» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6863 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697034 នាក់

ថា្នក់​ដឹកនាំ​និរទេស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូល​ស្រុក​តាម​ការ​កោះ​តុលាការ​បើ​បើក​ជើងយន្តហោះ​ឲ្យ​!

 

​ភ្នំពេញ​៖​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស បាន​អះអាងថា ពួកគេ​នឹង​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ ប្រសិនបើ​គ្មាន​ការរារាំង​។ សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី ២១ តុលា ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ពួកគេ​នឹង​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការក្រុង​ភ្នំពេញ​។ ប៉ុន្តែ​ត្រូវមាន​លក្ខខណ្ឌ​ចំនួន​៤​ចំណុច​។a cnrp come1

លក្ខខណ្ឌ​ទាំង​៤​ចំណុច​នោះ​រួមមាន ទី​១.​លើក​បម្រាម​ដែល​បាន​ហាម​ក្រុមហ៊ុន​យន្តហោះ​នានា មិនអោយ​ដឹកនាំ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រទេស​កម្ពុជា ទី​២.​ផ្តល់​ឡើងវិញ​នូវ​សុពលភាព​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួងការបរទេស​បាន​លុបចោល ទី​៣. សរសេរ​លិខិត​ទៅ​បណ្តា​ប្រទេស​អាស៊ាន ជាពិសេស​ប្រទេស​ថៃ ដោយ​អនុញ្ញាតអោយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញចូល​ប្រទេស​ថៃ​ដូច​អ្នកដំណើរ​នានា និង​ទី​៤.​កុំ​រារាំង ហាមឃាត់ បំភិតបំភ័យ និង​ចាប់ចង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

 សេចក្តីថ្លែងការណ៍​រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ជាពិសេស​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ជម្រុញ​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តតាម​លក្ខខណ្ឌ​ខាងលើនេះ ដើម្បីអោយ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​វិលត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​បាន​។​​មិនទាន់មាន​ការឆ្លើយ​តប​ជា​ផ្លូវការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ពិសេស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃទី ២១ តុលា​នេះ​។

គួរ​ជំរាបជូន​ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប​ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខ​ហួរ លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ លោក​ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថា​វរិ​ន្ទ្រ លោកស្រី ជូ​ឡុង សូ​មូរ៉ា ភរិយា​លោក សម រង្ស៊ី និង​លោក​នុត រំដួល ត្រូវបាន​លោក សេង ហៀ​ង តំណាង​អយ្យការ​អម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​អោយចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា ខាងមុខនេះ ក្រោម​ការចោទប្រកាន់​ពីបទ «​ឧបឃាត​»​ដែលជា​សំណុំរឿង​ចាស់​កាលពី​ឆ្នាំទៅ ដែល​តុលាការ​កម្ពុជា​បាន​ចោទប្រកាន់​ថ្នាក់ដឹកនាំ​និង​សមាជិក​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៩​រូប ពីបទ​ឧបឃាត ឬ «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​» តាមរយៈ​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩.​។​បទ​ចោទ​នេះ ចែង​នៅ​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ ពី ១៥​ឆ្នាំ ទៅ ៣០​ឆ្នាំ​។​a cnrp flya 


​