» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5348 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695519 នាក់

ពលរដ្ឋ​ថៃ​កំពុង​រត់​ចេញពី​កម្ពុជា ទៅ​ប្រទេស​ខ្លួន​វិញ តាម​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត កម្ពុជា​អំពាវនាវ​ឲ្យ​ពលករ​ទាក់ទង​ស្ថានទូត​


​បន្ទាយមានជ័យ​៖ តាំងពីព្រឹក រហូតមកដល់​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ ប្រជាពលរដ្ឋ​ថៃ​ដែល​កំពុងធ្វើការ​នៅ​ទីក្រុង​ប៉ោយប៉ែត បាននាំគ្នា​សម្រុក​រត់​ចូលទៅ​ប្រទេស​ខ្លួន​វិញ តាម​ច្រកទ្វារព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត បន្ទាប់ពី​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​អាវុធ​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​នៅតាម​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។​a thai go home1 

​អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ថៃ​ដែល​កំពុង​សម្រុក​ចេញទៅ​ប្រទេស​ខ្លួន​វិញ​នេះ ភាគច្រើន​ជា​អ្នក​ដែល​បម្រើ​ការងារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ កម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា ឈរជើង​នៅ​ទីនោះ បាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ថៃ​ដែល​ចង់​ចេញទៅ​ប្រទេស​គេ​វិញ តែ​មិន​អនុញ្ញាត​ឲ្យ​វិល​ចូល​កម្ពុជា​ដាច់ខាត​។​​ដោយឡែក​សម្រាប់​ប្រជា​ពើ​រដ្ឋ​កម្ពុជា​វិញ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ រក្សា​នូវ​សីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាង​ពី​ការរើសអើង ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​ស្ថានទូត​ថៃ​នៅ​កម្ពុជា ក្រុមហ៊ុន​ថៃ និង​ប្រជាពលរដ្ឋ​ថៃ​នៅ​កម្ពុជា​។​

​តាមរយៈ​បណ្តាញ​សង្គម សម្តេច​បាន​លើកឡើងថា «​ទោះបីជា​ពេលនេះ​មានការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​ព្រំដែន​ក៏ដោយ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រក្សា​នូវ​សីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាង​ពី​ការរើសអើង ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​ស្ថានទូត​ថៃ​នៅ​កម្ពុជា ក្រុមហ៊ុន​ថៃ និង​ប្រជាពលរដ្ឋ​ថៃ​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា​»​។​

​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ​ឬ​សិក្សា​នៅ​ប្រទេស​ថៃ ដែល​អាច​រង​សម្ពាធ​ពី​ការរើសអើង ហើយ​ត្រូវការ​ត្រឡប់មក​កម្ពុជា​វិញ សម្តេច​មហា​បវរ​ធិបតី បាន​ស្នើឱ្យ​ពួកគាត់​ត្រឡប់មក​ប្រទេស​យើង​វិញ​។ ក្នុងករណី​បងប្អូន​ត្រូវការ​ជំនួយ សូម​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក ឬ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​នៅ​ប្រទេស​ថៃ តាមរយៈ​លេខ​ទូរស័ព្ទ​ខាងក្រោម​៖
១. ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក​- ផ្នែក​កុងស៊ុល​៖ ០២ ៩៥៧៥៨៥១ / ០៩២ ៨០៥០៥៦១- ផ្នែក​អនុព័ន្ធ​ការងារ​៖ ០៩៤ ០៩២៥៩០៥ / ០៩៤ ៤១៦ ៥៥១៨/ ០៨៣ ៥៤៥ ៧៧៨៨/ ០៩២ ២៩៩ ០១៣៣
២. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ស្រះកែវ​- ផ្នែក​កុងស៊ុល​៖ ០៨០ ៣៩៣ ៦៨៧៨ / ០៨៥ ០១២ ៣៦៦៨- ផ្នែក​អនុព័ន្ធ​ការងារ​៖ ០៦២ ០៨៩ ៨៩១៨ / ០៨០ ៨១០ ៥៥០៥៕a thai go home 
​