» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11712 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701883 នាក់

ភ្លៀង​យប់មិញ​ជួយជនសង្ស័យ​២​នាក់​លួច​ហែក​ទ្រុង​បន្ទប់​ឃុំឃាំង ខណ្ឌឫស្សីកែវ រត់គេចខ្លួន​បានសម្រេច​


​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ បាន​លួច​ហែក​ទ្រុង​ដែក​នៃ​បន្ទប់​ឃុំឃាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ រត់​យករួចខ្លួន​បានសម្រេច​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៣ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង ។​a jail break 

​ជនសង្ស័យ​ទាំងពីរ ម្នាក់​ជា​ជនជាតិខ្មែរ និង​ម្នាក់ទៀត​ជា​ជនបរទេស​ស្បែក​ខ្មៅ ដោយ​ជនសង្ស័យ​ទាំង​២​បាន​ជាប់​ពាក់ព័ន្ធ​ករណី​២​ផ្សេងគ្នា ។​ក្នុងនោះ​ជនបរទេស​ស្បែក​ខ្មៅ ជាប់​ពាក់ព័ន្ធ​ពីបទ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ដោយ​ចេតនា និង​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៣​។​​ចំណែក​ជនសង្ស័យ​ជនជាតិខ្មែរ ជាប់​ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​សេរី​ទំនើប​ពី​មូលដ្ឋាន​ខណ្ឌឫស្សីកែវ និង​បាន​រត់គេចខ្លួន​ដល់​ខេត្តបន្ទាយមានជ័យ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៣ បាន​បញ្ជូន​ខ្លួន​មក​ឃុំ ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​មិនដឹងថាហេតុមិនទាន់​បញ្ជូន​ចូល​តុលាការ​នោះទេ?។​​បច្ចុប្បន្ន​មិនទាន់មាន​ដំណឹង​ពី​ជនសង្ស័យ​នៅឡើយ​នោះទេ សមត្ថកិច្ច​បាននិងកំពុង​តាម​ស្រាវជ្រាវ ដើម្បី​តាម​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕a jail break1 a jail break2 

​