» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7512 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697683 នាក់

សម​ត្ត​កិច្ច​រកឃើញ​កាំភ្លើង​អនាមិក​នៅ​ភ្នំព្រឹក​កើន​ដល់​៥៣​ដើម​ហើយ​!


​បាត់ដំបង​៖​កាំភ្លើង​ជាង​១០ ដើម​ទៀត ត្រូវបាន​សមត្ថកិច្ច រកឃើញ​ជា​បន្តបន្ទាប់ ដែល​បាន​លាក់ទុក នៅ​ចំណុច​ចំការ​មៀន ស្ថិតក្នុង​ក្រុមទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពី ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។a gun bb

​ករណី​យ៍​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ប្រាប់​កាសែត​ថាៈ “ រហូតមកដល់​ពេលនេះ (​ទី​១៦​វិច្ឆិកា​)​យើង​បាន​រកឃើញ កាំភ្លើង​ចំនួន ៥៣ ដើម​ហើយ និង​កំពុងស្ថិត​នៅក្នុង​ការបន្ត​ស្រាវជ្រាវ​”​។​​ទាក់ទង​ករណី​កាំភ្លើង​អនាមិក​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ម្ចាស់​កាំភ្លើង​ជាង ៣០ ដើម ដែល​បាន​លាក់ទុក នៅ​ចំណុច​ចំការ​មៀន ស្ថិតក្នុង​ក្រុមទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​ដែល​ត្រូវបាន ប្រជាពលរដ្ឋ​ប្រទះឃើញ កាលពី​រសៀល ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ​អ្នកនាំពាក្យ​បាន បញ្ជាក់ថាៈ “​អ្វីដែល​យើង​គិត រូបភាព​ទី​១. អាចជា​ការរត់ពន្ធ​អាវុធ ពី​យើង​ទៅ​ភូមា ពីព្រោះ​សព្វថ្ងៃនេះ ភូមា​ត្រូវការ​អាវុធ ដើម្បី​ធ្វើសឹក​សង្គ្រាម​។ ទី​២. អាចពាក់ព័ន្ធ​ទៅនឹង​ចលនា ពួក​ឧទ្ទាម នៅក្នុង​ស្រុក​យើង យក​អាវុធ​លាក់ទុក​ដើម្បី​រង់ចាំ​ផ្ទុះអាវុធ ប៉ុន្តែ​លទ្ធភាព​នឹង​ដូចជា តិច​ទេ និង​ទី​៣. យើង​អាច​គិតថា ចោរប្លន់​ប្រដាប់អាវុធ​។ ប៉ុន្តែ​រូបភាព​ទាំងអស់នេះ យើង​គិតថា រូបភាព​ទី​១ ច្រើនជាង (​អាចជា​ការរត់ពន្ធ​អាវុធ ពី​យើង​ទៅ​ភូមា​) ”​។​

​តាម​សេចក្តីរាយការណ៍​របស់ ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច បាន​ទៅរក​ឃើញ កាំភ្លើង​ចំនួន ៣៣ ដើម ប្រភេទ AK ស្វ័យ ៣០​ដើម និង​អាវុធ M79 ចំនួន ៣ ដើម រួមទាំង​បង់​ចំនួន ៤០ បង់ ហើយ​បាន​យក​អាវុធ​ទាំងអស់ មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំព្រឹក ហើយ​កំពុងតែ​ត្រួតពិនិត្យ ដើម្បី​រក​តម្រុយ ក្នុងការ​ស្រាវជ្រាវ រក​ប្រភព​អាវុធ​a gun bb3 

​