» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7172 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697343 នាក់

រកឃើញ​កូ​វីត​ថ្មី​ឆ្លង​ពី​សហគមន៍​៦២​នាក់​ទៀត​នា​ព្រឹក​ថ្ងៃទី​២២​មីនា​សាលាក្រុង​ត្រៀម​ដី​១០​ហិកតា​សម្រាប់អ្នកស្លាប់

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៦២​នាក់​បន្ថែមទៀត ក្នុងនោះ​មាន​៦០​នាក់​ជា​ករណី​វិជ្ជមាន​ដែល​ពាក់ព័ន្ធ​ក្នុង​«​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» និង​ជាសះស្បើយ​ចំនួន ២២​នាក់​ផងដែរ​។​ a co heng 

​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​សរុប​ចំនួន ១២២៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៦១៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៦០៤​នាក់​។​

សូម​បញ្ជាក់ដែរថា លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១១ មីនា ឆ្នាំ ២០២១ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​បទបញ្ជា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោម​ការដឹកនាំ​បញ្ជា ដោយផ្ទាល់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជ​ធា​និ​ភ្នំពេញ បាន​ពិចារណា​ជ្រើសរើស​មួយ​នេះ ជាទី​តាំង​សម្រាប់​បូជាសព ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំពុង​រៀបចំ​ត្រៀម ផ្ទៃដី​១០​ហិកតា​និង​ឡរ​បច្ចេកទេស​ស្តង់ដារ​ចំនួន​៦ ក្នុង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នេះ ជាទី​តាំង​សម្រាប់​បូជាសព អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​។a co pp1

​កាលពី​ថ្ងៃទី​០៩ ខែមីនា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែ​នាំទៅ​បណ្ដា​ខេត្ត​ឲ្យ​រៀបចំ​ចាត់​ទីប​ច្ឆា​បូជាសព​អ្នកជំងឺ​កូ​វីដ​១៩​។ តែបើ​តាម​លិខិត​របស់​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃទី​១២ ខែមីនា​ឲ​ក្យ​ដឹងថា​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​លើកលែង​ចំពោះ​ការ​បូជាសព​សាសនិក​ឥស្លាម និង​ជនជាតិដើម​ភាគតិច ដែល​បាន​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ឲ្យ​ស្របទៅតាម​ជំនឿ ប្រពៃណី និង​ទំនៀម​ទំលាប់​របស់​សាសនិក​ឥស្លាម និង​ជនជាតិដើម​ភាគតិច ក្នុងការ​បញ្ចុះសព ដោយ​អនុវត្តតាម​វិធានការ​សុខាភិបាល​។ 

កម្ពុ​ជាមាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​ម្នាក់ ដែលជា​បុរស​ជនជាតិខ្មែរ អាយុ​៥០​ឆ្នាំ បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ​១៩ ព្រឹក​ថ្ងៃទី​១១​មីនា​។ បុរស​ជនជាតិខ្មែរ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​មន្ទីរពេទ្យ​ពេទ្យ​រុ​ស្ស៉ី​នេះ គឺ​បណ្តាលមកពី​ជំងឺ​សួត​រ៉ាំ​រៃ និង​ជា​អ្នក​ពិសារ​បារី​ច្រើន​ផង​។ នេះ​បើតាម​ការគូសបញ្ជាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​៕a co pp 

 

​