» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11402 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701573 នាក់

អ្នកជំនាញ​កូរ៉េខាងត្បូង ជំ​រុញឱ្យ​កម្ពុជា លើកកម្ពស់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ខាង​កម្ពុជា​បន់​ឲ្យ​ស្ថានភាព​កូរ៉េ​មាន​ភាពល្អប្រសើ​វិញ


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បានទទួល​ជួប​លោក Kim Jin-pyo អតីត​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គ​ការដើ​ម្បី​ពិភពលោក​ទាំងអស់គ្នា (Global Together) នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​a hun korea2 

​ជាមួយនិង​ក្តី​រីករាយ​ដោយបាន​ជួប​សាជាថ្មី បន្ទាប់ពី​លោក Kim Jin-pyo បានមក​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP-11) នៅ​ភ្នំពេញ កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ​សម្តេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ លោក Kim Jin-pyo ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​កម្ពុជា​-​កូរ៉េ ដែល​មកដល់​បច្ចុប្បន្ន​នេះហើយ​បាននិងកំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ត្រូវបាន​ដំឡើង​កម្រិត​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែឧសភា ឆ្នាំ ២០២៤​កន្លងទៅនេះ​។​

​លោក Kim Jin-pyo បាន​ជម្រាប​សម្តេច​ថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ ដើម្បី​ជម្រាបជូន​សម្តេច​អំពី​កិច្ចសហការ​រវាង​អង្គការ​ដើម្បី​ពិភពលោក​ទាំងអស់គ្នា (Global Together) ជាមួយ​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ក​ម្ពុ​ជា (NPIC) ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ជាពិសេស​ជំនាញ​វិជ្ជាជីវៈ ផ្នែក​វិស្វកម្ម ព័ត៌មានវិទ្យា និង​ធុរកិច្ច​រដ្ឋបាល សម្រាប់​យុវជន និង​និស្សិត​កម្ពុជា​។​​លោក Kim Jin-pyo បាន​ជម្រាប​សម្តេច​តេ​ជោ​ថា នៅ​ប្រទេស​កូរ៉េ ជាង​៥០​ឆ្នាំកន្លងមក ចាប់តាំងពី​ឆ្នាំ​១៩៦៨ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​ស្នូល​មួយ​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​កូរ៉េ បាន​បណ្តុះបណ្តាល​យុវជន​ជាង ៣​លាន​នាក់ នៅក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល ICT គ្រឿងបន្លាស់ និង​កម្មន្តសាល​។ លោក Kim Jin-pyo បាន​បន្តថា ដើម្បី​បន្ត​គាំទ្រ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​ការអភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែលមាន​ជំនាញ​ខ្ពស់ ជាពិសេស​លើ​ផ្នែក​អេឡិចត្រូនិក​, ICT និង​រថយន្ត គឺជា​កត្តាចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា​។​

​លោក Kim Jin-pyo បានកត់សម្គាល់​ផងដែរ​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ បន្ត​មានការ​រីកចម្រើន​ជា​ប្រក្រតី បើទោះបីជា​ប្រទេស​កូរ៉េ មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​កំពុង​កើតមានឡើង​ក៏ដោយ​។ នៅក្នុង​ជំនួប​នោះ លោក Park Joo-bong ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន Daejoo-KC Co., Ltd. និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ក្រុង​អ៊ី​ន​ឈុន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួមចំណែក​អភិវឌ្ឍ​ធុរកិច្ច​នៅ​កម្ពុជា តាមរយៈ​ការដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​មក​កម្ពុជា ហើយ​ឆ្នាំ​២០២៥​នេះ លោក នឹង​ដឹកនាំ​ក្រុម​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​មក​កម្ពុជា​ជាថ្មី​ម្តងទៀត​។​​លោក ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Daejoo-KC Co., Ltd ចង់​ពង្រីក​ធុរកិច្ច​របស់ខ្លួន និង​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយចំនួនទៀត​នៅ​កម្ពុជា និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​គាំទ្រ​ពីស​ម្តេច​។​

​ក្នុងឱកាស​នោះដែរ លោក Charles Lee នាយក​សាកល​វិទ្យា​ជាតិ​ពហុ​បច្ចេកវិទ្យា​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​ប​ច្ច​ប្បន្ន កម្ពុជា​ពិតជា​ត្រូវការ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេស​ខ្ពស់​លើ​វិស័យនេះ​។​​តាមរយៈ​បទពិសោធន៍​កូរ៉េ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​លើ​ជំនាញ​បច្ចេកទេស​ខ្ពស់ លោក Charles Lee បាន​គូសបញ្ជាក់ថា កម្ពុ​ជាមាន​សក្តានុពល​យុវជន ដែលជា​កម្លាំង​ស្នូល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ក្នុងន័យនេះ លោកនាយក បាន​បន្តថា លោក​នឹង​សហការ​ជាមួយ​វិទ្យាស្ថាន NPIC ដើម្បី​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ទំនើប​កូរ៉េ ដល់​យុវជន​កម្ពុជា​ឱ្យ​ក្លាយជា​សសរទ្រូង​ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​ប្រទេស​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​អរគុណ​ដែល​លោក Kim Jin-pyo ដែល​តែងតែ​គិតគូរ​ពី​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ជាពិសេស ការបណ្តុះបណ្តាល​មូលធន​មនុស្ស ដែលមាន​ជំនាញ​បច្ចេកវិទ្យា​ខ្ពស់​។ សម្តេច​តេ​ជោ បាន​ថ្លែង​អំពី​សារៈសំខាន់​ក្នុងការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ខ្ពស់ ដល់​យុវជន​កម្ពុជា ដែល​ការណ៍​នេះ ស្របទៅនឹង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា ១.៥​លាន​នាក់​ផងដែរ​។​

​សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា នឹង​ចាក​ចេញពី​ប្រទេស​អភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ​២០២៩ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​​សម្តេច​តេ​ជោ បាន​បន្តថា កម្ពុជា​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា មិនឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​ចំណូល​មធ្យម​។ សម្តេច​តេ​ជោ បានផ្តល់​អនុសាសន៍​ឱ្យ​គណៈប្រតិភូ​កូរ៉េ បន្ត​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហើយ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ការរីកចម្រើន និង​សុខដុម​នីយកម្ម​ទាំងអស់គ្នា​។​

​បច្ចុប្បន្ន ជា​ប្រធានព្រឹទ្ធសភា សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា សម្តេច បានដាក់​គោលដៅ​ធំ​ពីរ​សម្រាប់​ព្រឹទ្ធសភា គឺ​ការទូត​សភា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង និង​ការកសាង​មិត្ត ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​គណនេយ្យភាព នៅ​ចំពោះមុខ​អង្គ​បោះឆ្នោត​។​​សម្តេច​តេ​ជោ បាន​បន្ត​ចែករំលែក បទពិសោធ​កម្ពុជា​ក្នុងការ​រក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់ សម្រាប់ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។​​នៅ​ចុងបញ្ចប់​នៃ​ជំនួប សម្តេច​តេ​ជោ បាន​បន់ស្រន់​សូមឱ្យ​សភាពការណ៍​នៅ​កូរ៉េ​វិលត្រឡប់​មករក​ភាពប្រក្រតី​ឡើងវិញ ហើយ​បន្តថា «​មិត្ត​កម្ពុជា មិន​ចង់ឃើញ​មិត្ត​កូរ៉េ​មាន​វិបត្តិ​»៕a hun korea 

​