» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10931 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981967 នាក់

សម្តេច​តេ​ជោ​បង្ហើប​ពី​ទំនាក់ទំនង​ពិសេស​ជាមួយ​ប្រធានាធិបតី​បារាំង​ដែល​ចង់​ឲ្យ​សម្តេច​កាន់អំណាច​៣​ទៅ​៤​ឆ្នាំ​ទៀត​!

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ទម្លាយ​ថា ប្រធានាធិបតី​បារាំង អេ​ម​ម៉ា​ញូ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) ធ្លាប់បាន​ស្នើឱ្យ​សម្ដេច​តេ​ជោ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ឱ្យបាន​៣​ទៅ​៤​ឆ្នាំ​ទៀត ដើម្បី​ជ្រោមជ្រែង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បារាំង​ឱ្យបាន​តែមាន​វឌ្ឍនភាព​។​​សម្ដេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រធានាធិបតី​បារាំង​បាន​និយាយ​មួយបែប​ទៀតថា ឯកឧត្តម​នៅមាន​កម្លាំង (​ហៅ​សំដៅ​មក​សម្តេច​តេ​ជោ​) គួរតែ​នៅ​៣-៤​ឆ្នាំ​ទៀត​ទៅ ក្នុង​គោលដៅ​ធ្វើជា​ដៃគូ​។ ហ្នឹង​គឺជា​ការនិយាយ​ចេញពី​មាត់​គាត់​»​។​a hun france 

​នាឱកាស​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ដល់​សិស្ស និង​និស្សិត​សាកលវិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា ជំនួប​ពិភាក្សា​ការងារ​រវាង​សម្ដេច និង​លោក ម៉ា​ក្រុង នាពេលនោះ គឺជា​ការស្នើសុំ​មុន​ពី​សំណាក់​ភាគី​បារាំង ហើយ​លោក​ប្រធានាធិបតី ម៉ា​ក្រុង ក៏​ថែមទាំង​រៀបចំ​ពិធី​លៀង​សាយភោជន៍​ជូន​សម្ដេច និង​ជូន​សម្ដេច​ដើរ​ទស្សនកិច្ច​នៅក្នុង​វិមាន​អេ​លី​សេ (Élysée Palace) ដែលជា​អគារ​របស់​ប្រធានាធិបតី​ទៀតផង​ដែរ​។​

​ការបកស្រាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី លោក ស៊ន តារា និង​ក្រុមប្រឆាំង​មួយចំនួន បាន​វាយប្រហារ​ចំពោះ​គម្រោង​ជំនួប​រវាង សម្តេច​តេ​ជោ និង ប្រធានាធិបតី​បារាំង នៅ​អំឡុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​កិច្ចប្រជុំ APEC នៅ​ក្រុង​បាងកក​ប្រទេស​ថៃ នាពេល​កន្លងទៅ ដែល​ខកខាន​ដោយសារតែ​សម្តេច​ត្រូវបាន​ធ្វើតេស្ត​ឃើញ​មេរោគ​កូ​វីដ​១៩​។​​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ការយោគយល់​ពី​ប្រធានាធិបតី​បារាំង ចំពោះ​ការទម្លាយ​នូវ​ទំនាក់ទំនង​រវាង​សម្តេច និង​លោក​ប្រធានាធិបតី​។ សម្តេច​ក៏បាន​ស្នើឱ្យ​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បញ្ជូន​សារ​នេះ​ទៅកាន់​លោក ម៉ា​ក្រុង ផងដែរ​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​ជាមួយនឹង​ប្រធានាធិបតី​បារាំង មាន​លេខ​ទូរស័ព្ទ​ឆ្លងឆ្លើយ​ជាមួយគ្នា តាម​៣​ប្រព័ន្ធ​ដែល​គាត់​ប្រាប់ WhatsApp, Telegram និង Signal​។ បងប្អូន​ខ្មែរ​ដែលមាន​សញ្ជាតិ​បារាំង ឬក៏​អ្នក​ដែល​កំពុងស្នាក់នៅ​ប្រទេស​បារាំង​ស្តាប់​ឱ្យបាន ទំនាក់ទំនង​ផ្លូវរដ្ឋ យើង​មាន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ទ្វេភាគី ប៉ុន្តែ​អ្វីដែល​សំខាន់ យើង​បានធ្វើការ​ទាក់ទង​គ្នា​ពាក់ព័ន្ធ​នឹង​សន្តិសុខ​តំបន់ និង​អន្តរជាតិ ដែល​ខ្ញុំ​មិនអាច​និយាយ​បានទេ រឿងនេះ​ជា​រឿង​អាថ៌កំបាំង​»​។​

​សម្តេច​បាន​បន្តថា​៖ «​ប្រធានាធិបតី​បារាំង​បានឱ្យ​លេខ​ទូរស័ព្ទ​មក​ខ្ញុំ អញ្ចឹង​យើង​បាន​សន្យា​ជាមួយគ្នា​ឈប់​ប្រើ​ត្រកូល មានន័យថា ខ្ញុំ​ហៅ "​អេ​ម៉ា​ញូ​អែល ឯ​គាត់​ហៅ​ខ្ញុំ​សែន​តែម្តង​" យើង​មាន​ទំនាក់ទំនង​ជាមួយគ្នា អ្នក​យល់​ទេ អ្នក​គិតថា​ខ្ញុំ​ទៅសុំ​ជួប​បារាំង​ប្រើ​តួនាទី​ប្រធាន​អាស៊ាន ប្រទេស​លើ​លោក​នេះ​បើ​គេ​មិន​ជួប គឺ​មិន​ជួប​ហើយ​កុំ​ឆ្ងល់​ពេក បើ​អ្នក​មិនដែល​ធ្វើ​នាយករដ្ឋមន្ត្រី មិនដែល​ធ្វើ​ប្រមុខរដ្ឋ មិនដែល​ធ្វើ​ការទូត អ្នក​គួរតែ​ដឹង​ច្បាស់​។​«​ខ្ញុំ​ទៅ​ហួស​ពី​ហ្នឹង ឈានដល់​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល ដែលមាន​ភាពជា​បងប្អូន ម៉ា​ក្រុង ហៅ​ខ្ញុំ "​បង​"»​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ​។​

​សម្តេច​បាន​រំលឹកថា មុន​១​ថ្ងៃ នៃ​ការចេញ​ទៅកាន់​កោះ​បាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ G20 ប្រធានាធិបតី​បារាំង​ក៏បាន​ស្នើសុំ​សម្តេច​ម្តងទៀត ដើម្បី​ជួប​ទទួលទាន​បាយ​ជាមួយគ្នា ដោយ​ក្នុងនោះ​មាន​ប្រធានាធិបតី​មកពី​ប្រទេស​មួយចំនួន​ប៉ុន្តែ​ដោយសារតែ​សម្តេច​ជាប់​ភារកិច្ច​ទទួល​ព្រះ​ចៅ​ស៊ូតង់ និង​អម​ព្រះមហាក្សត្រ ដើម្បី​ជប់លៀង​ជូន​ព្រះ​ចៅ​ស៊ូតង់ ហើយ​ដោយសារ​យន្តហោះ​សម្តេច​ទៅ​យឺត និង​ធ្វើតេស្ត​ឃើញ​កូ​វីដ​១៩ ទើប​មិនអាច​ជួប​ជាមួយ លោក ម៉ា​ក្រុង ពេលនោះ ហើយ​សម្តេច​ក៏​សុំទោស​ប្រធានាធិបតី​បារាំង​ផងដែរ​។​

​សម្តេច​បាន​បញ្ជាក់ថា ដោយ​ខកខាន​ជំនួប​នៅ​បាលី និង​បាងកក ជាថ្មី​ម្តងទៀត លោក ម៉ា​ក្រុង បាន​អញ្ជើញសម្តេច​ទៅ​ជួប​នៅ​ព្រុ​ច​សែ​ល ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ក៏បាន​អញ្ជើញសម្តេច​ទៅ​ជួប​នៅ​ទីក្រុង​បារី​ស​វិញ ដោយ​នឹងមាន​សន្ទនា​នៅ​វិមាន​ប្រធានាធិបតី​អេ​លី​ហ្សេ និង​ចូលរួម​វេទិកា​សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ុយ​ក្រែ​ន ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​បារាំង​ផងដែរ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ លោក​ប្រធានាធិបតី ម៉ា​ក្រុង ដែលមាន​ឥរិយាបទ​គួរឱ្យ​គោរព​។ សម្តេច​ក៏បាន​រំលឹក​អំពី​ការ​វាយ​សារ​ឆ្លងឆ្លើយ​ជាមួយ លោក ម៉ា​ក្រុង កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ ដែល​សម្តេច​បាន​ជូនពរ លោក ម៉ា​ក្រុង ជា​ភាសា​បារាំង ហើយ​លោក​ក៏បាន​ឆ្លើយ​ជា​ភាសា​ខ្មែរ​ត្រឡប់មកវិញ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា កន្លងមក​សម្តេច​មិនដែល​បាន​ប្រើប្រាស់​ទំនាក់ទំនង​ភាពជា​បងប្អូន​ជាមួយ លោក ម៉ា​ក្រុង ដើម្បី​បង្អួត​នរណា​នោះទេ​.​។​

​សម្តេច​តេ​ជោ​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា អេ​លី​ហ្សេ ជំនាន់ ហ្សា​ស៊ីរ៉ា​ក់ ខ្ញុំ​ទៅ​អេ​លី​ហ្សេ ៣ ដង ,​ជំនាន់ សា​កូ​ហ្សី ខ្ញុំ​ទៅ​អេ​លី​ហ្សេ ១ ដង ទស្សនកិច្ច​ផ្លូវការ​,​ជំនាន់ ហូ​ល្លង់ ខ្ញុំ​ទៅ​អេ​លី ហ្សេ ១​ដង​និង​ជំនាន់ អេ​ម​ម៉ា​ញូ​អ៊ែ​ល ម៉ា​ក្រុង ខ្ញុំ​ទៅ​ម្តង​ហើយ​ពេលនេះ​ជា​លើកដំបូង​ដែលមាន​ពិធីជប់លៀង​នៅ​វិមាន​អេ​លី​ហ្សេ​របស់​ប្រធានាធិបតី​បារាំង​ជូន​ចំពោះ​សម្តេច ហើយ​ក៏បាន​ស្គាល់​បន្ទប់​មួយចំនួន​នៅក្នុង​អេ​លី​ហ្សេ ។​​សម្តេច​តេ​ជោ​បន្តថា​៖​ខ្ញុំ​មិនមាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​ជ្សេ​ង​ទេ​លើកលែងតែ​ប្រធានាធិបតី​ឡាវ​ទេ​ដែល​ពីមុន​ជា​នាយករដ្ឋមន្ត្រី​ឡាវ​ដែល​ខ្ញុំ​បាន​បង្កើត​WhatsApp បង្កើត​ឡាញ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា ឥឡូវ​នាយករដ្ឋមន្ត្រី និង ប្រធានាធិបតី​ឡាវ សុទ្ធតែ​អាច​ទំនាក់ទំនង​គ្នា​ផ្ទាល់​បាន ហើ យ​ក្រៅពីនោះ​អត់​ទេ ។ មានតែ​ប្រ​ធា នា​ធិបតី​បារាំង​ទេ​ខ្ញុំ​បង្ហាញ​នូវ​ការគោរព​របស់ខ្ញុំ​ចំពោះ​តួនាទី​ផ្ទាល់​របស់​ប្រធានាធិបតី​បារាំង​ដែល​បានធ្វើ​កិច្ចការ​ដ៏​ល្អ​ទាក់ទង​បញ្ហា​អន្តរជាតិ​ខ្ញុំ​គោរព​ហើយ​គាត់​ក៏​គោរព ចំពោះ​តួនាទី​របស់​កម្ពុជា ។ ឥឡូវ​មានតែ​ភាគី​បារាំង​ទេ​ដែល​អាច ចេញមក​បញ្ជាក់​រឿងនេះ​បាន​ប៉ុន្តែ​ជួន​ការ​ភាគី​បារាំង​គេ​គិត ថា​វា​មិនចាំបាច់​ឆ្លើយ​ជាមួយ​ក្រុម​ជនពាល ។​a hun human re1 a hun human resours