» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3565 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773322 នាក់

លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​!


​ត្បូងឃ្មុំ​៖​ប្រភពពី​អាជីវករ​និង​ឈ្មួញ​ឲ្យ​ដឹងថា លោក មុ​ឹ​ង ដា​វីន ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង បានធ្វើការ​កំណែ ទម្រង់ការ​ប្រមូល​ចំណូល​។​ក្នុងនោះ​មាន​ទាំង​ការប្រើ​កម្លាំង ជន​ស៊ីវិល​ដើម្បី​រកប្រាក់​និង ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា គំរាមកំហែង​អ្នករកស៊ី​ដឹក ទំនិញ​មក​បិទបាំង​ភាពមិនប្រក្រតី​នៃ​ការរកចំណូល​របស់ខ្លួន​។a plong

​ទំនិញ​ភាគច្រើន​ដែល​ឆ្លងដែន​ពី​ប្រទេស​វៀតណាម ចូល​កម្ពុជា គឺមាន​ប្រភព​មកពី​ប្រទេស​ចិន ក្រុម​អ្នករកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​ចិន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុ​ង ទាំងយប់ ទាំង​ថ្ងៃ យ៉ាង​គគ្រឹកគគ្រេង​មាន​ទំនិញ​បង្កប់​និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញតែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ ជាការ​ស្រេច​តែម្តង​។ ក្រុម​អ្នករកស៊ី​ទទួលស្គាល់ថា បើ​ទំនិញ​របស់​ពួកខ្លួន​បង់ពន្ធ ១០០% នោះ​ពិតជា​លំបាក​ខ្លាំង ប៉ុន្តែ​ក៏មាន​ការសម្របសម្រួល​ពី​មន្ត្រី​គយ​ដោយ​បង់​តែ​ពាក់ កណ្ដាល ហើយ​មួយចំណែក​ក៏ត្រូវ​ជូន​សា​គុន ដល់​ពួក​គយ​ទាំងនោះ​ផងដែរ​។

មេ​គយ​ត្រពាំង​ផ្លុ​ង លោក មុ​ឹ​ង ដា​វីន ឡើងកាន់តំណែង​ថ្មី កំពុង​ខំប្រឹង​ប្រមូល​លុយ​គ្រប់​រូបភាព ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយមាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចូល​ពី​ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​វៀតណាម​តាម​ច្រក​មួយ​នេះ​ទាំងយប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់​ពន្ធគយ​តាមរបៀប​ម៉ៅការ​ប៉ុណ្ណោះ​។​ពន្ធ​ម៉ៅការ​នេះ​គឺថា ស្ទើរ​មិនបាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​នោះទេ ថែមទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ​, ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​ការប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់លោក មុ​ឹ​ង ដា​វីន ព្រោះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ទៀតផង ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​របៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ប្រភពពី​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង ខ្សិ​ប​បង្ហើប​ឲ្យ​ដឹងថា លោក ម៉ឹង ដា​វីន បាន​ឲ្យ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​រួម​និង​ជន​ស៊ីវិល ដើរ​គាបសង្កត់​ជម្រិត​កោសរូស​ទារលុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការយក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រកស៊ី​ដឹកទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ ចូល​ឆ្លងកាត់​តាម​ច្រក​មួយ​នេះ​ទៅតាម​ការបង្គាប់បញ្ជា​ឲ្យ​បង់ប្រាក់​តាម​ការកំណត់​មិនអាច​រំលង​បាន​ហើយ​ការដែល​បង់ប្រាក់​ទាំងនោះ ភាគច្រើន​គឺ​បង់​ដោយ​គ្មាន​វិ​ក្ក័​យ​ប​ត្រ​ពន្ធគយ​នោះទេ​?៕a plong1 a plong2