» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5578 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695749 នាក់

ធនាគារជាតិ​កាណាដា​កាន់កាប់​ភាគហ៊ុន​ធនាគារ ABA នៅ​កម្ពុជា ១០០​ភាគរយ​ហើយ​!


​កម្ពុជា​៖​សារព័ត៌មាន BNN Bloomberg របស់​ប្រទេស​កាណាដា បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ធនាគារជាតិ​ប្រទេស​កាណាដា​បាន ទិញយក​ភាគហ៊ុន​នៅសល់ ១០% នៅក្នុង​ធនាគារ ABA ក្នុងតម្លៃ ៨៣,៥​លាន​ដុល្លារ​អាមេរិក​ដែល​ធ្វើ​ឲ្យ ធនាគារជាតិ​កាណាដា​បាន​បង្កើន​ភាពជា​ម្ចាស់​របស់ខ្លួន​នៅក្នុង​ធនាគារ ABA រហូតដល់ ១០០% តែម្តង​។​a aba bank 

​ធនាគារជាតិ​កាណាដា បានក្លាយ​ជា​ភាគ​ហ៊ុ​និក​របស់​ធនាគារ ABA នៅ​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៤ ដោយបាន​ទិញយក​ចំណែក​ភាគហ៊ុន​ដំបូង​ចំនួន ១០%​។​បន្ទាប់មក​ក៏បាន​បង្កើន​ការ​ទិញយក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូតដល់ ៤២% នៅក្នុង​ឆ្នាំ​២០១៥ និង​បង្កើន​ដល់ ៩០% នៅក្នុង​ឆ្នាំ​២០១៦​។​

​នៅក្នុង​ប្រកាស​ព័ត៌មាន លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​និយាយថា “​ប្រតិបត្តិការ​ចុងក្រោយ​របស់​ធនាគារជាតិ​កាណាដា បង្ហាញ​យ៉ាងច្បាស់​ពី​ទំនុកចិត្ត​ខ្ពស់​របស់​ធនាគារ មកលើ ABA និង​មកលើ​ទីផ្សារ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​។​"

​គិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ទ្រព្យសកម្ម​របស់​ធនា​គារ ABA មាន​ចំនួន ៤,១​ប៊ី​លាន​ដុល្លារ​។ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង ៦៥០.០០០​នាក់ តាមរយៈ​បណ្តាញ​សាខា​ចំនួន ៧០​សាខា កន្លែង​ស្វ័យ​សេវា​ធនាគារ​ជាង ៥៥០​កន្លែង និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​ជាច្រើន​ទៀត​៕

​