» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6541 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696712 នាក់

ឧកញ៉ា ខេមរៈ សិរីមន្ត ដឹកនាំ​សិល្បករ​, កីឡាករ​, អ្នកបង្កើត​មាតិកា និង​តារា​រ៉េ​ប ជូនអំណោយ​លោកតា​ធាក់​ស៊ីក្លូ​


ភ្នំពេញ​៖ តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ដឹក​សិល្បករ កីឡាករ អ្នកបង្កើត​មាតិកា និង​តារាចម្រៀង រ៉េ​ប ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​លោកតា​ធាក់​ស៊ីក្លូ​នៅ​រាជធានី​ភ្នំពេញ​។​​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​និយាយថា «​ខ្ញុំបាទ​រួម​នឹង​បេះដូង​មនុស្សធម៌​សិល្បៈ កីឡា influencer និង rapper បាននាំគ្នា​នាំយក​អង្ករ​ចំនួន​៣​តោន​ទឹកស៊ីអ៊ីវ​ទឹកត្រី​ត្រីខ និង​ស្បែក​ជ្រូក​ទៅជូន​ដល់​លោកតា​លោក​អ៊ំ​ដែលជា​អ្នក​ប្រកប​អាជីព​ធាក់​ស៊ីក្លូ និង​បាន​ចែករំលែក​នូវ​ក្តី​ស្រឡាញ់​ទៅកាន់​ពួកគាត់​ផងដែរ​»​។​a khemrak2 

​ទឹកចិត្ត​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត នេះ​ធ្វើឱ្យ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់ ជាក់ស្តែង​តាមរយៈ​វិ​ដេ​អូ​ដែល​ដែល​ទស្សនិកជន​បានឃើញ​ស្រាប់ តារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយ​ក្រុម​ដឹកនាំ​សិល្បករ​ទាំងអស់​បាននាំគ្នា​ធាក់​ស៊ីក្លូ​ជូន​លោកតាៗ​ដែល​ប្រកប​អាជីព​ធាក់​ស៊ីក្លូ ធ្វើឱ្យ​ពួកគាត់​រំភើបចិត្ត​ជាខ្លាំង​។​​តារាចម្រៀង ខេមរៈ សិរីមន្ត នៅមាន​គម្រោង​ការងារ​សប្បុរសធម៌​បែបនេះ​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ក្រោយៗ​ទៀត ដោយ​លោក​ប្រាប់ថា​នៅពេលដែល​លោក​ធ្វើ​ការងារ​សប្បុរសធម៌​ម្តងៗ គឺ​លោក​រំភើបចិត្ត ហើយ​សប្បាយចិត្ត​ដែល​បាន​ចែករំលែក​ក្តី​ស្រឡាញ់​ទៅដល់​អ្នក​ដែល​ខ្វះខាត​។​​សូមបញ្ជាក់ថា​ក្នុងនាម​ជា​តារាចម្រៀង​មាន​ងារ​ជា​ឧកញ៉ា​លោក​ខេមរៈ​សេរី​មន្ត​ត្រុ​វ​បានឃើញ​ជា​ញឹកញាប់​ធ្វើ​សកម្មភាព​សប្បុរសធម៌​។​ជាពិសេស​ថ្មីៗ​នេះ​បានធ្វើ​ជាមួយ​ក្មេងៗ​នៅ​មណ្ឌល​កុមារកំព្រា​ផងដែរ​។​a khemrak1 a khemrak4 a khemrak5 


​