» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10610 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700781 នាក់

លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ័​ថា​កម្ពុជា​បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ប្រកបដោយ​ភាពបត់បែន​តែ​ចិន​ថា ទំនាក់ទំនង​យោធា​ចិន​-​កម្ពុជា «​មិនអាច​បំបែក​បានទេ​» និង​ជា «​បងប្អូន​ដ៏​រឹងមាំ​»


​ប្រទេស​ចិន​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បាន​បដិសេធ​ចំពោះ​ការលើកឡើង​ទាំងឡាយណា​ដែលថា មាន​ភាព​រកាំរកូស​ក្នុង​ទំនាក់ទំនង​យោធា​រវាង ចិន​និង​កម្ពុជា ដោយ​លោក​បានចាត់ទុក​ការលើកឡើង​ទាំងនោះ​ថា​ជា «​ការ​បង្កាច់បង្ខូច និង មិន​ត្រឹមត្រូវ​»​។​​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកុម្ភៈ​លោក Wu បាន​សង្កត់ធ្ងន់ថា «​ប្រទេស​ចិន​និង​កម្ពុជា គឺជា​មិត្ត​ដែកថែប ដែល​ចែករំលែក​គ្នា​ទាំង​សេចក្តីសុខ និង​ទុក្ខលំបាក និង​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​»​។ លោក​បាន​បន្តថា ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ យោធា​ចិន និង​កម្ពុជា មាន «​ទំនាក់ទំនង​កម្រិត​ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផលិតភាព និង​សំខាន់​លើ​វិស័យ​ផ្សេងៗ​»​។​a tan france1 

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​រូបនេះ បានលើកឡើង​ពី​ឧទាហរណ៍​ជាក់ស្តែង នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ រួមមាន​សមយុទ្ធ «​នាគ​មាស​» ចំនួន​ប្រាំ​មួយដង និង​សមយុទ្ធ​ទេវតា​សន្តិភាព ឬ Peace Angel ក៏ដូចជា​ការធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត​។ លោក​ក៏បាន​រំឭក​ពី​ការប្រគល់​មេដាយ​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ដល់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ និង​ក្រុម​អ្នកជំនាញការ​ចិន​នៅ​កម្ពុជា​ផងដែរ​។​
​លោក Wu Qian បាន​សន្យាថា យោធា​ចិន​នឹង​បន្ត «​ចាប់ដៃ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ផ្តល់​ការឯកភាព​គ្នា​ដ៏​សំខាន់ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ និង​ពង្រឹង​ទំនាក់ទំនង​យោធា​»​។

លោក​បាន​ប្រៀបធៀប​ការទុកចិត្ត​គ្នា រវាង​ប្រទេស​ទាំងពីរ ទៅនឹង «​ដើមឈើ​ដែល​ចាក់ឫស​ក្នុង​ដី ដែលមាន​ការជួយ​គ្នា​ទៅវិញទៅមក​» ដោយ​សង្កត់ធ្ងន់ថា ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឆ្លងកាត់​ការសាកល្បង​នៃ​ការប្រែប្រួល​ក្នុង​ឆាក​អន្តរជាតិ ហើយ​រាល់​ការប៉ុនប៉ង​បំបែកបំបាក់​ទំនាក់ទំនង​នេះ នឹងមិន​ទទួលជោគជ័យ​ឡើយ​។​សូមបញ្ជាក់ថា​ប្រតិកម្ម​របស់​ចិន​បាន​កើតឡើង​បន្ទាប់ពី​មេ​ទ​ព័​ជើងគោក​កម្ពុជា​ទទួល​ជួប​មេ​ទ​ព័​ជើងគោក​អាមេរិក​ដែល​សន្យា​ពី​ការធ្វើ​កិច្ចសហការ​ជាមួយគ្នា​បន្តទៀត​។​

​សម្រាប់​ការទទួល​ជួប​មេ​ទ​ព័​អាមេរិក​នេះដែរ​ដែល​បណ្តាញ​សារ​ពត៍​មាន​វាយតម្លៃថា​កម្ពុជា​ផ្លាស់ប្តូរឥរិយាបទទន់ភ្លន់​ជាមួយ​អាមេរិក​នេះ​នៅ​ថ្ងៃទី​២៧​កុម្ភៈ​នេះដែរ​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍ថា នៅក្នុង​បរិបទ​នៃ​ពិភពលោក​មួយ ដែលមាន​ស្ថានភាព កាន់តែ​ផុយស្រួយ ស្មុគស្មាញ មិនជា​ក់លាក់ និង​គ្រោះថ្នាក់ រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​អ្វី ក្រៅពី​បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ប្រកបដោយ​ភាពបត់បែន​នោះឡើយ​។​

​នៅក្នុង​វេទិកា​សារព័ត៌មាន​លើក​ទី​៦ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី «​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជា​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​» នៅ​សាល​សេរីភាព អគារ​មិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី លោក តាន់ ហ្ស​ង់​ហ្រ​ង់​ស័​រ បាន​មានប្រសាសន៍​បន្តថា «​រាជរដ្ឋាភិបាល​យើង​គ្មាន​ជម្រើស​ទេ​, ត្រូវតែ​បន្ត​ប្រឹងប្រែង ត្រូវតែ​បន្ត​ដុតដៃដុតជើង ដើម្បី​ទាញយក​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ពិភពលោក នូវ​ផលប្រយោជន៍ ច្រើន​ក្រាស់ក្រែល​ដូចដែល​អាចធ្វើ​ទៅបាន​មក​ជូន​ប្រជា​ជាតិខ្មែរ​យើង​។ ហេតុអ្វី​? ពីព្រោះ ដូច​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ធ្លាប់​លើកឡើង​ជា​ញឹកញាប់​ហើយ​ថា សន្តិភាព​សំខាន់​សម្រាប់​ការអភិវឌ្ឍ​, ការអភិវឌ្ឍ សំខាន់​សម្រាប់​សន្តិភាព បាន​ន័យ​ជារួម​ថា សន្តិភាព​និង​ការអភិវឌ្ឍ ចិញ្ចឹម​គ្នា​ទៅវិញទៅមក​»​។​

 

​ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ពង្រឹង​សន្តិភាព​ដើម្បី​បន្ត​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ហើយ​ទន្ទឹមនេះ បន្ត​អភិវឌ្ឍ​ប្រទេស​ដើម្បី​បន្ត​រក្សា​សន្តិភាព​ឱ្យនៅ​គង់វង្ស​យូរលង់ នៅក្នុង​ពិភពលោក​មួយ ដែលមាន​ស្ថានភាព​កាន់តែ​ផុយស្រួយ ស្មុគស្មាញ មិនជា​ក់លាក់ និង​គ្រោះថ្នាក់​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់ លោក តាន់ ហ្ស​ង់​ហ្រ​ង់​ស័​រ​។​​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​មានប្រសាសន៍​បន្ថែមថា​៖ «​ពិភពលោក​នៅ​ដើមឆ្នាំ​២០២៥​នេះ សឹង​ថា​មាន​លក្ខណៈ​រញ៉េរញ៉ៃ​ជាង​ឆ្នាំ​២០២៤ ទៅទៀត​។

ទាំងអស់គ្នា​មើលឃើញ​រៀងៗ​ខ្លួន​ហើយ​, មើលឃើញ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​, ការប្រកួតប្រជែង​ស្រួចស្រាល់​ផ្នែក​សេដ្ឋកិច្ច ជាមួយ​ការផ្តើម​លេចធ្លោ​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​, សឹកសង្គ្រាម​នៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា ព្រមទាំង​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ដូចជា​នៅ​ភូមា​, អស្ថិរភាព​នយោបាយ​រ៉ាំរ៉ៃ​នៅទីនេះ​និង​ទីនោះ ដូចជា​នៅ​ស៊ី​រី និង បាំង​ក្លា​ដេ​ស ចុងក្រោយ​នេះ​, ភាព​ខ្សោយ​ទៅៗ​នៃ​ស្ថាប័ន​ពិភពលោក​នានា​, អនាធិបតេយ្យ​និង​ភាព​ត្រដរខ្យល់​នៃ​សណ្តាប់ធ្នាប់​សកល ដែល​តាំងពី​ចប់​សង្គ្រាមលោកលើកទី​២​មកម្ល៉េះ ដឹកនាំ​និង​គ្រប់គ្រង​ពិភពលោក​។ ទាំងនេះ មិនទាន់​និយាយ​ដល់​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី​ផង​ដូចជា បម្រែបម្រួល​អាកាសធាតុ ជំងឺ​រាតត្បាត​ថ្មី​មួយទៀត​ជាយថាហេតុ ដូច​កូ​វីដ​១៩ កាលពី​ប៉ុន្មាន​ឆ្នាំមុន បញ្ហា​សន្តិសុខ​ថាមពល ស្បៀងអាហារ ទឹកស្អាត ឬ​ឧ​ក្រឹ​ត​កម្ម​ឆ្លងដែន​។​ល​។​និង​។​ល​។​»​។​

​លោក​បន្តថា ក្នុងន័យនេះ អ្វីដែល​នឹង​ប៉ះពាល់​ពិភពលោក នឹង​គង់តែ​ប៉ះពាល់ តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និង​កម្ពុជា​នៅ​ទីបំផុត​។ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត យល់ដឹង​ណាស់​នូវ​ភាពផុយស្រួយ​នៃ​ស្ថានភាព​សកល និង​តំបន់​។ ម្ល៉ោះហើយ ដើម្បី​រៀប​ជើង​ព្រួល ត្រៀមលក្ខណៈ ឆ្លើយតប​ទៅនឹង​ស្ថាន​ភាពមិន​ជាក់លាក់​អស់ទាំង​នេះ​នៃ​ពិភពលោក តំបន់ និង​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា​យើង រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​ត្រូវ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ចជាតិ​យើង​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​បន្ត​អនុវត្ត​នយោបាយ ការបរទេស​មួយ​ដែលមាន​ភាពបត់បែន​ខ្ពស់​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា ដើម្បី​អនុវត្ត​គោលនយោបាយ​ការបរទេស​ដែល​ត្រូវបាន​កំណត់ដោយ​គណបក្ស​ប្រជា​ជា​ជនកម្ពុជា រាជរដ្ឋាភិបាល​របស់​សម្តេច​បវរ​ធិបតី បាននិងកំពុង​បន្ត​៖- ការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា​យើង​, ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព និង​ស្ថិរភាព​សង្គម​, កា​ពារ​គំរូ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែល​ឈរលើ​ស្តង់ដារ​ជាក់ស្តែង​របស់​កម្ពុជា ហើយ​មិន​អនុញ្ញាតឱ្យ មានការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពី​សំណាក់​បរទេស​ណា​ឡើយ​

- អនុវត្ត​នយោបាយ​ការបរទេស​មួយ ដែល​ឈរលើ​មូលដ្ឋាន​ឯករាជ្យ ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​- បន្តរ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេសជិតខាង​, ជាមួយ​បណ្តា​ប្រទេស​ដៃគូ ទាំង​ក្នុង​និង ក្រៅ​តំបន់​អាស៊ាន​- រួមចំណែក​កាន់តែ​សកម្ម ក្នុង​បុព្វហេតុ​បង្កើត​ការពារ រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ព្រមទាំង​នៅ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ពិភពលោក​...៕a chinease army spoke 
​