» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6055 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696226 នាក់

លោក អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ស្រុកស្វាយទាប បាញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ!

 

ស្វាយរៀង៖ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា " ប្រើប្រាស់អាវុធ ដោយមិនសមហេតុផល បាញ់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យបាក់ភ្លៅ ខណៈពេលជនរងគ្រោះ ទៅទារលុយពីស្ដ្រីម្នាក់ដែលត្រូវជាក្មួយរបស់លោកមេភូមិ..! ។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ខែមីនា ឆ្នាំ ២០២៦ ។a po post3 

ប្រភពបានបញ្ជាក់ថា: ជនដៃដល់ឈ្មោះ អ៊ុន វ៉ាន់ថុល មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត.!។ ឯជនរងគ្រោះជាមនុស្សប្រុស នៅភូមិកើតហេតុរងរបួសធ្ងន់(បាក់ភ្លៅ)..!។ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅទារលុយពីស្ដ្រីម្នាក់ ដែលជំពាក់លុយខ្លួនចំនួន១៥.០០០រៀល នៅភូមិកើតហេតុខាងលើ..!។ខណ:នោះ ក៏មានការប្រកែកពាក្យសម្ដីរវាងអ្នកទាំង២ ហើយស្ដ្រីរូបនោះបានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន ។ជាមួយគ្នានោះលោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ដើម្បីធ្វើកិច្ចអន្តរាគមន៍ ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ក្រោយទទួលព័ត៌មានបែបនេះ លោក អ៊ុន វ៉ាន់ថុល ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ ក៏មានការផ្ទុះអាវុធត្រូវជនរងគ្រោះ បណ្ដាលឱ្យបាក់ភ្លៅតែម្ដង រួចចោទថា " ជនរងគ្រោះតដៃ " ។ ប្រភពបន្តថា តាមពិតទៅជនរងគ្រោះ ពុំបានតដៃជាមួយ និងលោកនាយប៉ុស្តិ៍នោះទេ.! ។ ប្រភពបានបន្តថា: ការផ្ទុះអាវុធនេះ មកពីលោកនាយប៉ុស្តិ៍ ចុះប្រតិបត្តិការក្នុងពេលស្រវឹង បាញ់គំរាមផ្ញុកហ្នឹងដី ដើម្បីសំឡុត បែរជាត្រូវភ្លៅជនរងគ្រោះ..!រួចក៏រកលេសដោះបន្ទុកថា មកពី"ជនរងគ្រោះតដៃប្រើកាំបិតបម្រុងចាក់ខ្លួនជានាយប៉ុស្តិ៍ " ។ប្រភពដដែលបន្ថែមថា ក្រោយផ្ទុះអាវុធភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល បានខលទូរស័ព្ទទៅកាន់គ្រូពេទ្យម្នាក់ ដោយថា ជួយហៅឡានពេទ្យផង អញបាញ់គេបាក់ជើងហើយ! លុះ១ម៉ោងក្រោយមក ទើបរថយន្តពេទ្យ មកដល់និងជួយសង្គ្រោះ។

នៅរសៀលថ្ងៃទី១៧.០៣.២០២៦ ភ្នាក់ងារយើង បានព្យាយាមរកការសុំបំភ្លឺពីលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ប៉ុន្តែពុំមានលេខទូរស័ព្ទសំរាប់ទាក់ទង។ លោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប(ស្ដីទី) ក៏មិនអាចទាក់ទងបានដែរ ។ លោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង អង្គភាពយើង បានព្យាយាមសុំការបំភ្លឺ ដែរ តែមិនអាចទាក់ទងបាន ។

ទោះជាយ៉ាងនេះក្ដីលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានប្រាប់អ្នកកាសែតក្នុងស្រុក ដោយនិយាយរដិបរដុបថា ករណីខាងលើកំពុងធ្វើនីតិវិធី និងសម្រួលគ្នាហើយ..!។ជុំវិញករណីនេះ មហាជនទាមទារឱ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង ជាពិសេសក្រសួងមហាផ្ទៃ សូមមេត្តាពិនិត្យចាត់វិធានការលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត កុំមានការយោគយល់ឱ្យសោះ ចំពោះភាពឆេវឆាវរបស់លោក ដែលប្រើប្រាស់អាវុធ បាញ់ទាំងកម្រោល បណ្ដាលឱ្យជនរងគ្រោះ(បាក់ភ្លៅ)រួចតាំងរកលេសដោះសារ៕a po post1 a po post2 a po post4