» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4658 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428101 នាក់

អាជ្ញាធរ​ជាតិ​អប្សរា​មិន​ពេញចិត្ត​ការយក​ទង់ជាតិ​កម្ពុជា​មក​ច្នៃ​ជា​សម្លៀកបំពាក់​រាំច្រៀង​!

 


​សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បាន​បានចាត់ទុក​ការយក​ទង់ជាតិ​កម្ពុជា​មក​ច្នៃ​ធ្វើជា​សម្លៀកបំពាក់ «​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ទាល់តែសោះ​»​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កិត្យានុភាព​របស់​ជាតិ ។​a absara dance1 

​កាលពី​រសៀល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២២​លោក ឡុង កុសល អគ្គនាយករង និង​ជា​អ្នក​នាំពា​ក្ស​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​កាសែត​ថា កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​មួយ​បានដាក់​ពាក្យសុំ​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថត​ចម្រៀង នៅក្នុង​ការអនុញ្ញាត​នោះអាជ្ញាធរ​ជាតិ​អ​ប្សា​រា​មិនបាន​ដឹងថា មាន​ការយក​ទង់ជាតិ​របស់​ខ្មែរ​មក​គ្រង​ជា​ឯកសណ្ឋាន​នោះទេ​។​

​បន្ទាប់ពី​ឃើញ​សកម្មភាព​របស់​ក្រុមហ៊ុន​មួយ​នេះ ខាង​អាជ្ញាធរ​អប្សរា​ក៏បាន​តម្រូវ​ឲ្យ​ធ្វើការ​ដកចេញ​នូវ​ឈុត​ដែលមាន​ការយក​ទង់ជាតិ​មក​ច្នៃ​ជា​សម្លៀកបំពាក់​នេះ ខាង​ភាគី​ក្រុមហ៊ុន​ក៏បាន​កែសម្រួល​រួចហើយ​ដែរ​។​ទោះជា​យ៉ាងណា​ដោយសារ​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​មាន​ឥទ្ធិពល​លោក​ឡុង​កុសល​និយាយ​របៀប​ប្រ​យ​ត្ន័​ប្រ​យ៉ែ​ង​ថា«​ឲ្យ​ថា​ខុស​ក៏​មិន​ខុស​ដែរ តែ​មិន​សមរម្យ ។ មិន​សមរម្យ​នៅត្រង់ថា ទង់ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​និមិត្តសញ្ញា​មួយ​ដែល​យើងទាំងអស់គ្នា​ជា​ជនជាតិខ្មែរ​គោរព ហើយ​មិនមែន​ត្រឹមតែ​យើងទាំងអស់គ្នា​ជា​ជនជាតិខ្មែរ​ទេ​ប៉ុន្តែ​ទទួលស្គាល់​ជា​លក្ខណៈ​សកលលោក​ទូទៅ​។​ហើយ​ទង់ជាតិ​នេះ តែងតែ ត្រូវតែ​បង្ហូត​ឡើង​ទៅលើ ដោយ​អម​ជាមួយនឹង​ភ្លេងជាតិ អម​នឹង​ស្មរ​តី​ស្នេហា​ជាតិ ស្រលាញ់​ទឹកដី ស្រលាញ់​ជាតិ​មាតុភូមិ​។ ចឹ​ង​ការយក​ទង់ជាតិ​មក​រចនា​ជា​ម៉ូត​សម្លៀកបំពាក់ គឺជា​លក្ខណៈ​មិន​ត្រឹមត្រូវ មិន​សមរម្យ​នោះទេ​»​។​នេះ​ជា​សម្ដី​របស់លោក ឡុង កុសល​។​a absara dance a absara dance2