» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5810 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695981 នាក់

នាយករដ្ឋមន្ត្រី​ថៃ​នឹង​ទៅ​ជួប​ប្រ​ធានា​ធីប​តី​ចិន​ដើម្បី​ដោះស្រាយ​កង្វល់​របស់​ភ្ញៀវទេសចរ​ចិន


​ប្រទេស​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ​អ្នកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ (Paetongtarn Shinawatra) បាន​ឲ្យ​ដឹងថា អ្នកស្រី​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង (Xi Jinping) ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅកាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ​ក្នុង​គោលបំណង​ដើម្បី​ដោះស្រាយ​កង្វល់​របស់​ភ្ញៀវទេសចរ​ចិន​អំពី​សុវត្ថិភាព​នៅក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News​។​a china kid nap4 

​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Paetongtarn ទៅកាន់​ទីក្រុង​ប៉េកាំង​នឹង​ចាប់ពី​ថ្ងៃទី​៥ ដល់ទី​៨ ខែកុម្ភៈ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​ធានា​ឡើងវិញ​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ចិន​ក្នុង​គ្រា​ដែលមាន​សេចក្តីរាយការណ៍​ពី​ការលុបចោល​ការធ្វើដំណើ​រ​ដោយ​អ្នកធ្វើដំណើរ​មួយចំនួន​។ ការលុបចោល​ការធ្វើដំណើ​រ​នេះ​ត្រូវបាន​បង្កឡើង​ដោយសារ​ការភ្ញាក់ផ្អើល​អំពី​ករណី​ជួញដូរ​ដែល​ល្បី​រន្ទឺ​របស់​តារា​សម្តែង​ចិន​នៅ​ជិត​ព្រំដែន​ថៃ​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ដើមខែ​នេះ​។​

​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បាន​និយាយថា អ្នកស្រី​នឹង​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ចិន​ក្នុងការ​ទប់ស្កាត់​ពាក្យ​ចចាមអារ៉ាម​អវិជ្ជមាន​អំពី​សុវត្ថិភាព​នៅក្នុង​ប្រទេស​ថៃ ហើយនឹង​បង្ហាញ​ការព្រួយបារម្ភ​ផងដែរ​ទៅកាន់​លោក ស៊ី អំពី​មជ្ឈមណ្ឌល​បោកប្រាស់​អន​ឡាញ​នៅក្នុង​ប្រទេសជិតខាងរ​បស់​ថៃ​។​​ប្រទេស​ចិន​គឺជា​ប្រភព​ទេសចរណ៍​ធំ​បំផុត​សម្រាប់​ប្រទេស​ថៃ ដោយ​ការមកដល់​របស់​ភ្ញៀវទេសចរ​ជនជាតិ​ចិន​មាន​ចំនួន ៦,៧​លាន​នាក់​ក្នុងចំណោម​អ្នកធ្វើដំណើរ​សរុប​ចំនួន ៣៥,៥​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤​។ អ្នកស្រី Paetongtarn ធ្លាប់បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​បង្កើន​ការបង្ក្រាប​ប្រឆាំងនឹង​ក្រុម​មជ្ឈមណ្ឌល​បោកប្រាស់​អន​ឡាញ និង​ធានា​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ ដោយសារ​ឧស្សាហ​កម្មនេះ​មាន​ទំហំ​ប្រហែល ១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ថៃ និង​ជិត​មួយ​ភាគ​ប្រាំ​នៃ​ការងារ​សរុប​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg​។​

​សូមបញ្ជាក់ថា​នគរបាល​ចិន​បានប្រកាស​ពី​ការចាប់ខ្លួន​ជនសង្ស័យ​ឆបោក និង​ជួញដូរ​មនុស្ស​ឈ្មោះ យ៉េន វីន​ឡី (Yan Wenlei) ដែល​ធ្លាប់បាន​ប្រើ​រហស្សនាម​ប្លែកៗ​ជាច្រើន​។ បុគ្គល​នេះ​ជា​មេខ្លោង​នៅក្នុង​ក្រុមហ៊ុន​បោកប្រាស់​មួយ​ដែល​ធ្វើ​សកម្មភាព​តាម​ប្រព័ន្ធ​អន​ឡាញ WeChat របស់​ចិន​។ ក្រុម​ជនខិលខូច​បាន​ឃោសនា «​សន្យា​ក្លែងក្លាយ​» ពី​ការជ្រើសរើស​មនុស្ស​ឲ្យ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ មាន​ជនរងគ្រោះ​រាប់ពាន់នាក់​បាន​លង់ខ្លួន​បាញ់​បោក​ក្នុងការ​ឃោសនា និង​ត្រូវ​ធ្លាក់​ក្នុង​អំពើ​ជួញដូរ​មនុស្ស ហើយ​ត្រូវ​ចាប់​បញ្ចូនទៅ​ប្រទេស​ភូមា​។​

​ជាក់ស្តែង​នៅ​ដើមខែ​មករា ដើមឆ្នាំ​២០២៥ តារា​សម្តែង​ភាពយន្ត​ចិន​ហុងកុង​ម្នាក់ ឈ្មោះ វ៉ាង ស៊ី​ង (Wang Xing) ត្រូវបាន​ក្រុម​ឆបោក​តាម​អន​ឡាញ​ដោយ​សន្យា​ផ្តល់​ការងារ​ឲ្យ​ដើរ​តួកុន និង​ថតកុន​នៅក្នុង​ទីក្រុង​បាងកក​។ តែ​ទីបំផុត រូបគេ​បាន​ត្រូវ​ក្រុម​ជនខិលខូច​ចាប់ខ្លួន​ដាក់​ក្នុង​សំបុក​ជនខិលខូច​នៅ​ព្រំដែន​ប្រទេស​ភូមា​-​ថៃ​។ ថ្ងៃទី​៧ មករា ប៉ូលិស​ថៃ​បាន​ជួយ​រំដោះ​រូបគេ​វិញ​ដោយ​ពុំបាន​បញ្ជាក់​ពី​ប្រតិបត្តិ​ការរំដោះ​ទេ​។ សំណុំ​រឿងនេះ​ល្បី​រន្ទឺ​កក្រើក​សាធារណមតិ​ប្រជាជន​ចិន និង​ថៃ​។

​អាជ្ញាធរ​ទីក្រុង​បាំង​កក​បាន យល់​យ៉ាងច្បាស់​ថា បញ្ហា​អ​សុវត្ថិភាព អំពើ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អន​ឡាញ​ជះឥទ្ធិពល​ប៉ះពាល់​ដល់​លំហូរ​ភ្ញៀវទេសចរ​បរទេស នៅ​ប្រទេស​ថៃ​។ រដ្ឋាភិបាល​ថៃ​ខំប្រឹង​ស្តារ​ទំនុកចិត្ត​ភ្ញៀវ​ទេចរ​ចិន ដោយ​សន្យា​ធានា​ការពារ​សុវត្ថិភាព​របស់​ពួកគេ​។ លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ បានចេញ​បញ្ជា​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម និង​ក្រសួងមហាផ្ទៃ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​។ ទេសចរណ៍​ជា​វិស័យ​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ថៃ តែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​ឆបោក​មនុស្ស បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ចិន​ទៅលេង​ថៃ ធ្លាក់ចុះ​ជាខ្លាំង​។​

​អង្គការសហប្រជាជាតិ​បញ្ជាក់ថា ប្រព័ន្ធ​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អន​ឡាញ​មិន​មានតែ​នៅក្នុង​ប្រទេស​ភូមា​ទេ តែ​ក៏មាន​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត ដូចជា​ថៃ កម្ពុជា ឡាវ វៀតណាម និង​ហ្វីលីពីន​ដែរ​។ ជនរងគ្រោះ​ត្រូវគេ​ឃុំឃាំង រង​ទារុណកម្ម និង​ត្រូវ​បង្ខំ​ឲ្យ​បោកប្រាស់​អ្នកផ្សេងៗ​ជា​បន្តបន្ទាប់​។ នៅ​ហ្វីលីពីន កាលពី​២​សប្តាហ៍​មុន អាជ្ញាធរ​ក្រុង​ម៉ានីល បាន​ចាប់ខ្លួន​ជន​ឆបោក​តាម​អន​ឡាញ​ជាង​៤០០​នាក់ ក្នុងនោះ​ភាគច្រើន​ជា​ជន​ជាតិចិន​។ កាលពី​ឆ្នាំទៅ​មិញ ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វ៊ែ​រ​ឌី​ណង់​ម៉ា​កូ​ស​ជូ​ញ៉រ បានប្រកាស​បិទ​ប្រព័ន្ធ​ល្បែង​អន​ឡាញ​ទាំងអស់​ព្រោះ ល្បែង​អន​ឡាញ​ទាំងនោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត ដូចជា ការលាង​លុយកខ្វក់ មនុស្សឃាត និង​ការជួញដូរ​មនុស្ស​។​សូមបញ្ជាក់ថា​ថា​ថ្មីៗ​នេះ​សកម្មភាព​ចាប់​ជម្រឹត​ចិន​ក្នុង​ប្ត​ទេស​ថៃ​នេះដែរ​សម​ត្ត​កិច្ច​កម្ពុជា​ក៏​រំដោះ​បាន​ជនជាតិ​តៃវ៉ាន់​សញ្ជាតិ​អាមេរិក​ដែល​ត្រូវ​ឧក្រឹដ្ឋ​កម្ម​ចិន​យកមក​លាក់ទុក​ស្រុក​ខ្មែរ​ដើម្បី​ជម្រឹត​ទា​ប្រាក់​ផងដែរ​។​

​ក្រៅ​រឿង​ចាប់​ជម្រឹត​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែមករា ការស្ទង់មតិ​មួយ បាន​បង្ហាញថា ប្រជាជន​ថៃ​ភាគច្រើន ជំទាស់​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល ក្នុងការ​ផ្តល់​ភាពស្របច្បាប់​ដល់ ការបើក​កា​ស៉ី​ណូ និង​ការ​ភ្នាល់​ល្បែង​តាម​អន​ឡាញ​ដើម្បី​រក​ចំណូល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​​ក្នុង​ខែមករា​នេះ រដ្ឋាភិបាល​ថៃ បានអនុម័ត​សេចក្តីព្រាងច្បាប់​មួយ ដែល​សំដៅ​អនុញ្ញាតឱ្យ កា​ស៉ី​ណូ​នៅតាម​មជ្ឈមណ្ឌល​កម្សាន្ត​ធំៗ និង​ការ​ភ្នាល់​ល្បែង​តាម​អន​ឡាញ ទទួលបាន​ភាពស្របច្បាប់​។ បច្ចុប្បន្ន មានតែ​ការ​ភ្នាល់សេះ និង​ឆ្នោត​ផ្សងសំណាង គ្រប់គ្រង​ដោយ​រដ្ឋ​ប៉ុណ្ណោះ ដែលមាន​ភាពស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ការ​ភ្នាល់​បាល់ និង​សកម្មភាព​លេងល្បែង​ស៉ី​សង ដោយ​លួចលាក់ ហើយ​ពាក់ព័ន្ធ​លុយ​ក្នុង​ចំនួន​ច្រើនៗ​ថែមទៀត នៅតែមាន​ព្រោងព្រាត ក្នុងប្រទេស​អាស៊ាន​មួយ​នេះ​។​

​លទ្ធផល​នៃ​ការស្ទង់មតិ ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ និង​មាន​មនុស្ស​ចូលរួម​ជាង​១៣០០​នាក់ ដោយ​វិទ្យាស្ថាន National Institute of Development Administration ហៅ​កាត់ NIDA របស់​ថៃ បាន​បង្ហាញថា ៦៩​ភាគរយ មិន​គាំទ្រ​ឡើយ ចំពោះ​ការអនុញ្ញាត ការ​ភ្នាល់​ល្បែង​អន​ឡាញ ហើយ​៥៩​ភាគរយ មិន​យល់ស្រប​ទាំង​ចំពោះ​ការអនុញ្ញាត​កា​ស៉ី​ណូ និង​ទាំង​ការ​ភ្នាល់​ល្បែង ខណៈ​មានតែ​២៩​ភាគរយ​ប៉ុណ្ណោះ ដែល​គាំទ្រ​ទាំងពីរ​។ ខាង​រដ្ឋាភិបាល​ថៃ បាន​អះអាងថា ចំណាត់ការ​របស់ខ្លួន នឹង​ជួយ​លើកស្ទួយ វិស័យ​ទេសចរណ៍ ក៏ដូចជា​ការវិនិយោគ​។​មុននេះ​ដែរ​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ក៏បាន​ជួបប្រជុំ​ជាមួយ​តំណាង​ស្ថានទូត​ប្រទេស​អាស៊ាន​នៅក្នុង​ស្រុក​ចិន​ឲ្យ​ជួយ​ទប់​ស្គា​ត់​កា​បើក​ល្បែង​អន​ឡាញ​ផងដែរ​។​ព្រោះថា​ល្បែង​អន​ឡាញ​បានធ្វើ​ឲ្យ​លុយ​ដុល្លារ​ចេញពី​ប្រទេស​ចិន​ច្រើនពេក​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ថា បាន​សន្យា​លះបង់​ខ្លួន​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ ដើម្បី​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​ប្រទេស ដែល​ទ្រុធ​ទ្រោម​ដោយសារតែ​អ្នកកាន់កាប់​ជំនាន់​ចាស់​គ្រប់គ្រង​មិនល្អ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាង​ប៉ុស្តិ៍​។​​លោក ថាក់​ស៊ី ដែលជា​ឪពុក​របស់​អ្នកស្រី​នាយករដ្ឋមន្ត្រី ផែ​តង​តាន ស៊ីណាវ៉ាត្រា បានធ្វើការ​ប្ដេជ្ញា​នេះ នៅពេល​ថ្លែង​ទៅកាន់​ហ្វូងមនុស្ស នៅ​ស្រុក Phan នៃ​ខេត្ត Chiang Rai ពេល​លោក​កំពុង​ជួយ​ឃោសនា​ឱ្យ​បេក្ខជន​គណបក្ស​ភឿ​ថៃ​ម្នាក់ ក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​មូលដ្ឋាន នា​ថ្ងៃទី ១ កុម្ភៈ​ខាងមុខ​។

​លោក​បាន​លើកឡើងថា​៖ «​សេដ្ឋកិច្ច​បាន​ដួលរលំ​ទូទាំងប្រទេស​។ ខណៈ​ប្រាក់ចំណូល​របស់​ប្រជាជន​ត្រូវ​បាត់បង់ ប្រាក់ចំណេញ​របស់​ធនា​គារ​ពាណិជ្ជកម្ម​ឯណោះ​វិញ បាន​កើនឡើង ១៤ ភាគរយ ធៀប​នឹង​កំណើន ៣ ភាគរយ នៃ GDP (​ផលិតផល​ក្នុងស្រុក​សរុប​) ដែល​បង្ហាញ​ពី​អតុល្យភាព​សេដ្ឋកិច្ច​បណ្តាលមកពី​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​ពីមុន​»​។ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដដែល អះអាងថា សេដ្ឋកិច្ច​ថៃ​បច្ចុប្បន្ន គឺ​អាក្រក់​ជាង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ ១៩៩៧ ទៅទៀត​។

លោក ថាក់ស៊ីន បាន​សន្យាថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ លោក​នឹង​លះបង់​ខ្លួនឯង​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ស្តារ​ភាពរុងរឿង​ឡើងវិញ ស្រដៀង​ទៅនឹង​កាលដែល​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​រប​ស់​ប្រទេស​ដែរ ដែល​កាលនោះ «​ថៃ​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​»​។

​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ លោក ថាក់ស៊ីន ថា រដ្ឋាភិបាល​គ្រោង​នឹង​ពង្រីក​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន ដែល​ថ្មីៗ​នេះ​បាន​យល់ព្រម​ទិញ​ដំឡូង​មី​ចំនួន ៣០០ ០០០ តោន ដែល​ធ្វើឱ្យ​តម្លៃ​កើនឡើង​។ លោក​ក៏បាន​ប្ដេជ្ញា​ថា​នឹង​ស្វែងរក​មធ្យោបាយ​ជំរុញ​តម្លៃ​ដំណាំ​ផ្សេងៗ​ទៀត រួមទាំង​ស្រូវ និង​កៅស៊ូ​ជាដើម​៕a china kid nap2 a china kid nap3 a china laudry a game online1
​