
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1233 នាក់
ម្សិលមិញ 9221 នាក់
សរុប 19767299 នាក់
បាត់ដំបង៖ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានបំបែកកន្លែងចម្រាញ់រ៉ែមាសខុសច្បាប់មួយកន្លែងនៅភូមិបន្ទាយចា ឃុំឆ្នាល់មាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង។ កន្លែងចម្រាញ់រ៉ែមាសនេះ បានធ្វើសកម្មភាពយូរហើយ តែមិនបានរំខានដល់មេភូមិ មេឃុំ ឬមេស្រុកនោះទេ។
កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ បានសុំឲ្យកាសែតហ្វ្រេសញូ ជួយផ្សាយរឿងក្លិនស្អុយចេញពីកន្លែងចម្រាញ់រ៉ែមាសស្ថិតនៅទីតាំងខាងលើបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។បន្ទាប់មក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គេបានក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានមានមន្ត្រីសាលាឃុំឆ្នាល់មាន់ អភិបាលរងស្រុកគាស់ក្រឡ បានចុះត្រួតពិនិត្យទីតាំងចម្រាញ់រ៉ែមាសខាងលើ។ សមត្តកិច្ចបានរកឃើញកន្លែងចម្រាញ់រ៉ែមាសដែលគ្មានច្បាប់អនុញ្ញាតនោះម្ចាស់ទីតាំងមានឈ្មោះ ណែត សំណាង។
ក្រោយឃើញបែបនោះ អាជ្ញាធរមិនបានចាត់វិធានការច្បាប់អ្វីនោះទេ គឺគ្រាន់តែណែនាំម្ចាស់ទីតាំង និងបញ្ឈប់សកម្មភាពចម្រាញ់រ៉ែមាស ហើយណែនាំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យរុះរើឧបករណ៍កែច្នៃរ៉ែមាសនោះ។
ក្រុមការងារក៏បានណែនាំឱ្យសំអាតសារធាតុគីមី ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ នៅជុំវិញទីនោះ តាមលក្ខណៈបច្ចេកទេស ក្នុងរយៈពេលមួយសប្តាហ៍ជាកំហិត។
ពាក់ព័ន្ធនឹងសកម្មភាពលួចចម្រាញ់រ៉ែមាសបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ។ ប្រជាពលរដ្ឋបានដាក់ជាចម្ងល់ថា បើតាមប្រជាពលរដ្ឋសកម្មភាពចម្រាញ់រ៉ែមាសនេះ មានសកម្មភាពយូរហើយ ហេតុអ្វីអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ មេឃុំ និងអភិបាលស្រុកមិនដឹងនូវសកម្មភាពនេះ?
ប្រភពបានសរសេររៀបរាប់យ៉ាងដូច្នេះ «នេះជាសកម្មភាពចម្រាញ់មាសខុសច្បាប់ ដែលប្រព្រឹត្តឡើងនៅចំណុចភូមិចាស់ ស្ថិតក្នុងភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សកម្មភាពនេះប្រព្រឹត្តឡើងជាង ៣ខែហើយ ដោយឈ្មោះ ភិន ជី ត្រូវជាបងប្រុសអនុភូមិបន្ទាយចារ ឈ្មោះ ភិន ជីប។ សកម្មភាពនេះ ធ្វើដោយកូនប្រុសលោក ភិន ជី ឈ្មោះ សម្បត្តិ ជាអ្នកដឹកជញ្ជូនរ៉ែមាសដែលជីករកបាន មកធ្វើការចម្រាញ់កណ្តាលភូមិតែម្ដង ដែលវាជះក្លិនស្អុយខ្លាំង និងធ្វើឱ្យមាន់ទា និងគោ នៅផ្ទះជាប់នោះងាប់ជាបណ្តើរៗ»។
ប្រភពបានបញ្ជាក់ទៀតថា កាលពីពេលចូលឆ្នាំខ្មែរថ្ងៃទី២ ក្លិនស្អុយខ្លាំងចេញពីកន្លែងចម្រាញ់ ធ្វើឱ្យក្មេងៗថប់ដង្ហើម រត់ទៅនៅដើមភូមិ នៅពីលើខ្យល់) ដើម្បីគេចពីក្លិន។ប្រភពបានបន្តទៀតថា គ្មានអ្នកភូមិហ៊ាននិយាយអ្វីពីសកម្មភាពចម្រាញ់រ៉ែនេះឡើយ ដោយគេត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុករួចអស់ហើយ។