» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6611 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696782 នាក់

រឿងក្តី​កេរ្តិ៍មរតករវាង អតីត​តារា​កំប្លែង ជុំ រស្មី ហៅ​ស្រី​ទូច និង​ឪពុកចុង​របស់ខ្លួន ឈានដល់​កិច្ច​ព្រម​ព្រៀម​សម្របសម្រួល​គ្នា ត្រឹម​សាលាឧទ្ធរណ៍


​ភ្នំពេញ​៖ សំណុំរឿង​បណ្ដាំ​មរកត​របស់​ក្រុមគ្រួសារ​(​អ្នកស្រី​កែវ​ម​ន្ថា​ជា​ម្តាយ​) តារា​កំប្លែង​ជើងចាស់​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច និង​ឪពុកចុង​របស់ខ្លួន ដែល​បានអូសបន្លាយ​ជាង​២​ឆ្នាំ​ហើយ​មកហើយ​តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ ដល់​សាលាឧទ្ធរណ៍ បាន​នូវ​ពន្លឺយុត្តិធម៌​ហើយ បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ឈានដល់​កិច្ច​ព្រមព្រៀងគ្នា សម្របសម្រួល​ដក​ពាក្យបណ្ដឹង និង​ព្រម​ទទួលយក​ចំណែក​ដែល​បាន​បែងចែក​រួចរាល់ និង​ស្រុះស្រួល​ទាំងអស់គ្នា​។ ការ​ឈានដល់​ដំណាក់កាល​ព្រមព្រៀង ទទួលយក​ពី​សំណាក់​តារា​កំប្លែង​ជើងចាស់​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច និង​ក្មួយ​ស្រី​តារាចម្រៀង​ល្បីឈ្មោះ ស៊ូ ស៊ី​រី​កា គឺ​ក្រោម​ការសម្របសម្រួល​ពី​សំណាក់​លោក សេង ស៊ី​វុត្ថា ប្រធាន​សាលាឧទ្ធរណ៍​។​a surica1 

​ក្រុមគ្រួសារ​អតីត​តារា​កំប្លែង​ជើងចាស់ ជុំ រស្មី ហៅ​ស្រី​ទូច ដែលមាន​តារាចម្រៀង ស៊ូ ស៊ី​រី​កា ជា​ក្មួយ​ម្នាក់​ផង​នោះ បាន​ចេញមុខ​ប្រកាស​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៤ ថា ពេលនេះ​ក្រុមគ្រួសារ​របស់​អ្នកស្រី ទទួលបាន​យុត្តិធម៌ និង​ព្រម​បញ្ចប់​រឿងក្ដី​ដណ្ដើម​មរតក​ជាមួយ​ឪពុកចុង ដោយមាន​ជួយ​ជ្រោមជ្រែង​យ៉ាង​មុតមាំ​ពី​តុលាការ​សាលាឧទ្ធរណ៍​។ រឿងក្ដី​របស់​តារា​សម្តែង​ជើងចាស់​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច ជាមួយនឹង​ឪពុកចុង​របស់ខ្លួន បានអូសបន្លាយ​ពេលវេលា​យ៉ាង​រ៉ាំរ៉ៃ​មកជា​ង ២​ឆ្នាំ​ហើយ រហូតដល់​លើក ។​

​យ៉ាងណាមិញ សេចក្ដីសម្រេច​ក៏មាន​ការព្រមព្រៀង​ចរចា​សម្របសម្រួល​គ្នា ដែល​ទីបំផុត​លោកស្រី ជុំ រស្មី ឬ​តារា​កំប្លែង​ស្រី​ទូច បានប្រកាសថា ក្រុមគ្រួសារ​របស់ខ្លួន​ទទួលបាន​ពន្លឺយុត្តិធម៌ តែ​ក៏មាន​ការស្នើសុំ​ទៅកាន់​ភាគី​ខាង​ឪពុកចុង​មួយចំនួន​វិញ​ដែរ​។ ការ​ស្មើ​សុំ​នោះ គឺ​តារាចម្រៀង ស៊ូ ស៊ី​រី​កា ត្រូវជា​ក្មួយ​ស្រី​លោកស្រី ជុំ រស្មី និង​ត្រូវជា​ចៅស្រី​លោកយាយ កែវ មុ​ន្ថា ប្រកាស​ចង់​ចូល​ផ្ទះ​ដែលជា​កេរ​មរតក​របស់លោក​យាយ ដើម្បី​ទាមទារ​យក​របស់​មាន​តម្លៃ និង​សម្លៀកបំពាក់​របស់ខ្លួន​មកវិញ ព្រោះ​បានជា​ប់​នៅក្នុង​ផ្ទះ​ដែលមាន​ទំនាស់​នោះ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

​ម្យ៉ាងវិញទៀត ដី​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ទំហំ ១០០​ម៉ែត្រ គុណ​នឹង​៥០០​ម៉ែត្រ ដែល​ភាគី​ខាង​ឪពុកចុង​របស់​អ្នកស្រី ជុំ រស្មី បាន​ព្រៀម​ព្រៀង​ដោះដូរ​គ្នា​ប្រគល់​ឲ្យ​មក​ភាគី​ខាង​អ្នកស្រី​នោះ គឺ​សុំ​ឲ្យ​ព​ន្លឿ​ន​និតិ​វិធី​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ទីតាំង​ដី​នោះ មាន​ប្លង់​ហើយ​ស្រាប់ និង​មិនបាន​ដាក់បញ្ចាំ​ក្នុង​ធនាគារ​ឡើយ ដើម្បី​បាន​ចាត់ចែង​សម្រួល​ដល់​ជីវភាព ដែល​គ្រួសារ​អ្នកស្រី​កំពុង​ជួប​នូវ​ការលំបាក​។​

​អតីត​តារា​កំប្លែង​ជើងចាស់ ជុំ រស្មី ហៅ​ស្រី​ទូច បាន​កាសែត ថា រហូតមកដល់​ពេលនេះ សំណុំរឿង​ដណ្ដើម​កេរ​មរតក​បាន​ឈានដល់​កិច្ច​ព្រមព្រៀងគ្នា បញ្ចប់រឿង​ត្រឹម​សាលាឧទ្ធរណ៍​ហើយ ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​លោក​ប្រធាន​សាលាឧទ្ធរណ៍ និង​មេធាវី​តំណាង​របស់ខ្លួន​។ អ្វីដែល​ក្រុមគ្រួសារ​របស់លោក​ស្រី​ទាមទារ ក៏​ទទួលបាន​នូវ​កេរ​មរតក​ខ្លះៗ មាន​ទាំង​ផ្ទះ​នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ដី​ដែលមាន​ទីតាំងនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ អ្វី​ដែលជា​បញ្ហា​មិនទាន់​ដោះស្រាយ​ចប់​នោះ គឺ​ភាគី​ឪពុកចុង​របស់​អ្នកស្រី បាន​សុំ​ពន្យា​ពេល​រហូតដល់​ទៅ ៤​ខែ ដើម្បី​ខ្លួន​មានលទ្ធភាព​ប្រគល់​នូវ​ទ្រព្យ​ទាំងនោះ​ជូន​។​

​អតីត​តារា​កំប្លែង​ជើងចាស់ ជុំ រស្មី បាន​បន្ថែមទៀតថា ម្យ៉ាងទៀត​ការព្រមព្រៀង​គ្នា​នេះ គឺ​មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ដោយ​អ្វីៗ​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​រង់​ចាំ​រហូតដល់​ទៅ ៤​ខែ​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់លោក​ស្រី ជួប​នូវ​បញ្ហាលំបាក​ខាង​ផ្នែក​ជីវភាព និង​ស្នើ​ដល់​ភាគី​ឪពុកចុង​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ចំពោះ​កេរ​មរតក​ណា​ដែល​មិនមាន​បញ្ហា ឬ​មិន​ដាក់​ប្លង់​នៅ​ធនាគារ​។​
​ក្រុមគ្រួសារ​អតីត​តារា​កំប្លែង​ជើងចាស់ ជុំ រស្មី ហៅ ស្រី​ទូច និង​ក្រុមគ្រួសារ​តារាចម្រៀង ស៊ូ ស៊ី​រី​កា ដែលជា​អ្នក​ស្នង​មរតក​របស់​លោកយាយ កែវ មុ​ន្ថា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​អស់ពី​ទំហំ​ចិត្ត​ចំពោះ លោក សេង ស៊ី​វុត្ថា ប្រធាន​សាលាឧទ្ធរណ៍ ដែល​ខ្នះខ្នែង​ស្វែងរក​ពន្លឺយុត្តិធម៌​ជូន​ក្រុមគ្រួសារ​របស់លោក​ស្រី និង​បានបញ្ចប់​បញ្ហា​ទំនាស់​ខាងលើនេះ​ប្រកបដោយ​សន្តិវិធី និង​ប្រសិទ្ធភាព​៕a surica 
​