
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9930 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700101 នាក់
ឧត្ដរមានជ័យ៖ ក្រោយផ្ទុះការរិៈគន់ពេញបណ្ដាញសង្គម ពាក់ ព័ន្ធ កងកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្នាននគរបាលខេត្តឧត្ដរមានជ័យ ចាប់ឃាត់ខ្លួនលោក ទឺ ពិទូ អ្នកយកព័ត៌ មានរបស់គេហទំព័រ ” មាតុភូមិ ” ប្រចាំខេត្តឧត្តរមានជ័យ និងឈ្មោះ ពែង ពុយ ភេទប្រុស អាយុ៤៤ឆ្នាំ (មុខរបរអ្នកបកប្រែភាសាថៃ) បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ។
ដោយគ្រាន់តែពួកគេមានបំណងល្អ ដឹកគ្រាប់មីនតោនចំនួន ១ គ្រាប់មកប្រគល់ឱ្យនគរបាល នៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់.ក្រុងសំរោង.ដើម្បីរក្សាទុកប្រគល់ ជូនមន្ត្រីជំនាញសុីម៉ាក់ ។ នៅថ្ងៃទី ១០ខែកុម្ភ: ឆ្នាំ២០២៥ លោក ទឺ ពិទូ និងលោក ពែង ពុយ បានទទួលស្គាល់កំហុសរបស់ខ្លួនក្នុងការ ប្រព្រឹត្តបទល្មើស នៃការដឹកគ្រាប់មីន ១ គ្រាប់ មកប្រគល់ជូននគរបាលប៉ុស្តិអូរស្មាច់ និងបានធ្វើការសុំទោសជាសាធារណ: ត្រូវបានតុលាការខេត្តឧត្តរមានជ័យសម្រេចដោះលែង អោយមានសេរីវិញហើយ ។
អង្គភាព គេហទំព័រ មាតុភូមិ សូមគោរពថ្លែងអំណរគុណយ៉ាងក្រៃលែងជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលលោកបានតាមដាន និងយកចិត្តទុកយ៉ាងខ្លាំង ចំពោះករណី លោក ទឺ ពិទូ អ្នកយក ព័ត៌មានរបស់គេហទំព័រ មាតុភូមិិ ជុំវិញ រឿងយកគ្រាប់មីនតោនប្រគល់អោយសមត្ថកិច្ចនៅអូរស្មាច់នេះ ៕ ដោយ: ស៊ុន សុផល Tel: 012 953 824 / 088 55 34 100 / 016 953 222