» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9587 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699758 នាក់

ហេតុតែជាតារាល្បីគ្រាន់តែ​ប្រកាស​ភេទ​កូន​ក្នុង​ផ្ទៃ​ជី​ដេវីត​និង​បូ​ព្រឹក្ស​ចាយលុយ​សន្ធឹក​


​ភ្នំពេញ​៖​កាលពី​រាត្រី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ២០២៣ តារាចម្រៀង ទេព បូ​ព្រឹក្ស និង​គូស្នេហ៍ លោក ងួន ចាន់​ដេវីត​(​ជី​ដេវីត​) បាន​ចាយលុយ​រៀបចំ​កម្មវិធី​មួយ​អញ្ជើញ​មិត្តភក្តិ​សិល្បៈ និង​ក្រៅ​សិល្បៈ ព្រមទាំង​មាន Top Fan មក​ចូលរួម​យ៉ាងច្រើន​កុះករ​ដែល​ក្នុងនោះ​មាន​ការចាប់​រង្វាន់​ផ្តល់​ចិ​ញ្ជៀ​ន​មាស​សម្រាប់​ការ​ទាយ​ភេទ​.​កូន​របស់​អ្នក​ទាំងពីរ ផងដែរ ។​a bopreuk4 

​ក្នុង​កម្មវិធី​បើ​មើល​តារា​ប្រុស​ស្រី​ល្បីៗ​ដែល​បាន​ចូលរួម​វិញ មានដូចជា​៖ “​កញ្ញា មាន សូ​នី​តា​, អ្នកនាង គង់ ចាន់​ស្រីមុំ និង​ស្វាមី​រួមទាំង​កូនស្រី​, ពិធីករ​លោក យ៉ា​រ៉ូ​, ពិធីករ​លោក ជា វណ្ណា​រិ​ទ្ធ​, ពិធី​ការិនី ចាន់ កែវ​និមល និង​កូនស្រី​, កញ្ញា វី​ឌី ណែ​ត​, រ៉ូ​លីន​,​តារាចម្រៀង​លោក សុគន្ធ ថេ​រ៉ា​យុ​, កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា​, តារាចម្រៀង​លោក អ៊ី​ណូ​, អ្នក​ច្នៃ​ម៉ូត ឯម រៀម​” ។ ក្នុង​រាត្រី​ដ៏​ពិ​សេសមួយ​នេះ ទេព បូ​ព្រឹក្ស និង​លោក ងួន ចាន់​ដេវីត ក៏បាន​ធ្វើការ​ប្រកាស​យ៉ាង​រំភើប និង​បាន​ប្រាប់​ពី​ភេ​.​ទ​.​ដំណក់​ឈា​.​ម​.​ដំបូង​របស់​អ្នក​ទាំង​ឲ្យ​បានដឹង​ដែរ​ថា គឺជា​កូនប្រុស ។​

​សូមបញ្ជាក់ថា​៖​បើ​គិត​មកទល់ពេលនេះ​ការ​សាង​ចំណងស្នេហា​រវាង​តារាចម្រៀង ទេព បូ​ព្រឹក្ស និង​តារា​រ៉េ​ប G- Devith ផ្តើមឡើង​ដោយ​ភាព​ផ្អែមល្ហែម​បន្ទាប់ពី​បាន​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស មាន​រយៈពេល​ប្រមាណ ៦ ឆ្នាំ​ទៅហើយ​។ ប៉ុន្តែ​ទោះបី​ជាមាន​ភាពជោគជ័យ​ក្នុង​អាជិ​ព​ក៏ដោយ​ក៏​អ្នក​ទាំងពីរ ពុំដែល​បង្ហើប​ពី​តម្រុយ នៃ​ការចូល​រោងការ​ម្តងណា​ទេ​។​​យ៉ាងណាមិញ​ស្រាប់តែ​ពេលនេះ​ជីវិត​គូស្នេហ៍​តារាចម្រៀង​វ័យក្មេង ១ គូ​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ និង​មហាជន មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា ក្រោយពេល​តារា​ស្រី ទេព បូ​ព្រឹក្ស ប្រកាស​ពី​ដំណឹង​មាន​ផ្ទៃពោះ​ជាមួយ G- Devith ដោយ​គ្មាន​ភាព​លាក់លៀម​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​។​

ទេព បូ​ព្រឹក្ស បាន​បញ្ចេញ​រូបភាព​មាន​ផ្ទៃពោះ​ភ្ជាប់​ខ្លឹមសារ​កាលពី​ព្រលប់​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ថា អំណោយ​ដែល​មិនអាច​កាត់ថ្លៃ អំណោយ​ដោយ​ក្តី​អំណរ ជា​ក្តី​ប្រាថ្នា​ដែល​កើតមាន​នៅក្នុង​ចិត្ត​ស្ត្រី និង​មនុស្ស​គ្រប់រូប​ដែល​ប្រាថ្នា​ក្លាយជា​មាតាបិតា ដែល​ពោរពេញ​ទៅដោយ​ក្តី​មេត្តាករុណា និង​ព្រហ្ម​វិហារធម៌​នោះ​ទើបបាន​បង្កើតជា​ឈ្មោះថា មាតា​ជា​ព្រះ (Goddess) ដោយ​កិត្តិយស​ក៏​សូម​ប្រកាស​ពី​កាដូរ​ពិសេស​ដែល​ពួកយើងខ្ញុំ​ទទួលបាន​ពរ​ពី​ព្រះ​ថា G-DEVITH បាន​ក្លាយជា Handsome Daddy ជា​ផ្លូវការ​ហើយ​។​

​តារាចម្រៀង ទេព បូ​ព្រឹក្ស បានលើកឡើង​បន្តថា ដោយហេតុនេះ ក៏​សូម​ចែករំលែក​ដំណឹង​ល្អ​នេះ​ទៅកាន់​អ្នកគាំទ្រ អ៊ំ​ពូ​មីង លោកតា​លោកយាយ ដែល​តែងតែ​ស្រលាញ់​គាំទ្រ​ដល់​នាង​ខ្ញុំ ទោះជា​នៅក្នុង​កាលៈទេសៈ​ណាក៏ដោយ នាង​ខ្ញុំ​ក៏​រីករាយ​នឹង​ចែករំលែក​ដំណឹង​ល្អ ក៏ដូចជា​ភាពសប្បាយ​រីករាយ​នៃ​យើងខ្ញុំ ជាមួយ​បងប្អូន​។ a bopreuk a bopreuk1 a bopreuk2 a bopreuk3 a bopreuk5 a bopreuk6 ​