​ភ្នំពេញ​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត​បង្ក បើកបរ​លឿន ក្នុងទិសដៅ​ពី​លិច​មក​កើត ប​ញ្ជ្រា​សទិស​គ្នា រេ​ចង្កូត​ទៅបុក​រថយន្ត​ព្រូស​ពេញទំហឹង ភ័យ​ពេក​គាត់​ក៏បាន​បួង​ចង្កូត​មក​ស្តាំ តែ​មិន​ផុត ត្រូវ​រថយន្ត​បង្ក​បុក​ចំ​ពីមុខ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រង​ការខូចខាត​។ ភ្លាមៗ​នោះ​គាត់​បាន​ព្យាយាម​ឃាត់​ម្ចាស់​រថយន្ត​បង្ក ឲ្យ​ទទួលខុសត្រូវ តែ​ភាគី​បង្ក​មិន​ខ្វល់ នាំគ្នា​ចុះ​ពី​រថយន្ត រត់គេចខ្លួន​បាត់​។

​សូមបញ្ជាក់ថា រថយន្ត​បង្ក​ម៉ាក IZUSU Hi-Lander ពណ៌​ទ្រេ​អ៉ី ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​02 2-1415 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​លិចទៅ​កើត គោលបំណង​ចេញពី​ទីក្រុង​ភ្នំពេញ​។ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច ជន​ទាំងពីរ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ដោយមាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​មក​ទទួល​។គេឃើញមានសមត្ថកិច្ច​មូលដ្ឋាន​បានដាក់​កម្លាំង​ជំនាញ​មក​បន្ថែមទៀត ដោយ​ប្រដាប់​នូវ​អាវុធ​គ្រប់​ដៃ ចុះមក​ឆែក​រថយន្ត​បង្ក​ខាងលើ និង​បាន​ដកហូត​កេស​មាន​បិត​ស្កុ​ត​ជុំវិញ ចំនួន ៦​កេស សង្ស័យ​ជា​សារធាតុ​ញៀន រួមទាំង​រថយន្ត​បង្ក យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​៕a car drug2 a car drug4 a car drug5 

​