» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5592 នាក់

ម្សិលមិញ 5988 នាក់

សរុប 18750927 នាក់

ឧ​ត្ត​ម​សេនីយ៍​ឯក​ប្រកាស​ប្រឈម​បណ្តឹង​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុនស្រា​មួយ

​ភ្នំពេញ​៖​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គឹម ជាតិ​បាន​បដិសេធ​និង​ប្រកាស​ពី​ការត្រៀម​វាយបក​ចំពោះ​ការចោទប្រកាន់​លោក​ករណី​យ៍​ពុករលួយ​។​សូមបញ្ជាក់ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​គឹម​ជាតិ​ប្រឈម​នឹងពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការទាមទារ​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​ពី​ម្ចាស់​ក្រុមហ៊ុន ឈី​វ ទី​ម៉ិច គ្រុប ផលិត​ស្រា​ចំរុះ និង​ប្រេងកូឡា អំឡុង​ចុះទៅ​ត្រួតពិនិត្យ​ដោយ​ចោទប្រកាន់ថា​មិន​ស្របច្បាប់ ដើម្បី​ជា​ថ្នូរ​នឹង​ការមិនបិទ​ដំណើរការ​ក្រុមហ៊ុន​។​a kim cheat 

​នៅក្នុង​ពាក្យបណ្តឹង​តាមរយៈ​មេធាវី​ប្តឹង​ចូល​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ម្ចាស់​ក្រុមហ៊ុន បានស្នើ​សុំឱ្យ លោក គឺ​ម ជាតិ ប្រគល់​ស្រា​ចំនួន ៤៨​ដប ដែល​បាន​ដកហូត ស្នើសុំ​ឱ្យ​លោក គឹម ជាតិ ប្រគល់​ប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​ឱ្យមក​ក្រុមហ៊ុន​វិញ និង​ស្នើសុំ​ឱ្យមាន​វិធានកា​រោ​ផ្លូវច្បាប់​ចំពោះ​លោក គឹម ជាតិ ដែល​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​។​ការពិត​ពា​ក្យុ​បណ្តឹង​ករណី​យ៍​ពុករលួយ​ចឹ​ង​វា​គួ​តែ​ជា​សម​ត្ត​កិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​អ្នកចាត់ការ​ព្រោះ​វា​ជា​បទល្មើស​វិ​តិ​ក្រម​ដែល​ប្រើ​អំនាច​ដើម្បី​រក​ផលប្រយោជន៍​។​

តែ​ផ្ទុយទៅវិញ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ឃៈ បានបញ្ជាក់​ឱ្យដឹង​តាមរយៈ​ផេ​ក​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៨​ធ្នូ​ថា បណ្តឹង​លើ​លោក គឹម ជាតិ ជា​បណ្តឹង​ព្រហ្មទណ្ឌ​ដែល​ក្រសួង​បាន​ផ្ទេរ​បណ្តឹង​នេះ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បំពេញ​នីតិវិធី​បន្ត​(​ទៅវិញ​)​។​​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​និយាយ​ក្នុង​ភាព​បង្កា​ថា​៖ «​ប៉ុន្តែ​ជា​លទ្ធផល យើង​អត់​ទាន់​អាចនិយាយបាន​នៅឡើយ​ទេ ពីព្រោះ​ការស្រាវជ្រាវ ការស៊ើបអង្កេត គឺ​ត្រូវការ​ពេលវេលា ត្រូវការ​ប្រមូល​នូវ​ភាគី​ពាក់ព័ន្ធ​ធ្វើជា​សាក្សី ប្រមូល​នូវ​ព័ត៌មាន ប្រមូល​នៅ​វត្ថុតាង​នានា​ដើម្បី​ធ្វើការ​កំណត់ និង​ធ្វើ​របាយការណ៍​សំយោគ​មួយ​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​សម្រេច និង​មាន​ចំណាត់ការ​បន្តបន្ទាប់​ទៅមុខទៀត​»​។​

​បើតាម​លោក ទូច សុ​ឃៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អភិ​សន្តិ​បណ្ឌិត ស សុខា កន្លងមក​បានចេញ​សេចក្តីប្រកាស​ផ្អាក​ឱ្យ​មន្ត្រី​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ និង​ចុះបង្ក្រាប​ផលិតផល​ក្លែងក្លាយ ក្រោយពី​មាន​ភាព​ប្រ​ក្រី​តី​មួយចំនួន​ចំពោះ​ការបំពេញភារកិច្ច​រប​ស់​មន្ត្រី​ជំនាញ​កាលពី​ខែកញ្ញា​កន្លងមក​ពេលដែល​រាជរដ្ឋាភិបាល​ថ្មី​កើតឡើង​។​​ក្រុមហ៊ុន ឈី​វ ទី​ម៉ិច គ្រុប កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅ តាមរយៈ​ក្រុម​ហ៊ុម​មេធាវី​តំណាង​ឲ្យ​ខ្លួន បានដាក់​ពាក្យបណ្ដឹង​ទៅ​អគ្គាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ប្ដឹង​លោក គឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ ថា​កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក​បាន​ដឹកនាំ​ក្រុមការងារ ចូលមកក្នុង​ទីតាំង​ឃ្លាំង​ស្រា​ស្របច្បាប់​របស់​ក្រុមហ៊ុន ដោយ​ចោទប្រកាន់ថា​ផលិតផល​របស់​ក្រុមហ៊ុន មានដូចជា ស្រា​ចំរុះ និង​ប្រេងកូឡា ប្រេងខ្យល់ មិន​ស្របច្បាប់​។​

​ក្នុងនោះ តម្រូវ​ឲ្យ​ដក​ស្រា​មួយចំនួន​ទៅពិនិត្យ និង​តម្រូវ​ឲ្យ​បិទ​សៀ​ល​លើ​ទ្វារ​ឃ្លាំង​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវ​កម្មបាន និង​ទាមទារ​ប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ និង​ការបើក​អោយ​ដំណើរការ​អាជីវ​កម្មធ​ម្ម​តា​វិញ​។ ដោយ​ខ្លាច​រាំងស្ទះ​ដល់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន ក៏បាន​យល់ព្រម​ប្រគល់​សាច់ប្រាក់​សុទ្ធ​ឲ្យ ក្រុម​លោក គឹម ជាតិ តាម​ការទាមទារ នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បង្គាប់​ឲ្យ​អ្នកតំណាង​ក្រុមហ៊ុន ផ្តិត​មេ ដៃ​ព្រម​ទទួល​លើ​កិច្ចសន្យា​ស្នើសុំ​កែប្រែ​កំហុស ដោយ​លើ​លិខិត​នោះ​ពុំមាន​ចុះ​លេខ​ចេញ​របស់​លេខាធិកា​ដ្ឋា​ន​ជា ផ្លូវការ​ឡើយ​។​

​លោក ទូច សុ​ឃៈ បាន​បញ្ជាក់ថា ប្រសិន​ម្ចាស់​អាជីវកម្ម ម្ចាស់​ផលិតផល​ទាំងឡាយណា​ដែល​ធ្លាប់​រងគ្រោះ​ដោយ​ភាពយុត្តិធម៌​ដោយសារ​មន្ត្រី​ក្រសួងមហាផ្ទៃ​ចុះទៅ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ អាចដាក់​ពាក្យបណ្តឹង​មក​ក្រសួងមហាផ្ទៃ​ដោយ​ពុំ​ចាំបាច់​បារម្ភ​ពី​សុវត្ថិភាព​ឡើយ​។​បើតាមពាក្យប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គឹម ជាតិ​អនុ​ប្រធាគ​ណៈ​ក​ម្មា​ធិ​ការ ប្រឆាំង​ផលិតផល​ក្លែងក្លាយ មាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មៀ​ច​សុផាន់​ណា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​បាន​ជំរិត​ប្រាកពេលចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្រា​មួយកន្លែង​កាលពី​ខែវិច្ឆិកា ។​

គណៈកម្មាធិការ ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​ជា​ច្រើនដង​រហូតដល់​មានការ​ផ្លាស់ប្តូ​សមាជិក​គណកម្មាធិការ​ម្តង​កាលពី​អាណត្តិ​ទី​៦​ពេល​សម្តេច​ក្រឡាហោម​សខេង​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ទោះបីយ៉ាងណា​គេ​មិន​ជៀង​ថា​សំណុំ​រឿងនេះ​អាច​លេចចេញ​ជា​លទ្ធផល​ដែល​ឈានទៅ​ពិន័យ​លោក​ឧ​ត្ត​ម​សេនីយ៍​គឺ​ម​ជាតិ​នោះ​កើត​ទេ​លើកលែងតែ​វា​ស្ថិតក្នុង​ដៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ស្ថិតនៅក្រោម​ការតាមដាន​ត្រួតពិនិត្យ​របស់​នាយករ​ដ្ឋ​មន្ត្រី​។​តើ​លោក​គឹម​ជាតិ​ដោយឡែក​និង​ជាពិសេស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មៀ​ច​សុផាន់​ណា​ជា​ប្រធាន​សុខចិត្ត​ឲ្យ​រឿង​ចោទប្រកាន់​បទល្មើស​ពុក​រលួយ​ដែលមាន​ឥទ្ធិពល​ដល់​ខ្លួន​ចេញ​សាច់​ការកើត​ដែរ​?៕a kim cheat meach1 a kim cheat meach2 a kim cheat1