» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8222 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698393 នាក់

អភិបាល​រាជធានី​អោយ​ម្ចាស់​បុរី​ធំៗ​នៅ​រាជធានី​ភ្នំពេញ មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់គ្នា


ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​០៥ សីហា​ឆ្នាំ​២០២០​នេះ​បានស្នើ​សូមអោយ​ម្ចាស់​បុរី​ធំៗ​នៅ​រាជធានី​ភ្នំពេញ មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់គ្នា ដោយ​រដ្ឋបាល​រាជធានី​នឹង​សុំ​ទៅ​រាជ​រដ្ឋបាល​ពិ​បាល​ដើម្បី​រួច​ពន្ធ នាំចូល​។a khuong borey4

កន្លងមកនេះ​ឃើញ​បុរី​មួយចំនួន បាន​ធ្វើជា​គំរូ​ល្អ​ហើយ នោះ​គឺ​បុរី​ម៉េង​ហូត​និង​បុរី​នៅ​កោះ​ពេជ្រ​តែង​បានចេញ​ឡានទឹក​មកជួយ​អន្តរាគមន៍​នៅ​ខាងក្រៅ​ពេល​មាន​អគ្គីភ័យ​កើតឡើង​ម្តងៗ​។​ដូច្នេះ​ទេ លោក​ស្នើអោយ​ម្ចាស់​បុរី​ធំៗ មាន​ឡាន​ពន្លត់អគ្គីភ័យ​គ្រប់​បុរី ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​ទាំងអស់គ្នា​។​
​នៅ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​បុរី​នៅ​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធ្វើអោយ​សង្គមជាតិ​រីកចំរើន ។ លោក​ថា ការអញ្ជើញ​បងប្អូន​ម្ចាស់​បុរី​មកនេះ​គឺ ដើម្បី​តម្រង់ទិស​អោយ​បុរី​នានា​ឈានទៅ​រក្សាបាន​ស​ន្និ​សុខ សុវត្ថិភាព​កាន់តែ​ប្រសើរ​ថែមទៀត​។

​លោក អភិបាល​ស្នើអោយ​ម្ចាស់​បុរី អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច រួមសហការ​ណ៍​គ្នា​អោយបាន​ល្អ បើ​សហការ​បានល្អ​ហើយ នោះ​ក្នុង​បុរី​នឹងមាន​សន្តិសុខ​ល្អប្រសើរ​។ ផ្ទុយទៅវិញ បើ​យើង​នៅ​ឆ្ងាយ​ពីគ្នា បុរី​មួយចំនួន​នឹងមាន​បញ្ហា ដោយ​កន្លងមក​ក្នុង​បុរី​ខ្លះ បង្កើតអោយមាន​បទល្មើស ដូចជា​ការជួញដូរ​គ្រឿង​ញៀន​និង​ការ​ពរ​ពោះ​បង្កើតកូន​ជំនួស​ជាដើម​។ លោក​ស្នើអោយ​អាជ្ញាធរ​បង្កើត​ទំនាក់ទំនង​ជាមួយ​ម្ចាស់​បុរី​អោយបាន​ជិតស្និត ជាមួយនឹង​ការចុះ​សួរសុខទុក្ខ​ពួកគាត់​ជាប្រចាំ ពួកគាត់​មាន​បញ្ហា​អ្វី យើង​ជួយ​គាត់​ភ្លាម​។ នៅក្នុង​បុរី​ធំៗ​ត្រូវ​បំពាក់​ទៅ​កាំ​ម៉េ​រ៉ា​សុវត្ថិភាព ហើយ​ត្រូវ​បញ្ជូនមក​ខេ​ម​មិន​សិន​ធើ​របស់​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​នឹង​រក្សា​ជាសំងាត់​។

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា ចំពោះ​ផ្លូវ​សាធារណៈរ​មិនអោយ​ដាក់​ទួល​លើផ្លូវ​ទេ បង្ក​គ្រោះថ្នាក់​ណាស់ តែ​យើង​អាចដាក់​គំនូស​ញ័រ​បាន​។​ដូច្នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវធ្វើ​ការងារ​នេះ បើ​នៅក្នុង​បុរី​អាស្រ័យ​លើ​ម្ចាស់​បុរី​យើង​មិនមាន​ការបង្ខិតបង្ខំ​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចំពោះ​ការងារ​ប្រតិបត្តិការ ក្រុមការងារ​ទទួលបាន​ទិន្នន័យ​បុរី​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះបញ្ជី​សុំច្បាប់​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ចំនួន​១៥២​បុរី ប៉ុន្តែ​ក្រុមការងារ​បាន​ចុះ​ជាក់ស្តែង​បានត្រឹមតែ​១២៥​បុរី​តែប៉ុណ្ណោះ ដោយ​បុរី​មួយចំនួន​បាន​បោះបង់​និង​មួយចំនួនទៀត​កំពុង​សាងសង់​មិនបាន​ប្រើប្រាស់​ភ្នាក់ងារ​ឯកជន ហើយ​ក្នុង​ចំនួន​១២៥​បុរី​នេះ មាន​ចំនួន​ខ្នង​ផ្ទះ​ចំនួន​៧០១៦២​ខ្នង លើ​ផ្ទៃដី​៣៧៩១​ហិកតា​និង​មាន ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​១១៨២​នាក់។

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តទៀតថា​នៅ​ភ្នំពេញ​មាន​ភា្ន​ក់​ងារ​សន្តិសុខ​ឯកជន​ចំនួន​១២០៦៨​នាក់​ក្នុងនោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន កំពុងដំណើរការ​មាន​ចំនួន ១៩១​ក្រុមហ៊ុន មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន ៦៣៨៨​នាក់​ស្មើនឹង​១៤៣៦​គោលដៅ ។ សហគ្រាស​គ្រឹះស្ថាន​៨៨២ គ្រឹះស្ថាន មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​៥៦៨០​នាក់​ស្មើនឹង ៨៨២​គោលដៅ ។a khuong borey a khuong borey3 a khuong borey`1 

​