វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 809 នាក់
ម្សិលមិញ 2490 នាក់
សរុប 15035929 នាក់
ភ្នំពេញ៖ កញ្ញា អៀ ម៉េងលីហៅអូនម៉ីជាតារាសម្ដែងវ័យក្មេងថ្មីដែលមានសម្រស់ដើមទ្រូងធំទ្រលុកទ្រលន់ គន់មិនចេះណាយ ទើបធ្វើឲ្យយីអ៊ុននាងឡើងស្រឺតៗ។កញ្ញា អៀ ម៉េងលីដែលពីមុនមានស្បែកគគ្រើមខ្មៅបាន អះអាងថា សម្រស់ដើមទ្រូង ព្រមទាំងមុខស្រស់ស្អាតរបស់នាង គឺជាអំណោយទានរបស់ធម្មជាតិ នាងមិនបានទៅកែកុនឯណាទេ។
សម្រស់ដើមទ្រូងដ៏ធំទ្រលុកទ្រលន់នេះ គឺធម្មជាតិជាអ្នកអោយតែប៉ុណ្ណោះ។សូម កុំមានការយល់ច្រលំទៀតអី នាងខ្ញុំមិនបានទៅកែច្នៃនោះទេ។
ដោយសារកញ្ញាមានយីអ៊ុនឡើងឡៀនពេកតារាសម្តែងស្រី វ័យក្មេង ម៉េងលី មួយរយៈចុងក្រោយនេះ ហាក់ដូចជា មានរឿងមិនសប្បាយចិត្តច្រើន កើតឡើង លើនាង ជាមួយនឹងពាក្យ ឌឺដងផ្លែផ្កា លើការរកស៊ីរបស់នាង។
ប៉ុន្តែវាមិនមែនជារឿងធំដុំ នាងហាក់ដូចជា មិនឈឺក្បាល វិលមុខ នឹងរឿងទាំងអស់នេះ ព្រោះថា សព្វថ្ងៃនាង នាង រវល់តែ ជីវិតឯកជនរបស់នាង ដ៏សែសស្រស់ផូរផង់ ជាមួយនឹង គូស្នេហ៍តែប៉ុណ្ណោះ។សព្វថ្ងៃនេះ ម៉េង លិ និងសង្សារ កាន់តែស្អិតរមួតនឹងគ្នា រឹតតែខ្លាំង ដោយជារឿយៗ ពួកគេ តែងដើរលេងជាមួយគ្នា ទៅតាមតំបន់ជិតឆ្ងាយ ហើយមិនតែប៉ុណ្ណោះ ពួកគេ ក៏តែងបង្ហាញ រូបថតផ្អែមល្ហែម ប្រាប់មហាជនឲ្យបានដឹងផងដែរ តាមរយៈបណ្តាញសង្គម។
តារាស្រីរូបនេះបានឲ្យកាសែតដឹងថានាងមានរបររកស៊ី៣សំខាន់គឺគ្រាន់តែបើកហាងលក់ស្រាមួយត្រូវចំណាយប្រមាណកន្លះលានដុល្លារអាមេរិក ។ នាងថាក្រៅពីជំនួញស្រានាងក៏មានជំនួញផ្នែកអង្ករសម្រាប់លក់ដុំទាំងក្នុងនិងក្រៅស្រុកក៏មិនមែនចំណាយទុនតិចដែរ ។សម្រាប់ជំនួញទីបីគឺលក់ផលិតផលដែលចំណាយអស់មិនតិចនោះដែរ។ នាងថានេះគឺជាប្រភពចំណូលដែលនាងបានសម្រាប់ទិញចិញ្ចៀនពេជ្រ និងរថយន្តទំនើបៗនោះ។
កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំ ក្រោយពីគេដឹងថានាងបានជំពប់ស្នេហ៍ជាមួយកម្លោះសង្ហាវ័យក្មេងនៅសហរដ្ឋអាមេរិក។ នាងបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីបង្ហាញភាពហ៊ឺហា និងបានចាប់ផ្តើមប្រឡូកសិល្បៈខ្លះៗឡើងវិញ៕