
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7561 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697732 នាក់
ខេត្តកណ្តាល ៖ បុរសម្នាក់ បានដុតផ្ទះម្តាយបង្កើតឆេះហ្ម៉ត កាលពី ល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ម្ចាស់ផ្ទះជាម្តាយមានឈ្មោះ គុណ នឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។កូនតិរិច្ឆានដែលម្តាយបង្កើតខំចិញ្ចឹមតាំងពីតូចរហូតធំក្បាលតែមិនបានសងគុណត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន ។
ជនសង្ស័យ ឃាត់ខ្លួនមានឈ្មោះ លឹម ទី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះភូមិឃុំកើតហេតុនិងដកហូតបានវត្ថុតាំងមួយចំនួនដែលបង្ហាញថាជននេះអាចជាមនុស្សញៀនថ្នាំ ។ករណិយ៍័នេះបង្ហាញថាដោយសារបញ្ហាគ្រឿងញៀនអុកឡុកបានធ្វើឲ្យកម្ពុជាជួបវិបត្តសង្គមធ្ងន់ធ្ងរ។