» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4106 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668746 នាក់

ក្រសួងការបរទេស​អា​ម៉េ​រិ​ក​ចេញ​ការណែនាំ​ឱ្យ​មន្ត្រី​របស់ខ្លួន ផ្អាក​ជំនួយ​បរទេស​អ៊ុយ​ក្រែ​ន​និង​ណា​តូ​ប្រតិកម្ម​

 


​សហរដ្ឋ​អាម៉េរិក​៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាម៉េរិក បាន​បង្គាប់​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​របស់ខ្លួន ឱ្យ​ផ្អាក​រាល់​គម្រោង​ជំនួយ​បរទេស​ផ្សេងៗ​ដែល​បង្កើតឡើង​ដោយ​អតីត​រដ្ឋបាល​របស់លោក​ចូ​បៃ​ឌិន ដើម្បី​រង់ចាំ​ការត្រួត​ពិនិត្យឡើងវិញ​។a trum macron zelenskY 

​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានចេញ​បទបញ្ជា​និតិប្រតិបត្តិ​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​បង្គាប់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​អាម៉េរិក ផ្អាក​រាល់​គម្រោង​ជំនួយ​បរទេស​រយៈពេល ៩០​ថ្ងៃ ដើម្បី​រង់ចាំ​ការ​ពិនិត្យមើល​ឡើងវិញ​អំពី​ប្រសិទ្ធភាព​និង​ស៊ីសង្វាក់​គ្នា​នូវ​កម្មវិធី​ជំនួយ​ទាំងនោះ ទៅនឹង​គោលនយោបាយ​ការបរទេស​ថ្មី​របស់លោក​។​

​គួរ​ជម្រាប​ថា សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ម្ចាស់ជំនួយ​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​បើ​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​អាម៉េរិក​សម្រាប់​ឆ្នាំ ២០២៣​កន្លងទៅ ប្រទេស​មហាអំណាច​នេះ​បាន​ចំណាយ​ប្រាក់​សរុប ៦៨​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​នានា តាមរយៈ​កម្មវិធី​ជំនួយ​ផ្សេងៗ រាប់​ចាប់ពី​ការ​វិស័យ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​យោធា​។​

​ជុំវិញ​រឿងនេះ លិខិត​បង្គាប់​របស់​ក្រសួង​បរទេស​អាម៉េរិក​បាន​ណែ​នាំឱ្យ​មន្ត្រី​ស្ថានទូត​អាម៉េរិក​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ត្រូវ​ផ្អាក​នូវ​កម្មវិធី​ជំនួយ​អភិវឌ្ឍ​និង​យោធា​ផ្សេងៗ​ទៅឱ្យ​ប្រទេស​សាមី ប៉ុន្តែ​បានបង្ហាញ​ការលើកលែង​ចំពោះ​ជំនួយ​ស្បៀងអាហារ​និង​យោធា​សម្រាប់​ប្រទេស​អ៊ីស្រាអែល​និង​អេ​ហ្ស៊ី​ប​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ឯកសារ​បែកធ្លាយ​ដែល​ពិនិត្យ​បញ្ជាក់​ដោយសារ​ព័ត៌មាន BBC​។​

​ឯកសារ​ក្រសួងការបរទេស​នេះ​នោះបាន​សរសេរ​ទៀតថា "​នឹង​មិនមាន​មូលនិធិ​ថ្មី​បន្ថែម​ណាមួយ គួរ​ត្រូវបាន​ផ្តល់ជូន​ដើម្បី​គាំទ្រ​គម្រោង​ជំនួយ​បរទេស​ដែលមាន​ស្រាប់ ឫ​ទើបនឹង​បង្កើតឡើង​នោះឡើយ រហូត​មានការ​ត្រួតពិនិត្យ​ឡើងវិញ​និង​មានការ​ឯកភាព​ជាថ្មី​លើ​លក្ខខណ្ឌ​នៃ​កម្មវិធី​ជំនួយ​ទាំងនោះ​ជាមុនសិន​"​។​មានប្រតិកម្ម​ចេញពី​បណ្តា​ប្រទេស​ជាច្រើន​រីះ​គន់​អាមេរិក​លើ​បញ្ហា​ជំនួយ​នេះ​។​
​ដោយឡែក​ទាក់ទង​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែមករា​បន្ទាប់ពី​លោក​ត្រាំ​បង្ក​ជំនួយ ទីក្រុង​កៀវ​បាន​ព្រមាន​ប្រឆាំងនឹង ការចរចា​គ្នា​ស្តីពី​សង្គ្រាម​អ៊ុយ​ក្រែ​ន រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៉ី ដោយ​មិនមាន​វត្តមាន​អ៊ុយ​ក្រែ​ន​ផ្ទាល់ ហើយ​និង​អឺរ៉ុប ។

តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Andriy Yermak បាន​និយាយ​ដូច្នេះ​ថា «​លោក ពូ​ទីន ចង់​ចរចា​ជោគវាសនា​របស់​អឺរ៉ុប ដោយ​មិនមាន​អឺរ៉ុប ហើយ​ចង់​ចរចា​អំពី​អ៊ុយ​ក្រែ​ន ដោយ​គ្មាន​អ៊ុយ​ក្រែ​ន​។ រឿងនេះ​នឹងមិន​អាច​កើតឡើង​ដាច់ខាត​។ លោក ពូ​ទីន ចាំបាច់​ត្រូវ​ភ្ញាក់ខ្លួន​ត្រឡប់​មករក​ការពិត​វិញ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ត្រូវគេ​ដាស់​ឱ្យ​ភ្ញាក់ខ្លួន​។ នេះ​មិនមែនជា​របៀបរបប​ដំណើរការ នៅក្នុង​ពិភពលោក​សម័យ​ទំនើប​ឡើយ​»​។​ប្រតិកម្ម​របស់​អាជ្ញាធ​រ​ទិ​ក្រុង​គៀវ​បាន​កើតឡើង​បន្ទាប់ពី​តំណាង​ប្រធាន​សហគមន៍​អឺរ៉ុប​ប្រតិកម្ម​ជាមួយ​ជំហរ​លោក​ប្រធានាធិបតី​អាមេរិក​ដែល​ចង់​ចរចារ​ជាមួយ​រុស្ស៊ី​លើ​បញ្ហា​បញ្ជាប់​សង្គ្រាម​ដោយ​មិន​និយាយ​ដល់​បណ្តា​ប្រទេស​អឺរ៉ុប​ដែលជា​ម្ចាស់ជំនួយ​ធំ​បន្ទាប់ពី​អាមេរិក​។​

​សម្រាប់​រុស្ស៊ី​វិញ​វិញ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បានប្រកាសថា លោក​មិនឃើញ​មាន​សញ្ញា​ណាមួយ ដែល​បង្ហាញថា អ៊ុយ​ក្រែ​ន​ឬ​លោកខាងលិច បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​កិច្ចចរចា​សន្តិភាព​នោះទេ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៥​។​​នៅក្នុង​សន្ទរកថា​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ លោក Lavrov បាន​និយាយថា «​ទោះបីជា​មានការ​និយាយ​កាន់តែខ្លាំង អំពី​តម្រូវការ​សម្រាប់​កិច្ចចរចា​សន្តិភាព​ក៏ដោយ ក៏​មិនមាន​សកម្មភាព​ជាក់ស្តែង​ណាមួយ ដែល​បង្ហាញថា ទីក្រុង​កៀវ និង​លោកខាងលិច ពិតជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កិច្ចការ​នោះទេ​»​។​

​លោក Lavrov បាន​បន្ថែមថា ការផ្គត់ផ្គង់​អាវុធ និង​ការដាក់ទណ្ឌកម្ម របស់លោក​ខាងលិច បង្ហាញថា ពួកគេ​មិន​ចង់​បញ្ចប់សង្គ្រាម​នៅឡើយ​ទេ​។ ទន្ទឹមគ្នានេះ លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ភាពស្របច្បាប់​នៃ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន ដែលជា​ឧបសគ្គ​មួយ​ក្នុង​ការចរចា​ផងដែរ​។ ការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជាក់ថា រុស្ស៊ី​មាន​ឆន្ទៈ​ចរចា ប៉ុន្តែ​បាន​សង្ស័យ​ពី​ភាពស្របច្បាប់​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy ក្នុងនាម​ជា​អ្នកចរចា​។​

​ថ្លែង​នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​ទីក្រុង​ដា​វ៉ូស នៃ​ប្រទេស​ស្វី​សកាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែមករា​ឆ្នាំ​២០២៥ ប្រមុខ​អង្គការ​ណា​តូ លោក ម៉ាក រូ​តេ (Mark Rutte) ព្រមាន​ថា យើង​មិនអាច​បណ្តោយ​ឲ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន​បានទេ បើ​មិន​ដូច្នោះ សម្ព័ន្ធភាព​យោធា​មួយ​នេះ​នឹង​អាប់ឱន ហើយ​ត្រូវ​ចាយលុយ​ច្រើនណាស់ ដើម្បី​ស្តារ​កម្លាំង​និង​ទំនុកចិត្ត​មកវិញ​។​
​លោក រូ​តេ និយាយថា «​បើ​អ៊ុយ​ក្រែ​ន​ចាញ់ យើង​នឹង​អាប់ឱន ហើយ​យើង​ត្រូវ​ការស្តារ​ទំនុកចិត្ត​ក្នុង​សម្ព័ន្ធភាព​នេះ​ឡើងវិញ ជាមួយនឹង​ការចំណាយ​លុយ​យ៉ាងច្រើន​។ វា​មិនមែន​ត្រឹម​លាន ឬ​ពាន់​លាន​ទេ គឺ​វា​នឹង​លោត​ដល់​ខ្ត​ង់​ទ្រី​លាន​ឯណោះ ហើយ​វា​នឹង​អស់​ច្រើនជាង​ទឹកប្រាក់​ដែល​យើង​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ចំណាយ ដើម្បី​ជំរុញ​វិស័យ​ការពារ​នាពេល​បច្ចុប្បន្ន​ទៅទៀត​»​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ លោក រូ​តេ ព្រមាន​ថា បណ្ដា​ប្រទេស​ជា​សមាជិក​អាច​ប្រឈមមុខ​នឹង​បញ្ហា​ការពារ​ខ្លួន​ក្នុង​រយៈពេល​ពី ៤​ទៅ​៥​ឆ្នាំ​ខាងមុខ បើ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​បច្ចុប្បន្ន​នៅតែ​កំណត់​ត្រឹម ២% នៃ GDP ដដែល​។​a nato chief a trum cut aid1