» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9226 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699397 នាក់

នាយករដ្ឋមន្ត្រី​កាន់អំណាច​ហ្វាំ​ង​ឡង់​ចាញ់​ប្រផិតប្រផើយ​ក្នុងការ​បោះឆ្នោត​តំណាងរាស្ត្រ​

​ហ្វាំ​ង​ឡង់​៖ មេដឹកនាំ​គណបក្ស​អភិរក្សនិយម និង​ជា​គណបក្សប្រឆាំង លោក PetteriOrpo​បានឈ្នះ​ការបោះឆ្នោត​សភាតំណាងរាស្ត្រ​ក្នុងប្រទេស​ហ្វាំ​ង​ឡង់ លើ​លោកស្រី​នាយករដ្ឋមន្ត្រី សា​ណា​មា​រី​ន​(Sanna Marin) នៅក្នុង​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា កាលពី​យប់​ថ្ងៃអាទិត្យ (​ទី​២ ខែមេសា​) ។​គណបក្ស​របស់លោក Petteri Orpo ទទួលបាន​សម្លេងគាំទ្រ ២០.៨% ខណៈ​គណបក្ស​សង្គម​ប្រជា​តេ​យ្យ​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​សា​ណា​ម៉ា​រី​ន​( Sanna Marin) ទទួលបាន​សម្លេងគាំទ្រ ១៩.៩% ពោលគឺ​លោកស្រី​បាន​ស្ថិតក្នុង​លេខ​រៀង​ទី ៣ បន្ទាប់ពី​មេដឹកនាំ​គណបក្ស​ប្រជា​និយម​ហ្វាំ​ង​ឡង់​លោកស្រី​លី​ណា​មែ​រី​( Leena Meri )​ដែល​ទទួលបាន​សម្លេង​ឆ្នោត​សរុប ២០.១%​ផងដែរ​។a find land3 

​បរាជ័យ​ក្នុងការ​បោះឆ្នោត​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ Sanna Marin នៅពេលនេះ គឺជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ និង​ភ្ញាក់ផ្អើល​ជាទីបំផុត​សម្រាប់​លោកស្រី​ខ្លួនឯង​ផ្ទាល់ ព្រោះថា​លោកស្រី​គឺជា​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព​មួយរូប​ដែល​បាន​ខិតខំ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ប្រទេស​ហ្វា​ង់​ឡង់​ក្នុង​ការចូល​ជា​សមាជិក​របស់​អង្គការ​ណា​តូ រួមទាំង​ការគ្រប់គ្រង​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្នុងប្រទេស​ប្រកបដោយ​ភាពជោគជ័យ​គួរឱ្យកត់សម្គាល់​។​


​លោកស្រី សា​ណា ម៉ា​រី​ន​ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត អាយុ​ត្រឹមតែ​៣៧​ឆ្នាំនេះ ។ ប្រជាប្រិយភាព ដែលមាន​អ្នកខ្លះ​ហៅ​លោកស្រី​ថា នាយករដ្ឋមន្ត្រី​Rock Star ថែម​ទៀតផង​។ ការដោះស្រាយ​បញ្ហា គ្រប់គ្រង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ការរៀបចំ​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​អូតង់​ភ្លាមៗ ព្រមទាំង​គោលជំហ​រឹងមាំ របស់លោក​ស្រី​ក្នុងការ​ប្រឆាំង​ចំពោះ​ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន គឺជា​ចំណុច​វិជ្ជមាន​ធំៗ ដែល​ធ្វើ​ឲ្យ​លោកស្រី​មាន​ប្រជាប្រិយភាព​។ ក៏ប៉ុន្តែ​បញ្ហា​ចោទ​ដ៏​ធំ​មួយ ដែល​ប្រជាជន​រិះគន់​លោកស្រី គឺ​ផ្នែក​សេដ្ឋកិច្ច អតិផរណា និង​ជាពិសេស​គឺ​បំណុល​សាធារណៈ​តែម្តង​។​

​លោក​ភេ​តេ​រី អ័​រ​ប៉ូ (PetteriOrpo)​បានធ្វើការ​ឃោសនាបោះឆ្នោត ដោយ​សង្កត់​ចំ​ចំណុច​ខាងលើនេះ​។ លោក​បាន​រិះគន់​លោកស្រី សា​ណា ម៉ា​រ៉ាំ​ង ថា​ចាយប្រាក់​រដ្ឋ​ធូរ​លុង​ខ្លាំងណាស់ ធ្វើ​ឲ្យ​រដ្ឋ​មាន​បំណុល​សាធារណៈ​កាន់តែ​កើន​ខ្ពស់ អាច​បង្កបញ្ហា​ទៅ​ថ្ងៃ​ខាងមុខ​។ លោក ភេ​តេ​រី អ័​រ​ប៉ូ អះអាងថា លោក​នឹង​ព្យាបាល​សេដ្ឋកិច្ច​ហ្វាំ​ង​ឡង់ ឲ្យ​ជាសះស្បើយ តាមរយៈ​ការផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ការធ្វើការ​សន្សំសំចៃ​ប្រាក់​រដ្ឋ​។ យោងតាម​យោបល់​លោក រដ្ឋ​ត្រូវតែ​សន្សំសំចៃ​ប្រាក់ ចំនួន​យ៉ាងហោច​៦​ពាន់​លាន​អឺរ៉ូ នៅក្នុង​ដំណាក់កាល​ដំបូង​បន្ទាន់ ដើម្បី​កាត់បន្ថយ​បំណុល​សាធារណៈ ដែល​លោក​ចាត់ទុកថា វា​គ្រោះថ្នាក់​។​
​លោកស្រី សា​ណា ម៉ា​រ៉ាំ​ង បានទទួល​ស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​នេះ តែ​លោកស្រី​បាន​អបអរសាទរ​ដែរ ថា​ទោះ​បក្ស​លោកស្រី​ចាញ់ឆ្នោត​មែន តែបើ​ពិនិត្យមើល​ចំនួន​អាសនៈ​វិញ គឺ​បក្ស​លោកស្រី​បាន​កើន​ចំនួន លើសពី​ការបោះឆ្នោត​អាណត្តិ​មុន​។​

​ជោគជ័យ​នៃ​គណបក្ស​ស្តាំ​ជាតិនិយម​ជ្រុល ដែល​បានទទួល​អាសនៈ នៅ​លេខ​រៀង​ទី​២​។ វា​បង្ហាញ​ពី​ចរន្ត​នយោបាយ​ស្តាំនិយម​ជ្រុល នៅ​ហ្វាំ​ង​ឡង់ ដែល​កាន់​តែមាន​អ្នកគាំទ្រ​ច្រើន តាមរយៈ​ការឃោសនា​ស្តីបន្ទោស ទំលាក់កំហុស​លើ​ជនបរទេស លើ​ជនអន្តោប្រវេសន៍​ជាដើម ថា​ជា​អ្នក​ចូលមក​បង្កបញ្ហា​អសន្តិសុខ សំបូរ​ចោរ សំបូរ​ឧក្រិដ្ឋកម្ម និង​បង្ក​ភាព​រញ៉េរញ៉ៃ​ក្នុងសង្គម​ហ្វាំ​ង​ឡង់​។​​សម្រាប់​ការ​ប៉​ឆ្នោត​នេះ​បើ​ពិនិត្យ​លើ​ចំនួន​អាសនៈ​ដែល​ប្រមូលបាន គឺ​លោក ភេ​តេ​រី អ័​រ​ប៉ូ មិនមាន​សំឡេង​ភាគច្រើន​ក្នុង​សភា ដើម្បី​អាច​រៀបចំ​រដ្ឋាភិបាល​តែម្នាក់ឯង​នោះទេ ។ ពោលគឺ​លោក​ត្រូវតែ​បង្កើត​រដ្ឋាភិបាលចម្រុះ ជាមួយ​បក្ស​ផ្សេងទៀត​។ បញ្ហា​នៅ​ចោទ​ជា​មន្ទិល ព្រោះ​គេ​មិនទាន់​ដឹងថា លោក​ភេ​តេ​រី អ័​រ​ប៉ូ នឹង​ចរចា​ជាមួយ​គណបក្ស​ណា​ដើម្បី​អាច​បង្កើតជា​រដ្ឋាភិបាល​ចម្រុះ​។ ជ័យជំនះ​លោក ឈ្នះ​ប្រផិត​ប្រ​ផោ​យ​ខ្លាំងណាស់​។

បើ​និយាយ​ពី​ភាគរយ​សន្លឹកឆ្នោត​វិញ បក្ស​លោក ភេ​តេ​រី អ័​រ​ប៉ូ បានតែ​២០,៨% បក្ស​ស្តាំនិយម​ជ្រុល​បាន ២០,១% ហើយ​បក្ស​សង្គម​ប្រជាធិបតេយ្យ បាន​១៩,៩%​។ យើង​ឃើញថា​លើសខ្វះ​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​។​លោក​ភេ​តេ​រី អ័​រ​ប៉ូ បានប្រកាសថា គណបក្ស​លោក នឹង​ចាប់ផ្តើម​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​។ កន្លងមក​ក្នុងពេល​ឃោសនាបោះឆ្នោត លោក ភេ​តេ​រី អ័​រ​ប៉ូ បាន​និយាយ​រិះគន់​រដ្ឋាភិបាល​របស់​លោកស្រី សា​ណា ម៉ា​រ៉ាំ​ង ខ្លាំងៗ​ណាស់ ទាក់ទិន​នឹង​បញ្ហា​សេដ្ឋកិច្ច ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ​បើ​ទៅ​ចាប់ដៃ​ជាមួយ​បក្ស​ឆ្វេង​កណ្តាល​និយម​របស់​លោកស្រី សា​ណា ម៉ា​រី​ន គឺ​វា​ហាក់ដូចជា​មិន​សម​ហេតុ​សម​ផល​ទេ​។​

​មាន​អ្នកវិភាគ​ខ្លះទៀត លើកឡើងថា លោក ភេ​តេ​រី អ័​រ​ប៉ូ អាច​ទំនងជា​ងាក​ទៅ​ចាប់ដៃ​ជាមួយ​បក្ស​ស្តាំ​ជាតិនិយម​ជ្រុល​ច្រើនជាង​។ កន្លងមក​លោក ភេ​តេ​រី អ័​រ​ប៉ូ ធ្លាប់បាន​និយាយ​ការពារ​នៅ​ចំពោះមុខ​បណ្តាញសារព័ត៌មាន​បរ​ទេស​ថា នៅ​ហ្វាំ​ង​ឡង់​គ្មាន​គណបក្ស​ស្តាំនិយម​ជ្រុល នោះទេ​។ មានន័យថា ក្នុងការ​យល់ឃើញ​រប​ស់លោក គឺ​គណបក្ស​ដើម្បី​ប្រជាជន​ហ្វាំ​ង​ឡង់ ដែល​បាន​ចំនួន​អាសនៈ​លេខ​រៀង​ទី​២​នេះ គឺជា​ស្តាំ​ធម្មតា តែ​មិន​ជ្រុលនិយម ស្អប់​ជនបរទេស ស្អប់​ជនអន្តោប្រវេសន៍​ដូច​គេ​ចោទ​នោះទេ​។​​តែ​យ៉ាងណាក៏ដោយ កន្លងមក​គេ​បានឃើញ​បានឮ​ហើយ ថា​បក្ស​ដើម្បី​ប្រជាជន​ហ្វាំ​ង​ឡង់ មាន​ទំនោរ​ស្អប់​ជនបរទេស​កម្រិតណា​។ បក្ស​នេះ​ចង់​ប្រើ​គោលនយោបាយ​បិទ​ព្រំដែន មិន​ឲ្យ​មាន​ជនអន្តោប្រវេសន៍​ចូលមក ហើយ​មាន​ទំនោរ​ស្អប់​សហភាព​អឺរ៉ុប​ថែមទៀត​ផង​។ កន្លងមក លោក​ភេ​តេ​រី អ័​រ​ប៉ូ ក៏​ធ្លាប់​អះអាង​ដែរ ថា​លោក​ចង់​រក្សា​បើកទ្វារ​ចំហ​ហ្វាំ​ង​ឡង់ ទទួលយក​ជនអន្តោប្រវេសន៍​ដែលមាន​សមត្ថភាព​មក​ធ្វើការ ហើយ​ធានា​ឲ្យ​ហ្វាំ​ង​ឡង់​បន្ត​ផលិត​នាំចេញ​តទៅទៀត​។​

​ដោយសា​ការចរចា​គ្នា​អាច​ចំណាយពេល​ច្រើន​សប្តាហ៍ ហើយ​ក្នុងអំឡុង​ពេលនេះ គឺ​លោកស្រី សា​ណា ម៉ា​រ៉ាំ​ង នឹង​បន្តធ្វើ​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​សិន​។​​សម្រាប់​ការចូល​ជា​សាម​ជិ​ក​ពេញសិទ្ធិ​អូតង់ គឺ​ប្រជាជន​ហ្វាំ​ង​ឡង់​គាំទ្រ​ខ្លាំងក្លា​ណា រួមទាំង​ថ្នាក់ដឹកនាំ​នយោបាយ​ផងដែរ បន្ទាប់ពី​បានឃើញ​គ្រោះថ្នាក់ ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ រដ្ឋាភិបាល​ថ្មី ដែល​នឹង​ដឹកនាំ​ដោយ​លោក​ភេ​តេ​រី អ័​រ​ប៉ូ នឹង​បន្ត​ដើរ​តាមផ្លូវ​នេះ ដើម្បី​ធានា​ការពារ​សន្តិសុខ​ហ្វាំ​ង​ឡង់ ពី​ការគំរាមកំហែង​របស់​រុស្ស៊ី​។​​ហើយ​សម្រាប់​អូតង់​វិញ ហ្វាំ​ង​ឡង់​មាន​សារៈសំខាន់​យុទ្ធសាស្ត្រ​ខ្លាំង​មិន​ណ​យ​ទេ​។ ហ្វាំ​ង​ឡង់​មាន​ព្រំដែន​ជាប់​រុស្ស៊ី ប្រវែង​១៣០០​គីឡូម៉ែត្រ​។ ដូច្នេះ​បាន​ហ្វាំ​ង​ឡង់​ជា​សមាជិក គឺ​អូតង់ បាន​មានលទ្ធភាព នៅ​កៀក​តាមដាន​សកម្មភាព​កងទ័ព​របស់​រុស្ស៊ី​តែម្តង​។ ហ្វាំ​ង​ឡង់ ក៏មាន​កម្លាំង​ទ័ព​និង​គ្រឿង​សព្វាវុធ​ដ៏​ច្រើន ដើម្បី​ចូលរួម​ក្នុង​កម្លាំង​អូតង់​ដែរ​។ ហ្វាំ​ង​ឡង់ និង​អូតង់ ត្រូវការ​គ្នា​ទៅវិញ​មក ហើយ​អ្នកនយោបាយ​ហ្វាំ​ង​ឡង់ គឺ​យល់ច្បាស់​ណាស់ អំពី​សារៈសំខាន់ នៃ​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​នេះ​ត្រូវ​ក្នុងពេលដែល​ខ្លួន ប្រឈម​ជាមួយ​យក្ស​កំណាច​រុស្ស៊ី ជាប្រចាំ​៕​ប្រភព​៖ BBC Newsa find land1 a find land2 
​