» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3716 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056210 នាក់

សម្រង់​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ស្ពាន ភ្ជាប់​កោះ​យ៉​ក្នុង​ខេត្តកោះកុង

កោះកុង​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែមករា ឆ្នាំ​២០២៤​សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ស្ពានបេតុង និង​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប​ជាង​១​ម៉ឺន​នាក់ នៅក្នុង​ខេត្តកោះកុង​។​ក្នុងឱកាស​នោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មា​នស​ប្រសាសន៍​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់ ដែលមាន​ខ្លឹមសា​ជាអាទិ​ថា​៖a manet koh yor 

​សម្តេច​មាន​ក្តី​សោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន «​សម្តេច​តេ​ជោ ហ៊ុន សែន កោះ​យ៉​» និង​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ក្នុង​ខេត្តកោះកុង ដែលជា​កម្មវិធី​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ពលរដ្ឋ​ខេត្តកោះកុង​និង​ថ្លែងអំណរគុណ​អ្នក​ខេត្តកោះកុង ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​ប្រទេស​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​ធ្វើឱ្យ​ជាតិ និង​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ តប​នឹង​ការទុកចិត្ត និង​គាំទ្រ​របស់​ប្រជាពលរដ្ឋ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សកម្មភាព និង​គោលនយោបាយ​ទាំងឡាយ​ដែល​បានដាក់​ចេញ គឺ​ដើម្បី​ការរស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កោះកុង​ពី​អតីតកាល​ឆ្ងាយ​ណាស់ ព្រោះ​គ្មាន​ផ្លូវ​ធ្វើដំណើរ មិន​មែនមាន​ស្ថានភាព​ដូច​ពេលបច្ចុប្បន្ន​នោះឡើយ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កោះកុង​នឹង​កាន់តែ​រស់​រវើក​នាពេល​អនាគត​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​ដើម្បី​មាន​សន្តិភាព គឺ​ផ្តើមចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ បង្កើត​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។ គោលនយោបាយ​សន្តិភាព គឺជា​គោលនយោបាយ​ដ៏​ចាំបាច់​នាំមក​នូវ​ការបញ្ចប់​សង្គ្រាម និង​ការឯកភាព​ជាតិ ហើយ​នាំឱ្យមាន​ការអភិវឌ្ឍន៍​ខេត្តកោះកុង​។ បើ​គ្មាន​សន្តិភាព ហើយ​នៅ​ដាច់​ដោយ​ដុំ ច្បាស់​ណាស់​កោះកុង​គ្មាន​វត្តមាន​រោងចក្រ សហគ្រាស​នោះឡើយ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទិវា​សន្តិភាព​២៩​ធ្នូ គឺ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព​។ នរណា​មិន​សប្បាយ​ចិត្តនឹង «​ទិវា​សន្តិភាព​២៩​ធ្នូ​» គឺ​មិនបាច់​ឈប់សម្រាក​នៅថ្ងៃនោះ​ទេ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​កំហុស​នោះទេ សម្រាប់​ការចងចាំ​ថ្ងៃ​បញ្ចប់សង្គ្រាម និង​ថ្ងៃ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​រស់នៅ​ដោយមាន​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ដោយសារ​មាន​៩ វិច្ឆិកា ដែលជា​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ​។​

ឆ្លើយតប​នឹង​ការរិះគន់​របស់​ម្សៀ​ក្បត់ជាតិ​ត​ជំនាន់ សម រ​ង្ស៉ី​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទ​សួរថា​​ចន្លោះ​ពីថ្ងៃ​ទី​១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើ​ខ្មែរក្រហម​បាន​ស្លាប់​ខ្មែរ​មែន​ឬទេ​? ក្រោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ជា​ពេលដែល​ខ្មែរក្រហម​លែង​សម្លាប់​ពលរដ្ឋ​ខ្មែរ​មែន​ទេ​?* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្តួលរំលំ​របប​ខ្មែរក្រហម​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នា​១៩៧៩ គឺជា​ការបិទ​បញ្ចប់​ការកាប់សម្លាប់​របស់​ខ្មែរក្រហម ហើយ​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោយ​ថ្ងៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម គឺ​បាន​នាំឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍ និង​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចុង​ទសវត្សរ៍​ឆ្នាំ​៧០ កម្ពុជា​គ្មាន​ជម្រើស​ស្វែងរក​អ្នក​ជួយសង្គ្រោះ​នោះឡើយ ក្រៅពី​ប្រទេស​វៀតណាម ខណៈ​ច្បាប់​មិន​បើកផ្លូវ​ឱ្យ​អង្គការសហប្រជាជាតិ​ចូល​មកជួយ​កម្ពុជា​នោះឡើយ​។ កុំ​យក​រឿង​នយោបាយ មក​បកស្រាយ​ប្រវត្តិសាស្ត្រ ត្រូវយក​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ មក​បកស្រាយ​ប្រវត្តិសាស្ត្រ ដើម្បី​រកឃើញ​ការពិត​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រៀបធៀប​ស្ថានភាព​ជីវិត​ខ្មែរ​ក្នុងសម័យ​ខ្មែរក្រហម ជា​ពេល​លិច​ទូក​កណ្តាលទន្លេ កណ្តាល​សមុទ្រ គឺ​គ្មាន​ជម្រើស​រើស​អ្នក​ជួយ​នោះទេ​។ ចាប់ពី​ពេលបច្ចុប្បន្ន ទៅ​អនាគត ត្រូវ​រួមគ្នា​កសាង​អភិវឌ្ឍន៍​ប្រទេស រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ទប់ស្កាត់​កុំឱ្យ​មាន​សង្គ្រាម​វិលត្រឡប់​មកវិញ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ សម្តេច​នឹង​អញ្ជើញ​ប្រកាស​កម្មវិធី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ មិន​រង់ចាំ​ពេលវេលា​៣​ខែ ទើប​ដាក់ចេញ​គោលនយោបាយ​នោះទេ ពោល​ក្រោយ​សភា​ផ្តល់​សេចក្តីទុកចិត្ត​សម្តេច​បានប្រកាស និង​អនុវត្តន៍​ភ្លាមៗ​តែម្តង​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​ក្រសួង​ការងារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ជំនាញ មិនត្រូវ​យកលុយ​ជាតិ​បង្កើត​គម្រោង ហើយ​បណ្តុះបណ្តាល​មិនមាន​គុណភាព​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រយៈពេល​ប្រមាណ​ជា​៤​ខែ​កន្លងមកនេះ រាជរដ្ឋាភិបាល​ចំណាយ​ជិត​៥​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវមាន​មោទនភាព​សម្រាប់​សមិទ្ធផល ដែល​ជាតិ​កម្ពុជា​សម្រេច​បាន​នាពេល​បច្ចុប្បន្ន ផ្តើមចេញពី​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត ដើម្បី​ជា​មូលដ្ឋាន​បន្ត​សម្រាប់​មនុ​ស្ស​ជំនាន់​ក្រោយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សំណេះសំណាល​នៅវេលា​ម៉ោង​១០៖៥៥​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៤​។