» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12156 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702327 នាក់

នៅក្នុង​រដ្ឋបាល សា លា​ខេត្តបាត់ដំបង មាន ការបង្កើត​បក្ខពួក​ម​ន្ត្រី នៅក្រោម​ឱវាទ របស់ ឯកឧត្តម សុខ លូ អភិបាល នៃ​គណ​: អភិបាលខេត្ត​បាត់ដំបង ដូច​ការចោទប្រកាន់ របស់លោក លី ឌី​នូ​រី មែន ដែរ​ទេ ?

​បាត់ដំបង​៖ ចាប់​តាំង ពីថ្ងៃ​ប្រកាស ចូលកាន់ តំណែង​ជា​អភិបាល ខេត្តបាត់ដំបង របស់ ឯកឧត្តម សុខ លូ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​អំឡុង​ឆ្នាំ​២០២១ កន្លងទៅនេះ ។a bb admine3

ទើបតែ ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ មានការ បែកធ្លាយ​ព័ត៌មាន ដ៏​គួរ អោយ​ភ្ញាក់ផ្អើល​មួយ​ផ្ទុះ ចេញពី​មន្ត្រីជាន់ខ្ពស់​ម្នាក់​បំរើកា​រងារ​នៅក្នុង​សាលាខេត្ត​បាត់ដំបង គឺ​​លោក លី ឌី​នូ​រី ឋានន្តរ សក្តិ វរៈមន្ត្រី ថ្នាក់​លេខ ២ នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋ បាល​ជាន់ខ្ពស់​ក្រសួង មហាផ្ទៃ តួនាទី​បច្ចុប្បន្ន មន្ត្រី​សាលាខេត្ត​បាត់ ដំបង បានដាក់​ពាក្យស្នើសុំ​លាឈប់​ពី​ការងារ ដោយសារតែ​ពុំ​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ ដំបង ។ នេះ​បើ​យោង តាម​ពាក្យស្នើសុំ​លា ឈប់​ពី​ការងារ ដែល លោក លី ឌី​នូ​រី គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២២ ដែល កា​រិ​យា ល័យ​និពន្ធ​គេហទំព័រ មាតុភូមិ ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នេះ ។

បើតាម​ខ្លឹមសារ​ក្នុង​លិខិត លោក លី ឌី​នូ​រី បាន​រៀបរាប់ថា លោក​បាន​បំពេញ ភារកិច្ច​ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​ក្រសួង​មហា ផ្ទៃ​ចាប់តាំងពី​ឆ្នាំ ២០០៧ រហូត​បច្ចុប្បន្ន​ជាម​ន្ត្រី​សាលាខេត្ត​បាត់ ដំបង ។ ដោយសារ​លោក​ពុំ​ពេញចិត្ត​នឹង​ការបង្កើត​បក្ខពួក​ក្នុង​សាលាខេត្ត​បាត់ដំបង លោក​សូម​គោរព​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ចាប់ពីពេលនេះ​តទៅ ។

សូមបញ្ជាក់ថា​:​ការសម្រេច​លាឈប់​នៅពេលនេះ​គឺធ្វើឡើង​ស្របគ្នា បន្ទាប់ពី​សាលាខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២ បានចេញ​លិខិតអញ្ជើញ​លើក​ទី​១ ដល់​លោក លី ឌី​នូ​រី មន្ត្រី​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត​បាត់ដំបង ដើម្បី​ចូលមក​បំពេញ ការងារ​នៃ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក ក្រោយពី​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​ជាប់ៗ​គ្នា​រយៈពេល​២​សប្ដាហ៍​កន្លងមក ។ ជុំវិញ​លិខិតអញ្ជើញ​លើក​ទី​១ នេះ ត្រូវបាន លោក លី ឌី​នូ​រី ឆ្លើយតប​វិញ​ភ្លាមៗ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា ៖​ថ្ងៃនេះ​បានទទួល​លិខិតអញ្ជើញ​លើក​ទី​១ របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។ ខ្ញុំ​មិន​បដិសេដ​ទេ ប៉ុន្តែ​មាន​សំណួរ​ខ្លះៗ ។​

១-​តើ​រយ​:​កាល​កន្លង មក​ក្រុម​អស់លោក​ធ្វើ ទុក្ខ​បុក​ម្នេញ​ខ្ញុំ វា​មិន ទាន់​គ្រប់គ្រាន់​មែន​ទេ​?២-​នៅពេលដែល​ខ្ញុំ​ចូល​បំពេញការងារ តើ​ធានា​ទេ មានការ​ងារ​ធ្វើ​សំរាប់​ខ្ញុំ​ដូច​មន្ត្រី​ធម្មតា ? រឺ​ត្រឹមតែ​ចង់អោយ​ខ្ញុំ​មក​អង្គុយ​អាន​កាសែត​ដូច​រយៈ​:​កាល​មុន ? តើ​ខ្ញុំ​មាន​កំហុស​អ្វី ? ប្រសិន បើ​មក​អង្គុយ​ត្រឹម​អាន​កាសែត ខ្ញុំ​មិន​មក​ល្អ​ជាង សុខចិត្ត​សុំ​លា ឈប់​ទៅធ្វើ​ការងារ​ឯកជន​វិញ ។ ៣- បក្សពួកនិយម​ខ្លាំងពេក​នាំអោយ​អន្តរាយ​ដល់​ស្ថាប័នរដ្ឋ ។ នេះ​ប្រហែល​មកពី​ខ្ញុំ​មិន មែន​នៅក្នុង​ក្រុម​គេ​ទេ​ដឹង​? កន្លែង​ដែលមាន​បក្សពួក​ពេក ខ្ញុំ​មិន​ធ្វើ ការ​ជាមួយ​ទេ សូមជ្រាប ។

ទាក់ទិន នឹង​ការ​ចោទ ប្រកាន់​របស់លោក លី ឌី​នូ​រី ខាងលើនេះ ការិយាល័យ​និពន្ធ​យើង មិនអាច​ស្វែងរក​ការសុំ​បំភ្លឺ​ពី មន្ត្រី​អ្នកនាំពាក្យ សាលាខេត្ត​បាត់ដំបង បាន​នៅឡើយ​ទេ នៅ​ព្រឹក មិញ​នេះ ព្រោះ​ពុំ មាន​លេខ​ទូរស័ព្ទ ។ ករណីនេះ សង្ឃឹមថា ឯកឧត្តម សុខ លូ អភិបាល នៃ​គណ​អភិបាលខេត្ត​បាត់ដំបង នឹង​ចេញមុខ​ធ្វើ​សន្និសីទ សារព័ត៌មាន បំភ្លឺ​ជូន​សាធារណជន ក៏​ដូច ជា​មន្ត្រី​សាធារណ​:​ទូទាំង​ខេត្តបាត់ដំបង​ដើម្បី ជំ​រះ​មន្ទិលសង្ស័យ ពី រឿង​មន្ត្រីរាជការ ធ្វើការ ងារ​មាន​បក្ខ​មាន​ពួក មាន​ខ្សែ មាន​ខ្នង ដែល​ធ្វើអោយ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង និង​ប៉ះ ពាល់​កិត្តិយស​ស្ថាប័ន សាលាខេត្ត​បាត់ដំបង ធ្ងន់ធ្ងរ​ណាស់ ។ ដោយ​: សុផល Tel : 086 911 920a bb admine1 a bb admine2 

​