» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9778 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699949 នាក់

អេ​ហ្ស៊ី​ប ប្រាប់​អាមេរិក​ថា រដ្ឋ​អារ៉ាប់​ជំទាស់​នឹង​ផែនការ​តំបន់​ហ្គា​ហ្សា​របស់លោក ត្រាំ​

 

​ប្រទេស​អេ​ហ្សី​ប​៖​រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​ប លោក​បាដ​អាប​ដឹ​ឡា​ទី​( Badr Abdelatty )​ថ្លែង​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ា​កូ​រូ​ប៊ី​យ៉ូ​( Marco Rubio )​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២៥​ថា​ក្រុម​រដ្ឋ​អារ៉ាប់ បាន​ច្រានចោល​ផែនការ​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុងការ​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា និង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ទៅកាន់​ប្រទេស​ផ្សេង​។ នេះ​ជាការ​លើកឡើង​របស់ ។​a gazaa1 

​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន លោក​បាដ​អាប​ដឹ​ឡា​ទី​( Badr Abdelatty )​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ព​ន្លឿ​ន​ការកសាង​តំបន់​ហ្គា​ហ្សា​ឡើងវិញ ខណៈដែល​វត្តមាន​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​ទីនោះ​ដដែល​។​
​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អេ​ហ្ស៊ី​ប លោក Abdelatty បាន​និយាយថា លោក​កំពុង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ដើម្បី​សម្រេចបាន​នូវ​សន្តិភាព និង​ស្ថិរភាព​ដ៏​ទូលំទូលាយ និង​យុត្តិធម៌​នៅក្នុង​តំបន់​។​

​ក្រសួងការបរទេស បាន​បន្ថែមថា លោក Abdelatty ក៏បាន​ជួប​ជាមួយ​បេសកជន​មជ្ឈិមបូព៌ា​របស់​អាមេរិក លោក Steve Witkoff នៅក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ផងដែរ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ដូចគ្នានេះ​។​​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​បន្ទាប់ពី​កិច្ចប្រជុំ​វិញ បាន​លើកឡើងថា លោក Rubio បាន​រំលឹក​ឡើងវិញ​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ដើម្បី​ជំរុញ​ផែនការ​ក្រោយ​ជម្លោះ​សម្រាប់​អភិបាលកិច្ច និង​សន្តិសុខ​នៃ​តំបន់​ហ្គា​ហ្សា ហើយ​បាន​សង្កត់ធ្ងន់ថា ក្រុម​ហា​ម៉ាស​មិនអាច​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា ឬ​គំរាមកំហែង​អ៊ីស្រាអែល​ម្តងទៀត​បានទេ​។​

​លោក ត្រាំ​ប្រធានាធិបតី​អាមេរិក បានស្នើ​កាលពី​ថ្ងៃទី​២៥​ខែមករា​ថា អេ​ហ្ស៊ី​ប និង​ហ្ស៊​កដា​នី គួរតែ​ទទួលយក​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ពី​តំបន់​ហ្គា​ហ្សា​។ ក្រោយមក លោក​បានស្នើ​ឲ្យ​អាមេរិក​កាន់កាប់​តំបន់​ហ្គា​ហ្សា និង​ផ្លាស់​ទីលំនៅ​អចិន្ត្រៃយ៍​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចេញពី​ហ្គា​ហ្សា​ដោយ​គ្មាន​សិទ្ធិ​ត្រឡប់មកវិញ​ទេ​។​​ក្រុម​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ បានចាត់ទុក​ទង្វើ​នេះ​គឺជា​ការ​បោសសម្អាត​ជនជាតិភាគតិច និង​បាន​ថ្កោលទោស​ចំពោះ​ការលើកឡើង​របស់លោក ត្រាំ​។​

​ក្រសួងសុខាភិបាល​ហ្គា​ហ្សា បាន​ឲ្យ​ដឹងថា ការវាយប្រហារ​យោធា​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សា​មុន​ត្រូវ​ផ្អាក​ដោយ​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ បានសម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង ៤៧ ០០០​នាក់​ក្នុង​រយៈពេល ១៦​ខែ​កន្លងមក ហើយ​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​ចោទប្រកាន់ថា​ជា​អំពើ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ យ៉ាងណា អ៊ីស្រាអែល​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។​​សង្គ្រាម​នេះ បានធ្វើ​ឲ្យ​ប្រជាជន​ស្ទើរតែ​ទាំងអស់​នៃ​តំបន់​ហ្គា​ហ្សា​ផ្លាស់​ទីលំនៅ និង​បង្ក​ឲ្យ​មាន​វិបត្តិ​ស្រេកឃ្លាន​។​

​សូម​បញ្ជា​កើ​ថា​ការ​បង្ហូរឈាម​ចុងក្រោយ​បំផុត​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍ ត្រូវបាន​បង្កឡើង​នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ នៅពេលដែល​ពួក​សកម្មប្រយុទ្ធ​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​បាន​វាយប្រហារ​អ៊ីស្រាអែល​ដោយបាន​សម្លាប់​មនុស្ស ១ ២០០​នាក់ និង​ចាប់​ចំណាប់ខ្មាំង​ចំនួន ២៥០​នាក់​។​លោក ត្រាំ កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ បាន​និយាយថា ក្រុម​ហា​ម៉ាស​ត្រូវតែ​ដោះលែង​ចំណាប់ខ្មាំង​ឱ្យបាន​មុន​ថ្ងៃត្រង់ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ បើ​ពុំ​ដូច្នោះ​ទេ​លោក​នឹង​ប្រាប់​ឱ្យ​អ៉ី​ស្រា​អែល លុបចោល​បទ​ឈប់​បាញ់​ហ្កា​ហ្សា​។ ប្រតិ​កម្មនេះ កើតមានឡើង បន្ទាប់ពី​ក្រុម​ហា​ម៉ាស គំរាម​ពន្យារពេល​ដោះលែង​ចំណាប់ខ្មាំង ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍ ចំពោះមុខ​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក ពី​ការរំលោភបំពាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ជាមួយ​អ៉ី​ស្រា​អែល​។​

​ទាក់ទង​បញ្ហា​នេះដែរ​តាម​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹងថា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហា​ម៉ាស បាន​និយាយថា ការព្រមាន​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ឱ្យ​ក្រុម​របស់ខ្លួន​ឆាប់​ដោះលែង​ចំណាប់ខ្មាំង​អ៉ី​ស្រា​អែល បង្ក​ភាពស្មុគស្មាញ​ថែមទៀត​ដល់​ដំណើរការ សម្រេច​បទ​ឈប់​បាញ់​សម្រាប់​តំបន់​ហ្កា​ហ្សា នៅ​ដំណាក់កាល​ថ្មី​។​លោក Sami Abu Zuhri បាន​ប្រាប់ AFP ដូច្នេះ​ថា «​លោក ត្រាំ ត្រូវតែ​ចង់ចាំ​ថា វា​ជា​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​គោរព ដោយ​ភាគី​ទាំងសងខាង ហើយ​ជា​វិធី​តែមួយគត់​ដែល​នាំទៅដល់ ការដោះលែង​ចំណាប់ខ្មាំង​អ៉ី​ស្រា​អែល​។ ភាសា​គំរាមកំហែង គ្មាន​តម្លៃ​ទេ និង​នាំមក​នូវតែ​ភាពស្មុគស្មាញ​បន្ថែម​ប៉ុណ្ណោះ​»៕a gaza egyp a hamas leader 
​