» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31684 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599103 នាក់

លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍!

 

ភ្នំពេញ៖កាលពីថ្ងៃទី១កញ្ញាតុលាការខេត្តស្ទឹងត្រែងចេញប្រកាសពត៍មានមួយដោយុព្រមានថាអ្នកណានិយាយថាតុលាការចាប់លោកស្លេះហ្វឺតជាប្រជាពលរដ្ឋឃុំខ្លួន១ឆ្នាំខុសគឺជាការញុះញង់ប្រមាថស្ថាបន្ថតុលាការ?។សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​ ប្រកែកថា​ការ​ចោទ​ប្រកាន់​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​ថា​ចាប់​មនុស្ស​ច្រឡំ​គឺ​ជា​រឿង​មិន​ពិត ដោយ​បញ្ជាក់​ថា​ករណី​លោក ស្លេះ វ៉ើត​ គឺ​ពាក់ព័ន្ធ​នឹង​ការ​កាប់​រុករាន​ដី​ព្រៃ​ខុស​ច្បាប់ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤ យ៉ាង​ណា​ក្ដី​ក្រោយ​ពី​ធ្វើ​ការ​ជំនុំជម្រះ​ និង​ពិនិត្យ​ភស្ភុតាង​​តុលាការ​ក៏​សម្រេច​ឱ្យ​ជន​ជាប់​ចោទ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា និង​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​ករណី​ចាប់​ច្រឡំ​ទេ។ឡូវនេះជនរងគ្រោះករណីយ៍នេះលោកហ្វាស់ហ្វឺតមកភ្នំពេញប្តឹងរកយុត្តិធម៍ហើយ!ចាំមើលក្រសួងយុត្តិធម៍ដែលជាលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាចៅក្រមលោកថាម៉េចវិញ?។a slaes veut 

សូមបញ្ជាក់ថា លោក​ ស្លេះ​ ហ្វឺត​ ខ្មែរ-ឥស្លាម​ និងប្អូនថ្លៃ​ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​មកប្តឹងសុំឯកឧត្តមអគ្គព្រះរាជអាជ្ញាពិនិត្យអំពីភាពមិនប្រក្រតីលើនគរបាលយុត្តិធម៌៖១. លោកវរសេនីយ៍ឯក ទិត្យ សុវណ្ណនី តួនាទីស្នងការរងនគរបាលខេត្តស្ទឹងត្រែង។២. លោកវរសេនីយ៍ត្រី អ៉ិន សាង តួនាទីរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល។៣. លោកវរសេនីយ៍ឯក ឈូក កុម៉ល់ តួនាទីអធិការនគរបាលក្រុងស្ទឹងត្រែង។៤. លោកវរសេនីយ៍ទោ ប៉ាង ឡុច តួនាទីអធិការរងនគរបាលក្រុងស្ទឹងត្រែងករណី ចុះអនុវត្តដីកាចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរខុសអត្តសញ្ញាណ (ចាប់ច្រឡំមនុស្ស) កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។

ករណីនេះដែរអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកឯមចន្ទ័មករាបានសសេរថាយើងខ្ញុំបានទទួលជ្រាប និងកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធការផ្សព្វផ្សាយអំពី «តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ (មួយ) ឆ្នាំ ដោយសារចាប់ច្រឡំ»។ យើងខ្ញុំបានឃើញសេចក្តីប្រកាសព័ត៌មានបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ និងបានឃើញនូវពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋដែលបានដាក់ចូលមកកាន់ក្រសួងយុត្តិធម៌។

ករណីនេះ ក្រសួងកំពុងធ្វើចំណាត់ការផ្ទៃក្នុងតាមនីតិវិធី និងសមត្ថកិច្ច ដើម្បីធានាភាពយុត្តិធម៌ពិតប្រាកដ។ គ្រប់ករណីទាំងអស់ចាំបាច់ត្រូវឆ្លងកាត់ការអង្កេតស្រាវជ្រាវយ៉ាងល្អិតល្អន់ ដោយយន្តការមានសមត្ថកិច្ច ក្នុងការពិនិត្យមើលភាពត្រឹមត្រូវ ឬភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីរបស់ចៅក្រម និងព្រះរាជអាជ្ញា។ រាល់ពាក្យបណ្តឹង ឬពាក្យសុំអន្តរាគមន៍ទាំងនោះ តែងទទួលបាននូវការពិនិត្យ និងចាត់ការទៅតាមនីតិវិធីរដ្ឋបាលប្រកបដោយការយកចិត្តទុកដាក់ ហើយក្រសួងយុត្តិធម៌ តែងធ្វើការឆ្លើយតប និងដោះស្រាយក្នុងក្របខណ្ឌសមត្ថកិច្ចតាមច្បាប់របស់ក្រសួង បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីជំនាញ។ក្រសួងយុត្តិធម៌លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិតវ៉ាតាមផ្លូវច្បាប់ ឬដាក់លិខិតស្នើសុំអន្តរាគមន៍មកកាន់ក្រសួង៕a slaes veut1 a slaes veuta a slaes veuta1 a slaes veuta2