» នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ » កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយបន្ទាប់ពីប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកបាន១ដង្ហើមចង្រឹត » ទស្សនកិច្ចលើកនេះសម្តេច​តេ​ជោ​ទទួល​ការគាំទ្រ​ពី​ចិន​បន្ទាប់ពី​ការអះអាង​ថា​អ្នក​បន្តវេន​មិន​ប្តូរ​ជំហរ​!? » បំបែក​ករណី​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក ជំរិត​ទារប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ » អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ ​ថា​រដ្ឋាភិបាល ប្រកាន់​ជំហរ​ហ្មឺ​ង​ម៉ាត់​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដោយ​ស្មើភាព តែ​មិន​ប្រាប់​ពី​វិធី​ដើម្បី​ទទួលបាន​ព​ត័​មាន​ពិត​!? » សម​ត្ត​កិច្ចជួយសង្គ្រោះ​អ្នកបើកឡាន​ប្រដេញ​គ្នា​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ » អង្គភាព​ប្រឆាំង​អំពើពុករលួយ វាមតម្លៃថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និង​បក្ខពួក ត្រូវបាន​បរាជ័យ​ » ឃាត់ខ្លួន​លោក វ៉ា សា​រ៉ង​ចៅសង្កាត់​ចោមចៅ​ទី​២ បញ្ជូនទៅ​តុលាការ ទាក់ទង​ការគំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ពី​នារី​ជួញដូរ​គ្រឿងញៀន » ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នៅ​កំពង់ស្ពឺ​បន្ទាប់ពី​ត្រូវបាន​បង្ក្រាបបាន​បន្ត​បើក​លេង​ឡើងវិញ » ចិន​ប្រកាស​ចេញមុខ​ជួយ​សម្របសំរួល​រវាង​ពួក​ឧទ្ទាម​និងរ​បរប​យោធា​ពេល​តុលាកា​ICC​ចង់​ចេញ​ដិ​ការចាប់ខ្លួន​លោក​មីន​អុង​ឡាំង » បណ្ឌិត យង់ ពៅ​ថា បដិវត្តន៍​ពណ៌​រៀបចំឡើង​ក្រោម​ពាក្យ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព និង​យុត្តិធម៌ ?! » ក្រុម​ហា​ម៉ាស ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា បន្ទាប់​ពីបទ​ឈប់​បាញ់​រវាង​លី​បង់​និង​អ៊ីស្រាអែល » កញ្ញា ដេ​ត ស្រី​នា​ឌ ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 មិន​និ​យាយ​ពី​មូលហេតុ​បង្ក​ការខកចិត្ត​! » ក្រសួង​អភិ​វ​ឌ្ឈ​ជនបទរប្រកាសថា​រាជធានី​ជា​កន្លែង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​ » សំណង់​រឹងមាំ​មួយ​ខុសច្បាប់​សង់​ចូល​សមុទ្រ​...​ស្ងាត់ៗ​ស្រាប់តែ​រស់​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2053 នាក់

ម្សិលមិញ 1811 នាក់

សរុប 15649054 នាក់

ព្រះមហាក្សត្រ យាង​អុជ​បំភ្លឺ​ភ្លើង​ជ័យ អបអរសាទរ​ខួប​៧១​ឆ្នាំ ដែល​កម្ពុជា​ដណ្តើមបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ គឺជា​ខួប​៧១​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល បាន​រំដោះខ្លួន​ទាំងស្រុង​ចេញពី​អាណានិគម​បារាំង និង​ដណ្តើមបាន​សិទ្ធិសេរីភាព​ពេញលេញ​ត្រឡប់មកវិញ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ដ៏​ក្លៀវខ្លា​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ និង​ក៏​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​។​
​ដូចនឹង​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ​ពិធី​រំលឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ នេះ​ធ្វើឡើង នៅលើ​បរិវេណ វិមានឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​វិមាន​និមិត្តរូប​នៃ​ការដណ្តើម​បាន​ឯករាជ្យ​។​a king independent4 

​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បុត្រា​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​ព្រះអង្គ​យាង​អុជ​បំភ្លឺ​ភ្លើង​ជ័យ​សម្រាប់​រយៈ​ពេ​ឡ​៣​ថ្ងៃ ។​នាពេល​រាត្រី​នឹងមាន​ការបាញ់​កាំជ្រួច​រយៈពេល​៣​ថ្ងៃ នៅមុខ​ព្រះបរមរាជវាំង​។​​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​កា​រប​តី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា សមាជិក​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​បាន​មាន​វត្តមាន​។​

​សូម​ជំរាប​ថា បារាំង​បានដាក់​អាណានិគម​ន៍​លើ​ដែនដី​សុវណ្ណ​ភូមិ អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍ (១១ សីហា ១៨៦៣ - ៩ វិច្ឆិកា ១៩៥៣)​។ ការដាក់​អាណានិគម​ន៍​របស់​បារាំង លើ​ដែនដី​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាស៊ី បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​មហាអំណាច​ពិភពលោក ក្នុងសម័យ​នោះ​មួយ​នេះ​បាន​បាត់បង់​អំណាច​អាណានិគម​របស់ខ្លួន​នៅ​អាមេរិក (​រដ្ឋ​ល្វី​ស៊ី​យ៉ាន​ត្រូវ​លក់​ទៅ​ឲ្យ​អាមេរិក​) ឯ​រដ្ឋ​កាណាដា ត្រូវ​អង់គ្លេស​ដណ្តើមយក​។ ដើម្បី​ពង្រឹង​អំណាច​របស់ខ្លួន បារាំង​មានបំណង​បាញ់​ឆ្ពោះ​ការដាក់​អាណានិគម​ទៅ​តំបន់​អាហ្វ្រិក និង​អាស៊ី​។​

​នៅ​អាស៊ី បារាំង​បាន​តម្រង់​ទិសដៅ​មករក​ប្រទេស​ចិន ភាគខាងត្បូង និង​បណ្ដា​ប្រទេស​នៅ​ឥណ្ឌូចិន​មាន កម្ពុជា វៀតណាម ឡាវ សៀម​។ នៅក្នុង​ប្រទេស​ទាំងនេះ មាន​បុព្វ​ជិត​កា​តូ​លិច​ចូលមក​ផ្សព្វផ្សាយ​សាសនា​ជា​យូរ​មកហើយ និង​យ៉ាង​ស្ងាត់កំបាំង​តាមរយៈ​ប្រជាជន ដែល​កាន់សាសនា​យេស៊ូ​។​​បារាំង​សម្លឹង​ឃើញ​ផលប្រយោជន៍​យ៉ាងច្រើន បន្ទាប់ពី​បាន​ចូលមក​នៅ​ជា​អ្នកជិតខាង​ខ្មែរលើ​ទឹកដី​កូសាំងស៊ីន (​កម្ពុជា​ក្រោម​)​។ ទីមួយ​បារាំង​យល់ថា ទន្លេមេគង្គ​ជា​ផ្លូវទឹក​មួយ​យ៉ាងសំខាន់​អាច​ឲ្យ​គេ​ជ្រៀតចូល​ទៅក្នុង​ប្រទេស​ចិន​ភាគខាងត្បូង​។ ទី​ពីរ គេ​ត្រូវ​កម្ចាត់​គ្រោះថ្នាក់​ទាំងឡាយ ដែល​គំរាមកំហែង​លើ​អាណានិគម​ថ្មី របស់គេ​ឲ្យ​អស់ ពិសេស​បណ្ដា​ប្រទេស​មកពី​ប្រទេស​សៀម ដែលមាន​អធិរាជ​អង់គ្លេស​នៅ​ពី​ខាងក្រោយ​។​

​ការឈាន​ជើង​របស់​បារាំង​លើទឹក​ដី​កម្ពុជា​ពេលនោះ មិនមែន​កម្ពុជា ហៅ​មក​ដូច​រជ្ជកាល​ព្រះបាទ​អង្គឌួង ដើម្បី​ជួយ​ការពារ​ប្រទេស​ពី​ការឈ្លានពាន​របស់​សៀម​នោះឡើយ​។ បារាំង​មក​ដោយ​សំឡឹង​ឃើញ​ប្រយោជន៍ ដែល​ខ្លួន​បាន​បាត់បង់​ដែនដី​អាណានិគម​មួយចំនួន គួបផ្សំ​នឹកឃើញ​កម្ពុជា ធ្លាប់​អញ្ជើញ​គេ​មក​ធ្វើ​អាណាព្យាបាល​ផងដែរ​។​
​ការវិល​មកកាន់​ដែនដី​កម្ពុជា​នាពេលនេះ បារាំង និង​កម្ពុជា ឈានដល់​ការចុះ​សន្ធិសញ្ញា​រួមគ្នា​មួយ​ហៅថា សន្ធិសញ្ញា​កម្ពុជា និង​បារាំង ដែល​ធ្វើឡើង​ថ្ងៃទី​១១ សីហា ១៨៦៣​។ សន្ធិសញ្ញា​នេះ​មាន​ខ្លឹមសារ​ថា​៖* ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។ ព្រះ​ចៅ​អធិរាជ​បារាំង​បាន​សន្យាថា នឹង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិតក្នុង​សន្តិភាព និង​របៀបរៀបរយ ការពារ​ចំពោះ​ការវាយលុក​ទាំងឡាយ​ម​ក​ពី​ខាងក្រៅ និង​ជួយ​ខ្មែរ​ក្នុងការ​ហូតពន្ធ​គយ ផ្ដល់​ភាពងាយស្រួល​ក្នុង​ការធ្វើ​គមនាគមន៍​តាមផ្លូវ​សមុទ្រ​។​

ជា​ថ្នូរ​វិញ ប្រទេស​កម្ពុជា​ព្រមធ្វើ​សម្បទាន​ដល់​ប្រទេស​បារាំង​នូវ​ដី​ម្ដុំ​ជ្រោយចង្វា និង​បើក​សិទ្ធិ​ឲ្យ​បារាំង កាប់​ឈើ​ក្នុងព្រៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យកទៅ​ស្ថាបនា​កប៉ាល់​។​
​ទោះបី​ខាង​ភាគី ខ្មែរ​ចាញ់​ប្រៀប​ខាង​ភាគី​បារាំង​ខ្លះ​ក៏ដោយ ក៏​មតិ​ខ្មែរ​ខ្លះ​យល់ថា ខ្មែរ​អាច​ទទួល​យកស​ន្ធិ​សញ្ញា ថ្ងៃទី​១១ ខែសីហា ឆ្នាំ​១៨៦៣​បាន ព្រោះ​បារាំង​ពុំបាន​ដកហូត​អំណាច​ពី​ព្រះរាជា​ខ្មែរ​នៅឡើយ​។​​សន្ធិសញ្ញា​ថ្ងៃទី​១១ សីហា ១៨៦៣ ស្តីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​នេះ ត្រូវបាន​សៀម ដែលជា​គូប្រជែង​នឹង​បារាំង​ប្រឆាំង​យ៉ាងខ្លាំង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប ទៅ​ឲ្យ​សៀម ដែល​ក្រោយមក​ទាមទារ​បានមក​វិញ​។ នៅ​ដើមឆ្នាំ​១៨៦៤ បារាំង​បាន​គាបសង្កត់​រាជរដ្ឋាភិបាល​បាងកក​តាមផ្លូវ​ទូត និង​ផ្លូវ​យោធា ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​បាងកក​បញ្ជូន​ត្រា​ព្រះខ័នរាជ្យ និង​មកុដរាជ្យ សម្រាប់​ពិធី​រាជាភិសេក​ព្រះបាទ ន​រោ​ត្ដម ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានី​ឧដុង្គ នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៨៦៤​។ មកដល់​ឆ្នាំ​១៨៦៧ បារាំង និង​សៀម​បាន​ស្រុះស្រួល​យល់ព្រម​ចំពោះ​ប​ញ្ហ​ខ្មែរ ដែល​ពីមុនមក​មានទំនាស់​ដោយសារ​សៀម មាន​អង់គ្លេស​នៅ​ពីក្រោយ ឯ​បារាំង​ចង់​ផ្ទេរ​ការកាន់កាប់​ខ្មែរ​ពី​សៀម​។​

​ម្យ៉ាងទៀត​បរិយាកាស​ធូរស្រាល​ខ្លះៗ បាន​កើតមានឡើង​រវាង​បារាំង និង​អង់គ្លេស ព្រោះ​ប្រទេស​ទាំងពីរ​បានក្លាយ​ទៅ​សម្ព័ន្ធមិត្ត​ក្នុងការ​ប្រឆាំង​ចិន គឺ​ចលនា​ថៃ​ភិ​ញ (​ឈ្មោះ​សមាគម​សម្ងាត់​នៅ​ប្រទេស​ចិន​) ងើបឡើង​ប្រឆាំងនឹង​អ្នកកាន់អំណាច​ជាតិ​ផង និង​ពួក​បរទេស​ផង​។ សន្ធិសញ្ញា ថ្ងៃទី​១៥ កក្កដា ១៨៦៧ មានន័យថា បារាំង​ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ទៅ​ឲ្យ​សៀម​។ ឯ​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​បារាំង​ក្នុងការ​ដាក់​របប​អាណាព្យាបាល​មកលើ​កម្ពុជា​។ ម្យ៉ាងទៀត​បារាំង​សន្យាថា មិន​បញ្ចូល​ប្រទេស​ខ្មែរ ជា​អាណានិគម​ដូច​កម្ពុជា​ក្រោម​ឡើយ​។​

​ក្នុងការ​ត្រួតត្រា​ដំបូង បារាំង​ធ្វើ​វិធី​ត្រជាក់​។ បន្ទាប់មក​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៨៨៤ បារាំង​បាន​ឡោមព័ទ្ធ​រាជវាំង ហើយ​គំរាមកំហែង ព្រះបាទ នរោត្តម បង្ខំ​ឲ្យ​ព្រះអង្គ​ចុះ​ព្រះហស្តលេខា​លើ​អនុសញ្ញា​មួយ ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ព្រះអង្គ​។ ដំណាក់កាល​ចុងក្រោយ​បារាំង បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយ ជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផល​កសិកម្ម​ឲ្យ​បារាំង ដោយ​បញ្ចូល​កម្ពុជា​ទៅក្នុង​សហព័ន្ធ​ឥណ្ឌូចិន​បារាំង​។​​បារាំង​បាន​ជំរិត​ទារ​ពន្ធដារ​យ៉ាងធ្ងន់ធ្ង​រ​មាន​តាំងពី​ពន្ធ​មនុស្ស​ពន្ធ​ដី ពន្ធ​លំនៅដ្ឋាន​ពន្ធ​សត្វពាហនៈ ពន្ធ​យានជំនិះ​ពន្ធ​របរ​អាជីវកម្ម​។​ល​។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់កាស ឲ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃទៀត​មាន​ស្រូវ ពោត សណ្ដែក​។​ល​។ ប៉ុន្តែ​ទិន្នផល​ដំណាំ មិនសូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិច​តា​បានត្រឹមតែ​ពី ១​តោន ដល់​២​តោន​ប៉ុណ្ណោះ​។ ដូចនេះហើយ​កសិករ​ក្រី​ក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់បំណុល​ពួក​ឈ្មួញកណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​កា​ប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ​ពី ១០០​ភាគរយ ដល់​១៥០​ភាគរយ​ជួនកាល ២០០​ភាគរយ​ក្នុង​មួយឆ្នាំ​។​

​ដោយសារ​ការកេងប្រវ័ញ្ច និង​ការគាបសង្កត់​ពី​ពួក​បារាំង​ខ្លាំងពេក​ប្រជារាស្ត្រ​ខ្មែរ បាន​ងើប​បះបោរ​ប្រឆាំងនឹង​បា​រាំងជា​បន្តបន្ទាប់ ដូចជា​ចលនា​តស៊ូ​របស់​ក្រឡាហោមគង់ (១៨៨៥-១៨៨៦), ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក (១៨៨៥-១៨៨៦) ។ ទោះបី​ចលនា​តស៊ូ​ទាំងនេះ ត្រូវបាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​កងទ័ព​បារាំង​ក៏ដោយ​តែ​បាន​រីក​ផុសផុល​មិន​ឈប់ឈរ​រហូតដល់​រជ្ជ​កាល​ព្រះបាទ ស៊ីសុវត្ថិ មុនី​វង្ស (១៩២៧-១៩៤១) និង​បន្ត​មកដល់​រជ្ជកាល​ព្រះបាទ នរោត្តម សីហនុ ក្នុង​រាជ្យ​ទី​១ (១៩៤១-១៩៥៥)​។​​ព្រះបាទ នរោត្តម សីហនុ បាន​សោយរាជ្យ​ក្នុងអំឡុងពេល​នៃ​សង្គ្រាមលោកលើកទី​២​។ នៅ​អំឡុងពេល​នៃ​សង្គ្រាមលោកលើកទី​២​នោះ ជប៉ុន​មានជោគ​ជ័យ​នៅ​ចុង​បូព៌ា និង​អាស៊ីអាគ្នេយ៍ កម្ពុជា​ក៏បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ជប៉ុន​ផងដែរ ដូច្នេះ​កម្ពុជា​បាន​រស់​ក្រោម​អាណា​គម​ន៍​ពីរ​ជាន់​គឺ​បារាំង និង​ជប៉ុន​។ ក្រោយមក​មាន​ចលនា​តស៊ូ​បានកើត​ឡើងជា​បន្តបន្ទាប់​។ ក្រុម​ដែល​លំអៀង​ទៅខាង​ជប៉ុន មាន​លោក សឺ​ង ង៉ុ​កថា​ញ់ ជា​មេដឹកនាំ​។

នៅ​ដើមឆ្នាំ​១៩៥២ លោក សឺ​ង ង៉ុ​កថា​ញ់ បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។ ក្រុម​មួយទៀត​លំអៀង​ទៅកាន់​កុ​ម្មុយ​នី​ស បាន​ក្លាយជា​រណសិរ្ស អ្នក​ស្នេហា មាតុភូមិ​ខ្មែរ​ហៅ​កាត់​ថា​ខ្មែរឥស្សរៈ មាន​លោក ទូ សាមុត​ជា​ប្រធាន​។​​ដើម្បី​ឯករាជ្យ​ជាតិ​នៅ​ឆ្នាំ​១៩៤៥ ជប៉ុន បានធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង​ចេញពី​កម្ពុជា​។ ពេលនោះ​ជប៉ុន​បាន​លើក​លោក សឺ​ង ង៉ុ​កថា​ញ់ ធ្វើការ​ប្រយុទ្ធប្រឆាំង​ក​ង​ទ័ពបារាំង ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ លាវ (​ឡាវ​) និង​វៀតណាម​។ ព្រះបាទ នរោត្តម សីហនុ តែង​រិះរក​គ្រប់​លទ្ធភាព ដើម្បី​រំដោះ​ប្រទេសជាតិ​ពី​អាណានិគម​បារាំង​ជានិច្ច​។ ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​មក​កម្ពុជា​យ៉ាងច្រើន ដើម្បី​ទប់ទល់​ការបះបោរ​។ អសន្តិសុខ​កើតមាន​ទូទាំង​ផ្ទៃ​ប្រទេស ធ្វើ​ឲ្យ​ប្រជារាស្ត្រ​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម​។​

​ដោយ​យល់ថា ការ​ទាម ទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​ឲ្យ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំងពេក ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ចាប់ផ្តើម​ធ្វើការ​តស៊ូ​តាមផ្លូវ​ទូត ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។​​ឆ្នាំ​១៩៤៩ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩ ដដែល​ព្រះអង្គ​បាន​ឡាយព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ នូវ​ឯករាជ្យ​របស់ ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ ១០០​ភាគរយ ជូន​ជាតិ​មាតុភូមិ​។​
​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ឯករាជ្យ ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា «​ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ​»​។​​ដើម្បី​ជាការ​ចងចាំ​នូវ​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម នៃ​ការទាមទារ​ឯករាជ​ពី​អាណានិគម​បារាំង​នេះ វិមានឯករាជ្យ​ត្រូវបាន​កសាង និង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៥៨ ក្នុង​រាជ្យ​ព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ជា​ព្រះ​វ​រាជបិតា របស់​សម្តេចព្រះ នរោត្តម សីហនុ​។ វិមានឯករាជ្យ​នេះ ក៏​ជា​និមិត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​ផងដែរ​។​a king independent3 a king independent5 a king independent6