» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8067 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698238 នាក់

លោក នុត សវ​នា​ត្រូវបានតែងតាំង ជា​ប្រធាន​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី ផ្ទុះ​រឿង​អ្នក​ជាប់ឃុំ ជប់លៀង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​

 

​ភ្នំពេញ​៖​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៤​បានចេញ​ប្រកាស​តែងតាំង លោក នុត សវ​នា ដែលជា​អ្នកនាំពាក្យ និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ឱ្យទទួល​បន្ទុក​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ហៅថា​ពន្ធនាគារ​ព្រៃ​ស​។a nut savna 

​ក្នុង​មាត្រា​១ នៃ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្ដីពី​ការតែងតាំង​មន្ត្រីរាជការ បានសម្រេច​ថា ៖«​ត្រូវបានតែងតាំង លោក ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​១ នុត សវ​នា ឱ្យទទួល​បន្ទុក​ជា​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បន្ថែម​លើ​មុខតំណែង​បច្ចុប្បន្ន​»​។​​ការតែងតាំង​នេះ ធ្វើឡើង​បន្ទាប់ពី​បែក​ថ្លា​យ វីដេអូ ជនជាតិ​ចិន និង​ជនជាតិខ្មែរ ដែល​កំពុង​ជាប់ឃុំ ធ្វើ​ពិធីជប់លៀង រាំលេង ដែល​អះអាងថា​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ឬ​ហៅថា​ពន្ធនាគារ​ព្រៃ​ស ដែល​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​ការតែងតាំង​នេះ បាន​ធ្វើឡើង​រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ជា​ផ្លូវការ​ថា បាន​ឯកភាព​ឱ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពិនិត្យ​ដោះដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ពន្ធនាគារ​ព្រៃ​ស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ដើម្បី​ដោះស្រាយ​បញ្ហា​អសកម្ម​នានា​ដែល​បាននិងកំពុង​កើតឡើង​នាពេល​បច្ចុប្បន្ន​។​ មណ្ឌល​អប់រំ​កែប្រែ​ទី​១ មាន​ទីតាំង​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ថ្ងៃទី​១០ ខែកញ្ញា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃ​ស គឺជា​លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ យិន គន្ធ​។ ប៉ុន្តែ​លោក យិន គន្ធ បាន​ចូលនិវត្តន៍​ពី​តួនាទី​ជា​ប្រធាន​មណ្ឌល​អប់រំ និង​កែប្រែ​ទី​១ ត្រឹម​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤​។ ក្រោយ​ការចូលនិវត្តន៍​របស់​លោក យិន គន្ធ មួយថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ លោក​ឧត្ដម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ម៉ុង ម៉េង​អ៊ា​ន់​ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​មណ្ឌល​អប់រំ​កែប្រែ​ទី​១។តែគេមិនដឹងថាតើហេតុអីបានជាវិដេអូផឹកស៊ីអាចត្រុវបានបែកធ្លាយបាន?វាមានតែចេញពីផ្ទៃក្នុង?៕a nut savna (1) a nut savna1 

​