» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11595 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701766 នាក់

វិបត្តិ​សិល្បៈ​និង​កូ​វីត​ធ្វើ​ឲ្យ​កញ្ញា​សេង​សូ​ណាដ​ង្ហើ​យ​សុំ​ជំនួយ​និង​សុំ​កុំ​ប្រកាន់​អតីតកាល​នាង​អី​

 

​រាជធានី​ភ្នំពេញ ៖​ថ្មីៗ​នេះ​តាមរយៈ​ហ្វេ​ប៊ុ​ក​កញ្ញា​សេង សូ​ណា​អតីត​តារា​ស៊ិ​ច​ស៊ី​កាលពី​រង្វង់​ឆ្នាំ​២០១៧ បាន​រៀបរាប់ថា “​នាង​ខ្ញុំ សេង សូ​ណា បាន​ឆ្លង​កូ​វីដ និង​លើសឈាម​ទឹកនោមប្រៃ និង​ខ្សោយបេះដូង និង​ឡើង​ខ្លាញ់​ឡើង​អាស៊ីត​មាន​ជំងឺ​ប្រចាំកាយ​ផង ។ មាន ការខ្វះខាត​លុយកាក់​ជាខ្លាំង សូម​បងប្អូន​ក្នុង​សមាគមន៍​សិល្បៈ ឯកឧត្តម លោក លោកស្រី ជួយ​នាង​ខ្ញុំ​ដោយ​ក្ដីមេត្តា​ផ្តល់​ជា​ប្រាក់​កាក់​ដើម្បី​សម្រួល​ជីវភាព​របស់​នាង​ខ្ញុំ​ផង​ទោះ​1$2$​ក្ដី​ជា​ទឹកចិត្ត​របស់​បងប្អូន​” ។​a seng sona 

បើតាម​រូបភាព​បង្ហាញថា​ស្ថានភាព​ជីវិត​បច្ចុប្បន្ន​របស់​តារា​យ៉េ​រៗ សេង សូ​ណា បាក់​សម្រស់ និង​រង​សម្ពាធ​ជំងឺ​ច្រើន​មុខ ហើយ​បន្ថែម​មួយទៀត គឺ​នាង​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ផង​នោះ បង្កឱ្យមាន​ការចាប់អារម្មណ៍​ពី​មហាជន​ជាខ្លាំង ។ បញ្ហា​នេះ ធ្វើអោយ​គេ​ស្ទើរតែ​មិន​ជឿថា តារា​ផូរផង់​មានតែ​ស្នាមញញឹម សាច់​ស​ភ្លឺ​ថ្លា និង​រះ​ចែងចាំង ចុងក្រោយ​ប្រែជា​មាន​សភាព​មើល​មិន​យល់ ខ្មៅ​មុខ​ខ្មៅ​មាត់ មាន​ជាំមុខ​ទាំង​ដុំៗ ។ ការប្រែប្រួល​រូប​សម្រស់​និង​ជីវភាព ធ្វើឱ្យ​អ្នកខ្លះ​ពោល​ពាក្យ​ចោទ ឌី​ដង​ថា ស្រី​ស្រស់​ឆើតឆាយ សេង សូ​ណា សង្ស័យ​តែ​ចាញ់បោក​ប្រុស​ឈ្មោល ខ្លះ​ថា នាង​យកលុយ​កាក់​រកបាន​ទៅលេង​ល្បែងស៊ីសង​ហ៊ឺហារ ទើប​ចុងក្រោយ​ធ្លាក់ខ្លួន​ដល់​ចំណុចសូន្យ​បែបនេះ ។


ក្នុងស្ថានភាព​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ វិទ្យាល័យ​សម្តេចឪ ខេត្តបាត់ដំបង សូ​ណា​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ដល់​កាសែត​ថា នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​រយៈពេល​២០​ថ្ងៃ​ជាង​មកហើយ នៅ​មិនទាន់បាន​ចេញមក​ព្យាបាល​នៅ​ខាងក្រៅ​ឡើយ ។ នាង​ថា ការឆ្លង​ជំងឺ​កូ​វីដ​នេះ នាង​អត់​ដឹងថា ឆ្លង​ពី​អ្នកណា​នោះទេ ពោល​មក​នៅ​បាត់ដំបង​ធ្វើការ​ជា​បុគ្គល​លក់​ដីឡូត៍​បាន​២​ថ្ងៃ ក៏​ឆ្លង​កូ​វីដ ខណៈ​នាង​មាន​ជំងឺ​ផ្សេងៗ​មុននេះ​ដែរ ។ តារា​កំពុង​ជួប​ភាពខ្វះខាត​ខ្លាំង​រូបនេះ លើកឡើងថា នាង​ធ្លាក់ខ្លួន​បែបនេះ ដោយសារតែ​គេ​បិទផ្លូវ​សិល្បៈ ព្រោះ​ត្រូវ​ខាង​ក្រសួង​វប្បធម៌ ចេញ​បម្រាម ខកខាន​ថត និង​ការងារ​សិល្បៈ​ផ្សេងៗ​ទៀត ។

​ពោល​តាំងពី​ថត​រឿង​ចុងក្រោយ ដោយ​ការ​សិច​ស៊ី​ជ្រុល និង​មានការ​ណែនាំ​កែខ្លួន​មក នាង​អត់​មាន​ខាង​ណា​ហៅ​ថត​ទៀត​ទេ ។ សូម្បី​ស្ព៉​ត ថត​ខារ៉ាអូខេ ឬ​រឿង​ផ្សេងៗ គឺ​ដាច់​ឈឹង​២​ឆ្នាំ គ្មាន​ចំណូល​អ្វី​ក្រៅពី​ចំណាយ ។ សូ​ណា​សារភាពថា មិនមាន​ផ្ទះសម្បែង​ក្នុង​ក្រុងភ្នំពេញ​ទេ ពោល​ជួល​ផ្ទះ​គេ​ស្នាក់នៅ​រហូតមក​។ នាង​ច្រានចោល ការ​លង់ខ្លួន​ចាញ់បោក​ប្រុស​ឈ្មោល ឬ​លេងល្បែង​មិនមាន​ឡើយ​។

​ដោយសារតែ​ប្រឈមមុខ​នឹង​កត្តា​ជីវភាព​ខ្លាំង​ឡើងៗ ខណៈ​ជំងឺ​ជាច្រើន​មុខ​កំពុង​រុក​គួ​ន​រូបរាងកាយ សេង សូ​ណា បាន​ពោល​ដោយ​ក្តុកក្តួល អួលដើមក សុំ​ការ​អាណិត​ពី​បងប្អូន​ថា ចង់បាន​ផ្ទះ​ប្រក់ស​ង្ក័​សី តូច​មួយ​៣​ឬ​៤​ម៉ែត្រ បួន​ជ្រុង នៅ​ជ្រក​កុំ​ដើរ​ជួល​គេ​។ សូម្បីតែ​ម្ចាស់​ផ្ទះជួល​ក៏​បណ្តេញចេញ បើ​មាន​គេ​អាណិត​ពិតជា​អរគុណ និង​ដឹងគុណ ។

​រូបនាង បាន​ទាក់ទង​ទៅ​លោក​ហេង ឡុង ដែលជា​ស្វាមី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគមន៍​អ្នកសិល្បៈ ដើម្បី​សុំ​ការអន្តរាគមន៍ តែ​មិនទាន់បាន​ការឆ្លើយតប យ៉ាងណា​នោះទេ ។ ចំណែក​លោក អ៊ឹម ជីវ៉ា ពិធីករ មួយរូប ថា​បាន ទាក់ទង​ខាង​សមាគម ឱ្យ​នាង​ដែរ តែ​ស្ងាត់​រហូត ។ រាល់ថ្ងៃ នាង​
​រស់​ពឹង​អាស្រ័យ​លើ​បាយ​ខាង​មន្ទីរពេទ្យ ៣ ពេល​ប៉ុណ្ណោះ​។ នាង​បន្តថា នាង​រំពឹងថា សប្បុរសជន​ជួយ​នាង​យកតែ​បុណ្យ​ផង​ចុះ ដោយ​មិន​ប្រកាន់​រឿង​ពីមុន​ដើម្បី​ជា​កម្លាំងចិត្ត​ដល់​រូបនាង ព្រោះ​នាង​មិនបាន​ប្រព្រឹត្ត​អ្វី​ខុសឆ្គង​នឹង​ច្បាប់​ប្រទេស​នោះទេ ៕a seng sona1 a seng sona2 a seng sona3 

​