» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9178 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699349 នាក់

ចុះ​អាណា​ថ្លើមធំ​ហ៊ាន​រៀបចំ​ផែនការ​វាយប្រហារ​ដោយ​ដ្រូ​ន​ចូល​ភូមិគ្រឹះ​របស់​សម្តេចេជោ នៅ​ក្រុង​តាខ្មៅ ?


​ភ្នំពេញ​៖​នៅ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​ទម្លាយ​ពត៍​មាន​ចេញ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ថា នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ មានការ​រៀបចំ​ផែនការ​ដើម្បី​វាយប្រហារ​ដោយ​យន្តហោះ​(​ដ្រូ​ន​) ចូលទៅក្នុង​ភូមិគ្រឹះ​រប​ស់ស​ម្តេច​នា​ក្រុង​តាខ្មៅ ក្នុង​គោលបំណង​ផ្តាច់ជីវិត​របស់​សម្តេច​។​សម្តេច​បានបញ្ជាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នករៀបចំ​ថា «​សូម​ផ្តាំ​ផង ផែនការ​វាយប្រហា​ដោយ​ដ្រូ​ន​ចូល​តាខ្មៅ អ្នក​ត្រូវ​ចាំ ហើយ​បាត់​ខ្លួន​ពី​តាកែវ​មួយ គឺ​គាំទ្រ​ផែនការ​វាយប្រហារ​ដ្រូ​ន​ចូល​តាខ្មៅ សន្តិសុខ​ជាតិ អ្នក​កុំ​ចង់​ប្រហារជីវិត​របស់ខ្ញុំ ចង់​សម្លាប់​ខ្ញុំ​»​។​a hun dron2 

​ទោះបីយ៉ាងណា​សម្តេច​តេ​ជោ​បញ្ជាក់ថា ផែនការ​នេះ​ត្រូវបាន​សម្តេច​ដឹង​ជាមុន តាមរយៈ​សារ​សំឡេង​សម្ងាត់ ដែល​សម្តេច​ទទួលបាន ។​​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​បញ្ជាក់​អំពី​អ្នកពាក់ព័ន្ធ​ក្នុងការ​រៀបចំ​ដ្រូ​ន​ដើម្បី​វាយប្រហារ​សម្តេច​នោះឡើយ ប៉ុន្តែ​កន្លងមក​តាំង​ពិ​ទស​វត្ត​៩០​ប្លាយ​សម្តេច​តេ​ជោ​ធ្លាប់បាន​ទម្លាយ​ពី​រឿង​មេដឹកនាំ​បក្សប្រឆាំង​អំពាវនាវ​ឲ្យ​អាមេរិក​បាញ​កាំជ្រួច​ចូល​ផ្ទះ​សម្តេច​នៅ​តាខ្មៅ​ផងដែរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា «​នេះ​ជា​អំពើ​ភេរវកម្ម ហើយ​សូម​ជនបរទេស​ទាំងឡាយ ប្រយ័ត្នប្រយែង ក្នុងការ​គាំទ្រ​ទាំងឡាយ​នៃ​សកម្មភាព​ភេរវកម្ម ខ្ញុំ​គ្រាន់តែ​បញ្ជាក់ ក្នុង​ប៉ុន្មាន​អាទិត្យ​នេះ ផែនការ​វ៉ៃ​ដ្រូ​ន​ចូល​ផ្ទះ​ខ្ញុំ​»​។​សម្តេច​បានស្នើ​ឱ្យ​បរទេស​ទាំងអស់ កុំ​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ព្រោះថា​កម្ពុជា ត្រូវតែ​គ្រប់គ្រង​សន្តិសុខ​របស់​ខ្លួនឯង​។​ដោយឡែក​ក្រៅពី​រឿង​ចាប់ខ្លួន​អ្នក​ដែល​បង្កើត​ផែនការ​បង្ហោះ​ដ្រូ​ន​ចូល​ផ្ទះ​នៅ​តាខ្មៅ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ពី​តួនាទី​នាយករដ្ឋមន្ត្រី​ថា អ្នកដឹកនាំ​បន្តវេន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា មិនអាច​ដើរចេញ​ពី​បន្ទាត់នយោបាយ​របស់​ប​ក្ស​នោះឡើយ​។​

​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​មាន​បរទេស​មួយចំនួន រួមទាំង​អ្នក​នៅក្នុង​ស្រុក​ផង លើកឡើងថា តើ​ពេលណា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នា​យុក​រដ្ឋមន្ត្រី​កម្ពុជា ដើរ​ចេញពី​បន្ទាត់នយោបាយ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន​។​​សម្តេច​តេ​ជោ បញ្ជាក់ ថា «​អ្នក​បាន​និយាយថា តើ​ពេលណា​ដែល ហ៊ុន ម៉ា​ណែ​ត ដើរ​ចេញពី​ស្រមោល​របស់​ឪពុក​? ច្បាស់​ណាស់ ដែល​តួអង្គ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី មិនអាច​ដូចគ្នា​ទេ សូម្បីតែ​ឪពុក និង​កូន ក៏ប៉ុន្តែ មិនអាច​ដើរចេញ​ហួស​ពី​បន្ទាត់នយោបាយ​របស់​គ​ណ​បក្ស​បានទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​សូម​សម្លឹង​មើលទៅ​គ្រាន់តែ​ប្រទេស​កូរ៉េខាងត្បូង បោះឆ្នោត​ឯកត្តនាម​រើស​ប្រធានាធិបតី ប៉ុន្តែ​ដើរ​ខុស​បន្ទាត់នយោបាយ​គណបក្ស សូម្បី​គណបក្ស​ខ្លួនឯង ក៏​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី ចោល​ដែរ​។ អីចឹង សូម​ផ្តាំ ទៅ​អ្នក​និយាយថា ហ៊ុន ម៉ា​ណែ​ត ដើរ​ចេញពី​ស្រមោល​ឪពុក​? ក្រុម​អ្នក​បន្តវេន ពេលណា​ដើរ​ចេញពី​ស្រមោល​គណបក្ស​ប្រជាជន​? No way (​គ្មាន​ផ្លូវ​ទេ​)»​។​​បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន បើទោះបី​សម្តេច​ជា​ឪពុក និង​ជា​ប្រធាន​គណបក្ស តែ​សម្តេច​មិន​លូកលាន់​ការងារ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នោះឡើយ​។ ការមិន​លូកលាន់​កិច្ចការ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ទើប​ធ្វើឱ្យ​ការដឹកនាំ​របស់​សម្តេច​មាន​ភាពរឹងមាំ​។​ទោះបីយ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ថា នាយករដ្ឋមន្ត្រី ដែល​ដឹកនាំ​ផ្ទុយ​ពី​គោលនយោបាយ​បក្ស ទោះបីជា​កូន ក៏ត្រូវ​ដកចេញ​ពី​តំណែង​ដែរ​។​

​នៅក្នុង​ឱកាស​អញ្ជើញ សម្ពោធ​អគារសិក្សា និង​ដាក់​ឲ្យ​ប្រើប្រាស​សមិទ្ធផល​នានា នៅ​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បានប្រកាស​ជួយ​សាងសង់​អគារសិក្សា​២​ខ្នង​កម្ពស់​៤​ជាន់ និង​ជួយឧបត្ថម្ភ​ថវិកា ១០០​លាន​រៀល​ក្នុង​មួយខែ រយៈពេល​មួយឆ្នាំ សម្រាប់​ការចំណាយ​នៅ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​។​​សម្តេច​តេ​ជោ ថ្លែង ថា «​ខ្ញុំព្រះករុណា ខ្ញុំ​សូម​ចូលរួម​ក្នុង​១​ខែ​១០០​លាន​រៀល រយៈពេល​១​ឆ្នាំ […] សាងសង់​អគារសិក្សា​បន្ថែម ៤​ជាន់​តែម្ដង ដែលមាន​៤៨​បន្ទប់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ដថា សម្ដេច​នឹង​ជួយ​សម្រួល​ការលំបាក ២​ភាគ​៣ ដល់​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ដែល​វត្ត​នេះ​ត្រូវ​ចំណាយ​ថវិកា​ទូទៅ​ទាំងមូល​ក្នុង ១​ខែ​អស់​ប្រមាណ​១៦០​លាន​រៀល​ទៅលើ​ប្រាក់ខែ​គ្រូបង្រៀន គ្រូពេទ្យ និង​ការចំណាយ​ផ្សេងៗ​នៅក្នុង​សាលារៀន​។​​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​, ការជួយ​ផ្គត់ផ្គង់ និង​ឧបត្ថម្ភ​ថវិកា​នេះ មិន​ត្រឹមតែ​ជួយ​បាន​ដល់​ព្រះ​តេជគុណ​មួយ​មុខ​នោះទេ ប៉ុន្តែ​អាចជួយ​ដល់​ជីវភាព​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ​សរុប ២៣២​នាក់​បន្ថែមទៀត​។​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ​សិស្សានុសិស្ស​កំពុង​ត្រូវការ​បន្ទប់​សិក្សា​ចំនួន​២៧​បន្ទប់ ដូច្នេះ​ដើម្បី​បំពេញតម្រូវការ​សិក្សារ​បស់​សិស្ស និង​សមណ​សិស្ស សម្ដេច​សម្រេច​រុះរើ​អគារសិក្សា​បណ្ដោះអាសន្ន​ដែល​ប្រក​ស័ង្កសី​ចេញ និង​ឲ្យ​វិស្វកម្ម​ចូល​សាងសង់​អគារសិក្សា​ថ្មី ដែលមាន​កម្ពស់​៤​ជាន់ និង​៤៨​បន្ទប់​ដល់​សាលារៀន​ក្នុង​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​។​a hun dron1 a hun drona 


​