» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3645 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773402 នាក់

តំណាងរាស្ត្រ​លោក សរ ចំរុង ដឹកនាំ​ក្រុមការងារ ស្វែងយល់​ពី​វឌ្ឍនភាព​ការងារ និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ខេត្តព្រះវិហារ


​ព្រះវិហារ​៖ លោក សរ ចំរុង ប្រធាន​គណៈកម្មការ​សិទ្ធមនុស្ស ទទួល​ពាក្យបណ្ដឹង​និង​អង្កេត និង​អធិការកិច្ច នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ក្រុមការងារ​ជួបប្រជុំ​ពិភាក្សា​ជាមួយ​លោក ប្រាក់ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត ស្តីពី​ការស្វែងយល់​ពី​វឌ្ឍនភាព​ការងារ និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ខេត្តព្រះវិហារ​។​a chom rong1 

​លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​លោក សរ ចំរុង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង និង​អង្កេត និង​អធិការកិច្ច នៃ​រដ្ឋសភា ដែល​បាន​ដឹកនាំ គណៈប្រតិភូ មក​បំពេញបេសកកម្ម​នៅ​ខេត្តព្រះវិហារ ដើម្បី​ស្វែងយល់ វឌ្ឍនភាព​ការងារ និង​យន្តការ​ដោះស្រាយ​ករណី​ទំនាស​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តព្រះវិហារ នាឱកាស​នេះ​។​
​លោក​អភិបាលខេត្ត​ព្រះវិហារ​ចាត់ទុក ដំណើរ​បំពេញបេសកកម្ម​របស់​លោក សរ ចំរុង និង​ប្រតិភូ​នាឱកាស​នេះ គឺ​បាន​សបញ្ជាក់​ឱ្យឃើញ​អំពី​ការគិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ខេត្តព្រះវិហារ ជាពិសេស​គឺ​ការដោះស្រាយ​បញ្ហា ទំនាស់​ដីធ្លី នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​ផងដែរ​។​សូមបញ្ជាក់ថា​សមាជិក​រដ្ឋសភា​១២៥​នាក់​ក្នុង​ម្នាក់​មាន​ប្រាក់បៀវត្ស​ន៍​ប្រមាណ​៥​ពាន់​ដុល្លារ​តែ​មិនសូវ​បានឃើញ​មាន​សមាជិក​រដ្ឋសភា​ចុះសួរសុខទុក្ខ​ម្ចាស់ឆ្នោត​ឡើយនា​ពេលកន្លងមក​។​

​លោក គីម រិទ្ធី​បាន​ឲ្យ​ដឹងថា​៖ ការដោះស្រាយ​សំណើ សំណូមពរ ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នៅក្នុង​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០២៣ និង​ឆមាស​ទី​១ ឆ្នាំ​២០២៤​នេះ សរុប​១១៦​ករណី ក្នុងនោះ រដ្ឋបាលខេត្ត​បានទទួល​ពី​ក្រសួងមហាផ្ទៃ​ចំនួន ១៩​ករណី បាន​ដោះស្រាយ និង​បំភ្លឺ​រួចរាល់​, បានទទួល​ពី​ក្រសួង​រៀបចំ​ដែនដី​ចំនួន​២៩​ករណី បាន​ដោះស្រាយ និង​បំភ្លឺ​រួចរាល់​, បានទទួល​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចំនួន​០១​ករណី បាន​ដោះស្រាយ និង​បំភ្លឺ​រួចរាល់ និង​បានទទួល​ក្នុង​មូលដ្ឋានចំនួន​៦៧​ករណី កំពុង​ដោះស្រាយ​ដោយ​រដ្ឋបាលខេត្ត​២៤​ករណី បញ្ជូនទៅ​រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​១០​ករណី​, បាន​ដោះស្រាយ​បញ្ចប់​ចំនួន​១៨​ករណី ច្រានចោល​សំណុំរឿង​ចំនួន​១៥​ករណី ដោយ​ពាក្យបណ្តឹង បាន​ដោះស្រាយ​បញ្ចប់​រួចរាល់ ប៉ុន្តែ​មានការ​ប្តឹង​សារជាថ្មី​ឡើងវិញ​។​

​លោក សរ ចំរុង បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះវិហារ​វិញ អំពី​ភារកិច្ច​សំខាន់ៗ​របស់​រដ្ឋសភា ដែលមាន​ដូចជា​ការងា​រ​នីតិកម្ម ការតាមដាន ការអនុវត្ត​ច្បាប់ និង​ភាពជា​អ្នកតំណាង​របស់​ពលរ​ដ្ឋ ព្រមទាំង​បាន​ជម្រាបជូន​ពី​គោលបំណង​នៃ​បេសកកម្ម​របស់​គណៈកម្មកា​រ​មកកាន់​ខេត្តព្រះវិហារ គឺ​ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព​ការងារ និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ខេត្ត​។​​លោក សរ ចំរុង ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​រដ្ឋបាលខេត្ត​ព្រះវិហា​រ ដែលជា​និច្ច​ជា​កាល​តែង​បាន​យកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា និង​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរលើ​គោលការណ៍​ច្បាប់​យ៉ាង​ត្រឹមត្រូវ​។​សូមបញ្ជាក់ថា​នាពេល​កន្លងមក​មាន​ក​រ​ណី​យ៍​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅក្នុង​ខេត្ត​ព្រះ​វិ​ហ៊ា​រ​រហូតដល់​មាន​ប្រជាពលរដ្ឋ​រត់ចោល​ផ្ទះសម្បែង​ព្រោះ​ខ្លាច​ការចាប់ខ្លួន​ពី​សម​ត្ត​កិច្ច​។​a chom rong a chom rong3