» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 369 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006150 នាក់

រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា​៖ ស្ថានីយ៍​បូមទឹក ទួល​សំពៅ នឹងដាក់​ឲ្យ​ដំណើរការ​បូមទឹក​នៅ​ចុង​សប្តាហ៍​នេះហើយ​


​ភ្នំពេញ​៖ ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​ទួល​សំពៅ​នៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​(​ផ្លូវ​កប់​ស្រូវ​) ស្ថិតនៅក្នុង​សង្កាត់ គោក​រកា ខណ្ឌ​ព្រែក​ព្នៅ គិត​ត្រឹម​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០២០​នេះ ការដ្ឋាន​សម្រេច​សាងសង់​បាន​៩៨% ហើយ ដោយ​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​បូមទឹក​នៅ​ចុង​សប្តាហ៍​នេះហើយ ។​a pum water new 

​មន្ដ្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០ ២០​បាន​ឲ្យ​ដឹងថា ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​ទួល​សំពៅ នឹងដាក់​អោយ​ដំណើរការ​បូមទឹក​ចុង​សប្តាហ៍​នេះហើយ ។ គិត​ត្រឹម​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​ការដ្ឋាន​នេះ សម្រេច​សាងសង់​បាន​៩៨% ដែលមាន​ម៉ូ​ទ័​រ​បូមទឹក​ទំហំ ១​ម៉ែត្រ ចំនួន ៤​គ្រឿង មាន​សមត្ថភាព​បូមទឹក​បន្ថែម ១២​ម៉ែត្រគូប​ក្នុង​១​វិនាទី ធ្វើអោយ​សមត្ថភាព​បូម​ទឹក​ថ្មី​សរុប ១៧​ម៉ែត្រ​ក្នុង​១​វិនាទី សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ភូមិសាស្ត្រ​ក្នុង​ខណ្ឌ សែន​សុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ។​

​សូមបញ្ជាក់ថា​៖​ស្ថានីយ​បូមទឹក​ទួល​សំពៅ​បាននិងកំពុង​សាងសង់​ពង្រីក​សមត្ថភាព​បូមទឹក​បន្ថែមចំនួន​ចំនួន​១២​ម៉ែត្រគូប​ក្នុង​មួយ​នាទី ដែល​បំពង់​ម៉ូ​ទ័​រ​ថ្មី​ចំនួន ៤​គ្រឿង​ទំហំ​១​ម៉ែត្រ លើ​សមត្ថភាព​បូមទឹក​បច្ចុប្បន្ន​មាន​ត្រឹមតែ​៥​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ហើយ​ការដ្ឋាន សាងសង់​គិត​ត្រឹម​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​នេះ សម្រេចបាន​៩៥​ភាគរយ​រួចហើយ ។​​ស្ថានីយ​ថ្មី​នេះ​និង​មាន​សមត្ថភាព​បូមទឹក​សរុប​ចំនួន ១៧ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​សម្រាប់​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ភូមិសាស្ត្រ ខណ្ឌ​សែន​សុខ​ខណ្ឌ ព្រែក​ព្នៅ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​និង​ខណ្ឌ​កំបូល​៕a pum water1 a pum water2