» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9257 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699428 នាក់

ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ចុះ​ជនរងគ្រោះ​គ្រោះថ្នាក់​ចរាចរណ៍ លើ​ស្ពាន​ជ្រោយចង្វារ​ក្នុងពេល​សម​ត្ត​កិច្ច​សម្រួល​មិន​បញ្ជូន​ជនបង្ក​ទៅ​តុល​ការ​?

 

​ភ្នំពេញ​៖​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ សែន ចំនួន​៤​នាក់ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ចុះទៅ​ជួប​ផ្ទាល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ម្ដាយ​ទារក ដែល​បាន​រងគ្រោះថ្នាក់​ចរាចរ​ណ៍​លើ​ស្ពាន​ជ្រោយចង្វា ដោយសារ​ត្រូវ​រថយន្ត​បើកបរ​ហួល​ល្បឿន​បុក បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរដល់មនុស្ស៣នាក់ និង​បង់​សំណង​ត្រឹម ២៥០០ ដុល្លារ​អាមេរិក​ក្រោម​ការជួយ​សម្រួល​ពី​នគរបាល​។a die car1

បន្ទាប់ពី​ទទួលបាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ឱ្យជួយ​រក​យុត្តិធម៌​ជូន​គ្រួសារ​នោះ លោក​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ បាន​ចាត់តាំង មេធាវី​ចំនួន ៤​នាក់ ទៅ​ជួប​គ្រួសារ​ជនរងគ្រោះ ដើម្បី​ការពារ​តាមផ្លូវ​ច្បាប់​។ ចំពោះ​លទ្ធផល​យ៉ាងណា មិនទាន់​សម្រេច​នោះទេ​ព្រោះ​ស្នងការ​គរ​បាល​រាជា​ធានី​ភ្នំពេញ​ចេញមុខ​បំភ្លឺថា​ភាគី​ជនរងគ្រោះ​ត្រូវ​គ្នា​ដោយ​ខ្លួនឯង​និង​បាន​ដក​ពាក្យបណ្តឹង​!​។​បច្ចុប្បន្ន​ជនបង្ក និង​រថយន្ត ត្រូវបាន​ឃាត់ខ្លួន នៅ​ស្នងការ​នគរបាល​ក្រុង ចំណែក​បុរសជាបើកម៉ូតូនិងក្មេង​តូច​គ្រោះថ្នាក់​ធ្ងន់ធ្ងរ មិនទាន់មាន​ព័ត៌មាន​ច្បាស់​ថា ស្លាប់ ឬ​នៅទេ​។ ពាក់ព័ន្ធ​ករណីនេះ លោក សាន សុខ​សីលា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ បានបញ្ជាក់​ប្រាប់​កាសែត​ថា​៖ ទាក់ទង​បញ្ហា​នឹង​គឺ​យើង​បាន​អនុវត្តតាម​នីតិវិធី​រួចហើយ មានការ​ឃាត់​មនុស្ស មានការ​ឃាត់​ឡាន ព្រមទាំង​ការធ្វើការ​ផាកពិន័យ​តាមច្បាប់​ចរាចរណ៍ ទាំង​ការរៀបចំ​សំណុំរឿង​ទៅ​តុលាការ ។

លោក សាន សុខ​សីលា បានលើកឡើង​ទៀតថា​៖ ទាក់ទង​នឹង​រឿង​បន្តទៀត ជា​ឆន្ទា​នុ​សិទ្ធ ជាការ​ស៊ើបអង្កេត ជា​ការមើល​អង្គហេតុ ជាការ​ត្រួតពិនិត្យ​អី​ផ្សេងៗ ជា​សិទ្ធ​ខាង​តុលាការ យើង​បាន​បំពេញ​តួនាទី​ភារកិច្ច​រួចរាល់ ហើយ​ការឯកភាព​គ្នា​រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ នោះ​គឺជា​រឿង​ផ្ទាល់​របស់គាត់​ទេ គ្រាន់តែ​យើង​ជា​អ្នកអនុវត្ត​ច្បាប់ ជា​អ្នកធ្វើ​កំណត់ហេតុ​អី​ផ្សេងៗ​នៅពេលដែល​គាត់​ឯកភាពគ្នា​តែប៉ុណ្ណោះ ។ ជាមួយនឹង​សំណួរ​ជា​ញឹកញាប់​សួរថា​៖ តើ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្នែក​យុត្តិធម៌ ចាំបាច់​ត្រូវតែ​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ជនសង្ស័យ ជាមួយ​សំណុំរឿង​ទៅ​តុលាការ​ដែរ​ឬ​អត់ ឬមួយ​បញ្ជូន​តែ​សំណុំរឿង មិន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ? លោក សាន សុខ​សីលា បាន​ឆ្លើយថា​៖ ជាធម្មតា​យើង​បញ្ជូន​ទាំង​ឯកសារ​ពាក់ព័ន្ធ ការអនុវត្ត​ផ្សេងៗ ! តុលាការ​គាត់​នឹងធ្វើ​ការចាត់ចែង​តាម​ហ្នឹង ! ជា​ឆន្ទា​នុ​សិទ្ធ​របស់គាត់ ។ ចំពោះ​សំណួរ​ទៀតថា​៖ តើ​បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិតនៅក្នុង​ការឃាត់ខ្លួន​របស់​មន្ត្រី​នគរ​យុត្តិធម៌​ផ្នែក​ចរាចរណ៍​ឬ​អត់ ? លោកអ្នក​នាំពាក្យ​បាន​ឆ្លើយថា​៖ «​បាទៗ ! បើ​យើង​នេះ …! យើង​បញ្ជូនទៅ​ទាំង​អស់ហើយ​។ សួរ​ទៀតថា​, (​មានន័យថា​៖) បញ្ជូន​ជនសង្ស័យ​ទៅជា​មួយ​សំណុំរឿង​ដែរ​មែន លោកអ្នក​នាំពាក្យ​ឆ្លើយថា​៖ (​បាទ​.​បាទ​)…​រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ ។ គេ​សង្ស័យថា​, ជនសង្ស័យ​អាច​ត្រូវបាន​ដោះលែង ទើប​ការឆ្លើយ​របស់ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិនសូវ​ច្បាស់​សោះ​។

​កាលពី​ម៉ោង ២​អធ្រាត្រ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ រថយន្ត​មួយគ្រឿង​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​លឿន​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា ក្នុងទិសដៅ​ពី​លិចទៅ​កើត បុក​ម៉ូតូ ពេញទំហឹង បណ្តាលឱ្យ​មនុស្ស​ចាស់ និង ទារក​ខ្ទាត និង​កំពុង​ជួយសង្គ្រោះ​។ ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ បញ្ជូនទៅ​ប៉ុស្តិ៍​ភ្លាមៗ រីឯ​រថយន្ត ត្រូវបាន​ជន​មិន​ស្គាល់មុខ វាយ​បំបែក​កញ្ចក់​ទាំង​កំហឹង​។​សមត្ថកិច្ច​បញ្ជាក់ថា​, ភាគី​រថយន្ត​ម៉ាក ជា​ជនបង្ក ៖ LEXUS NX200t ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរ​ដោយ​ឈ្មោះ សោម ណូរី​ទីឃា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣ ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​កាលពី​ថ្ងៃ​០៥ ខែធ្នូ ឆ្នាំ​២០២២)​។

ដោយឡែក ភាគី​ម៉ូតូ​ម៉ាក ជា​ជនរងគ្រោះ ៖ HONDA SCOOPY ពណ៌​ស ពាក់​ផ្លាកលេខ កណ្តាល 1B-9978 បើកបរ​ដោយ​ឈ្មោះ ហុង រត្ន​ថា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេតចាយ (​រងរបួស ធ្ងន់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​) រួម​ដំណើរ​ជាមួយ មាន​គ្នា​០២​នាក់​ទី​១-​ឈ្មោះ មុច សុខ​ឡេង ភេទ​ប្រុស អាយុ​៦០​ថ្ងៃ (​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​) និង​ទី​២-​ឈ្មោះ មុច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេតចាយ (​រងរបួស​ធ្ងន់​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ពន្លឺ​) អ្នក​ទាំងបី​ស្នាក់នៅ​ផ្ទះជួល​លេខ​២២៥ ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​មហាជន អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ្នកសិល្បៈ​ល្បីៗ​ជាច្រើន​មានការ​បញ្ចេញមតិ​រិះគន់​ជាច្រើន​តាមរយៈ​ការបង្ហាញ​ក្ដី​អាណិតអាសូរ​ចំពោះ​ទារក​អាយុ ២ ខែ និង​ម្ដាយ​ដែល​ជួប​រឿង​ដ៏​រន្ធត់​បែបនេះ​។​សូម្បី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​ផេ​ក​ផ្លូវការ​យ៉ាងខ្លី តែមាន​ន័យ​បំផុត​ថា​, ( អាជ្ញាធរ​គួរ​ឆ្លើយ​អោយបាន​រហ័ស​ផង !) ។ ម្យ៉ាងទៀត អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​បង្ហាញ​ការហួសចិត្ត​ខ្លាំង​ថែមទៀត​នោះ គឺ​ក្រោយ​មាន​ព័ត៌មាន​ថា ជនរងគ្រោះ​ពីរ​នាក់​ម្ដាយ និង​កូន​ខាងលើ ទទួលបាន​សំណង​ត្រឹមតែ ២៥០០ ដុល្លារ​ប៉ុណ្ណោះ ពី​ភាគី​ជនបង្ក ដើម្បី​បញ្ចប់រឿង​ដោយ​មិនមាន​ទោសទណ្ឌ​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។​ក្រៅពី​មាន​រីះ​គន់​ក៏មាន​សប្បុរសជន​ជាច្រើន​បាន​បរិច្ចាក​ថវិកា​ជួយ​ជនរងគ្រោះ​ដែលមាន​ការវាយតម្លៃ​ថា​បើ​មិនមាន​ការបាត់បង់​ទេ​អាច​ទទួលបាន​ប្រហែល​ពីរម៉ឺន​ដុល្លារ​អាមេរិក​ដែរ​?​។​យ៉ាងណា​មា​ហា​ជន​រងចាំ​មើលថា​តើ​ករណី​យ៍​នេះ​មាន​វត្តមាន​ជនបង្ក​ទៅដល់​តុលាកា​រដែ​ឬ​អត់​?៕a die car a die car a die car1 a die car2 a die car3 a die car4 a die moto 

 

​