» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6116 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032013 នាក់

រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ


​ភ្នំពេញ​៖ រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ និង​មាន​សមត្ថភាព​ទឹកស្អាត​១៩៥​ពាន់​ម៉ែត្រគូប នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែឧសភា ឆ្នាំ​២០២៤​ខាងមុខនេះ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ ជួយ​បង្កើន​សម្ពាធ​ទឹក​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​a hem vandy2 

​លោក ស៊ឹម ស៊ីថា ប្រធាន​ក្រុមប្រឹក្សាភិបាល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​គូសបញ្ជាក់ថា គម្រោង​សាងសង់​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣​នេះ គឺជា​គម្រោង​សហ​ហិរញ្ញប្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​, រដ្ឋាភិបាល​បារាំង និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​២៤៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ចីសម្បទាន​ពី​រដ្ឋាភិបាល​បារាំង តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) មាន​ទឹកប្រាក់​ចំនួន ២០៥​លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មាន​ចំនួន​៤២​លាន​ដុល្លារ​អាមេរិក​។​

​លោក ស៊ឹម ស៊ីថា គូសបញ្ជាក់​បែបនេះ​ធ្វើឡើង នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា addendum No.2 លើ​ការងារ​ឌី​ហ្សា​ញ និង​ការងារ​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ រវាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុមហ៊ុន វិ​ន​ស៊ី ខុន​ស្ត្រា​ក់សិន ហ្ក​ង់ ប្រូ​ហ្សេ (VINCI Contraction Grands Projects) នា​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ឈួន សំ​រិ​ទ្ធិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សហប្រតិបត្តិការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង លោក Jacques PELLET អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​។​
​លោក​បានឱ្យដឹង​ផងដែ​រថា សហគមន៍​អឺរ៉ុប​ក៏បាន​ចូលរួម​គាំទ្រ​ដល់​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣​នេះ ដោយបាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​១២​លាន​អឺរ៉ូ (​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​ផងដែរ​។​ដោយឡែក ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ចាប់ផ្តើម​តាំងពី​ខែធ្នូ ឆ្នាំ​២០២២​និង​បញ្ចប់​ក្នុង​ខែធ្នូ ឆ្នាំ​២០២៣ ហើយ​កិច្ចព្រមព្រាង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៣​។​

ការងារ​សំខាន់ៗ​នៃ​គម្រោង​ដែល​ត្រូវអនុវត្ត ក្រោម​កិច្ចសន្យា​រួមមាន ការ​រចនា​ប្លង់​សម្រាប់​ការងារ​សាងសង់ ក្រោម​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត សមត្ថភាព​ផលិត ១៩៥.០០០​ម៉ែត្រ​ក្នុង​មួយថ្ងៃ​, ការសាងសង់​ស្ថានីយ​បូមទឹក​ឆៅ , ការដាក់​បំពង់​មេ​នាំ​ទឹក​ពី​ស្ថានីយ​បូមទឹក​ឆៅ ទៅ​រោងចក្រ​ទឹកស្អាត , ការសាងសង់​ស្ថានីយ​បូមទឹក​ស្អាត ដោយ​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្អាត​ចំនួន​៤​គ្រឿង​ប្រើប្រាស់​បច្ចេកវិទ្យា​បំរែបំរួល​ល្បឿន (VFD) និង​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្វ័យប្រវត្តិ SCADA, ការសាងសង់​អាង​ស្តុក​ទឹកស្អាត ចំនួន ១, ការសាងសង់​អគារ​វត្ថុធាតុដើម និង​ប្រព័ន្ធ​ផលិត​ក្ល័​រ​ចំនួន ១, ការតំឡើង​បំពង់​មេ​នាំ​ទឹក​ចាប់ពី​ទំហំ ៥០០​ម​.​ម រហូតដល់ ១.៤០០​ម​.​ម ប្រវែង​៥១​គីឡូម៉ែត្រ និង​បំពង់​ចែកចាយ​ចាប់ពី​ទំហំ ៦៣​ម​.​ម រហូតដល់ ៣០០​ម​.​ម ប្រវែង​៦៤០​គីឡូម៉ែត្រ ,​ការបំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្អាត​ចែកចាយ និង​ប្រព័ន្ធ SCADA,​ការបំពាក់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​ដែលមាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​៣,៨​មេ​ហ្គា​វ៉ា​ត់​ក្នុង​ថ្ងៃ និង​ការបំពាក់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង​។​

​លោក​បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នា​ខែឧសភា ឆ្នាំ​២០២៤ និង​បញ្ចប់​នា​ខែឧសភា ឆ្នាំ​២០២៧ ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​មកពី​ប្រទេស​បារាំង​ឈ្មោះ វិ​ន​ស៊ី​ខុន​ស្ត្រា​ក់សិន ហ្គ្រ​ង់ ប្រូ​ហ្សេ (VINCI CONSTRUCTION GRANDS PROJETS)​និង​ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​មកពី​ប្រទេស​បារាំង​ឈ្មោះ សា​ហ្វ​ស​(SAFEGE) ដែលមាន​រយៈពេល ៣៦​ខែ​។​
​លោក​មានប្រសាសន៍ថា «​តាម​ការរំពឹងទុក បន្ទាប់ពី​រោងចក្រ​ផលិត​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មាន​សមត្ថភាព​ផលិត​សរុប​ជាង មួយ​លាន​ពីរ​សែន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ (១.២០០.០០០​ម​៣​ថ្ងៃ​) និង​អាច​ភ្ជាប់​បណ្តាញ​ជូន​ប្រជាពលរដ្ឋ​បន្ថែមចំនួន ១៤៧​ពាន់​គ្រួសារ ដែល​អាចជួយ​សម្រួល​ដ​ល់​បន្ទុក​ចំណាយ​របស់​ពួកគាត់ ជាពិសេស​អតិថិជន​ចំណូល​ទាប និង​ជួយ​បង្កើន​សម្ពាធ​ទឹក​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក៏ដូចជា​លើកកម្ពស់​សេវាកម្ម​របស់ខ្លួន​បន្ថែ​ម​មួយកម្រិត​ទៀត តាមរយៈ​ការផ្គត់ផ្គង់​ទឹកស្អាត ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​»​។​

រោងចក្រ​បាក់​ខែង​គឺ​ជំហាន​ទី​៣ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការធានា​ដល់​ការផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋាករទឹក ឱ្យបាន​១០០% នៅ​ឆ្នាំ​២០២៧ ទៅលើ​ទីតាំង​ដែល​រដ្ឋាករទឹក​បានគ្រោង​ទុក​។​
​លោក​បាន​បញ្ជាក់ថា យោងតាម​ការសិក្សា​សមិទ្ធិ​លទ្ធភាព ការផលិត​ទឹកស្អាត​របស់​រោងចក្រ​បា​ក់​ខែង ជំហាន​ទី​៣​នេះ នឹង​ផ្គត់ផ្គង់​នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦A ប៉ែក​ខាងជើង និង​ខាងត្បូង​រាជធានី​ភ្នំពេញ និង​តាម​ព្រំប្រទល់​កំពង់ស្ពឺ​-​ភ្នំពេញ​។​a hem vandy a hem vandy1