» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6791 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696962 នាក់

លោក​ស៊ុនចាន់ថុល​សន្យា​ស្ថាបនា​ផ្លូវជាតិ​លេខ​៤៨ ដែល​ខូច​ដោយ​ជំនន់​ទឹកភ្លៀង​ឲ្យ​ហើយ​ទាន់​បុណ្យ​សមុទ្រ​


​ខេត្តកោះកុង​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែតុលា ឆ្នាំ​២០១៨​នេះ​បាន​សន្យា​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​ដែល​ខូច​ជាង​៦០​គីឡូ​ម៉ែត​ឲ្យ​ហើយ​ទាន​បុណ្យ​សមុទ្ទ​។​a sun 

ប្រសាសន៍​លោក​ស៊ុនចាន់ថុល​ធ្វើឡើង​ពេល​លោក ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុមការងារ​ជួសជុល​ផ្លូវ​មកពី​ខាង​ក្រសួង និង​កងវិស្វកម្ម ចុះ​ពិនិត្យ និង​ចាប់ផ្តើម​ជួសជុល​ផ្លូវជាតិ​លេខ​៤៨ ឡើងវិញ​។​

​មន្ត្រីរដ្ឋបាល​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ការស្ថាបនា​ផ្លូវ​ខាងលើនេះ គ្រោង​បញ្ចប់​ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០១៨ ពោលគឺ ស្ថាបនា​ឲ្យ​ហើយ នៅមុន​ពិធីបុណ្យ​សមុទ្រ​ចូលមក​ដល់ ។​
​លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវ​ដែល​ខូចខាត​នេះ មាន​ប្រវែង​រហូតដល់​ទៅ ៦០​គីឡូម៉ែត្រ ចែកចេញជា ៩១​កន្លែង​។

ទោះជា​បែបនេះ​ក្តី ពេលនេះ ក្រសួង​បានដាក់​គ្រឿងចក្រ ដើម្បី​ជួសជុល រហូតដល់​ជាង ១០០​គ្រឿង ទាំង​ខាង​ក្រុមមន្ត្រី​ជំនាញ​សាងសង់ របស់​ក្រសួង និង​ខាង​ក្រុម​កងវិស្វកម្ម ប្រយោជន៍​ដើម្បី​ព​ន្លឿ​ន​ឲ្យ​ការងារ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចេញ ឬ​ចូល​នា​ខេត្តកោះកុង ឲ្យ​រួចរាល់​ឲ្យ​បាន​មុន​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​
លោក ស៊ុន ចាន់ថុលឲ្យដឹងថា៖ ការជួសជុល​ផ្លូវ​ខាងលើនេះ បាន​ប្រើ​ថវិកា របស់​រាជរដ្ឋាភិបាល​ទាំងស្រុង គឺ​មិន​ប្រើប្រាស់​ថវិកា​កម្ចី មកពី​ប្រទេស​កូរ៉េខាងត្បូង​នោះទេ​។​a sun1 a sun2 

​