» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6766 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696937 នាក់

គុយ​វ៉ែត​សន្យា​ការពារ​ពលករ​ខ្មែរ ដែល​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​នេះ​


​ភ្នំពេញ ៖​លោកស្រី ហ៊ី​ន អាល់ សា​ប៊ី (Hind Al-Sabeeh) រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ការងារ និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច នៃ​រដ្ឋ​គូ​វ៉ែត​បាន​ស្វាគមន៍ និង​សន្យា​ការពារ កម្លាំង​ពលករ​ពី​កម្ពុជា ។​ការសន្យា​បែបនេះ​បានធ្វើ​ឡើង​ពេល លោកស្រី ហ៊ី​ន អាល់ សា​ប៊ី (Hind Al-Sabeeh) ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​a kuy vet1 (1) 

​លោកស្រី ហ៊ី​ន អាល់ សា​ប៊ី បាន​ឲ្យ​ដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលនេះ លោកស្រី​បាន​ជួបពិភាក្សា ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ជំនួប​នោះ បាន​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​កម្លាំង ពលកម្ម​រវាង​ប្រទេស​ទាំងពីរ និង​វិស័យ​អប់រំ​។ លោកស្រី​ប្រធាន​គណៈប្រតិភូ បាន​មានប្រសាសន៍​បន្តថា គូ​វ៉ែត​បាន​ត្រៀម​ស្វាគមន៍ និង​ការពារ កម្លាំង​ពលករ​ពី​កម្ពុជា ហើយ​គូ​វ៉ែត​ជា​ប្រទេសមួយ​ដែល​គោរព​ច្បាប់​ការងារ និង​សិទ្ធិ​របស់​ពលករ ដោយ​មិន​គិតថា​ពលករ​នោះ​ជា​ពលករ​បរទេស ឬ​ពលករ​ក្នុងស្រុក​ទេ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន មានប្រសាសន៍ថា វត្តមាន លោកស្រី ហ៊ី​ន អាល់ សា​ប៊ី រដ្ឋមន្ត្រី និង​គណៈប្រតិភូ​នៃ​រដ្ឋ​គូ​វ៉ែត នៅ​កម្ពុជា​នាពេល នេះ បាន​នាំមក​នូវ​កាលានុវត្តភាព​ថ្មី នៃ​ការបន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​គូ​វ៉ែត ដែលមាន ជាង​២០​ឆ្នាំ​មកនេះ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។​

សម្តេច​បាន​មានប្រសាសន៍​បន្តថា ពលករ​កម្ពុជា​ដែល​ធ្វើការ​ក្រៅប្រទេស មានការ​កើន​ឡើងជា​លំដាប់ រហូតដល់​ជាង​មួយ​លាន​នាក់ និង​បាន​នាំមក​នូវ ប្រាក់ចំណូល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ សម្រាប់​គ្រួសារ​របស់​ពួកគេ​និង​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ​។ “​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ពង្រឹង និង​ពង្រីក​ការអនុវត្ត​កម្មវិធី​ហ្វឹកហ្វឺន ដល់​ពលករ​ឲ្យ​កាន់​តែមាន​ជំនាញ​ការងារ​”​។ 

សូម​បញ្ចា​ក់ថា​៖​ក្រោយ កិច្ចពិភាក្សា​ការងារ​ជាមួយ លោកស្រី ហ៊ី​ន អាល់ សា​ប៊ី (Hind Al-Sabeeh) នៅ​ទីស្ដីការក្រសួង​ការងារ ឯកឧត្តម អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​បញ្ជូន​ពលករ​របស់ខ្លួន​ចំនួន ៥​ពាន់​នាក់ ទៅ​បម្រើ​ការងារ​លើកដំបូង​នៅ​ប្រទេស​គុយ​វ៉ែត​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង ថា «​កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​របស់ខ្លួន ដែល​បានជ្រើសរើស​គ្រប់​លក្ខខណ្ឌ​ចំនួន ៥​ពាន់​នាក់ ជា​លើកដំបូង ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត ហើយ​កម្លាំង​ពលកម្ម​នេះ ជា​កម្លាំង​ពលកម្ម​គ្រប់ផ្នែក ទាំង​ផ្នែក​សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម​។

​តាមរយៈ​លោកស្រី​រដ្ឋមន្ត្រី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គូ​វ៉ែត និង​វិនិយោគិន​គូ​វ៉ែត មក​ធ្វើ​ទេសចរណ៍ កម្សាន្ត ឬ​បណ្តាក់ទុន នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ពីព្រោះថា​កម្ពុ​ជាមាន​សក្តា​នុព​ល​ច្រើន​វិស័យ​។ លោកស្រី ហ៊ី​ន អាល់ សា​ប៊ី មាន​សង្ឃឹមថា នៅ​ឆ្នាំ ២០១៩​ខាង​កម្ពុជា នឹង​បញ្ជូន​ពលករ​ទៅធ្វើ​ការ នៅ​ប្រទេស​គូ​វ៉ែត និង​បាន​សន្យាថា នៅពេល​ត្រឡប់​ទៅកាន់​ប្រទេស​វិញ លោកស្រី នឹង​បង្កើត​ក្រុម ការងារ​មួយ ដើម្បី​ជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ពលករ​កម្ពុជា​នៅ​គូ​វ៉ែត ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​៕a kuy vet a kuy vet1 

​