
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1684 នាក់
ម្សិលមិញ 15181 នាក់
សរុប 19469186 នាក់
ភ្នំពេញ ៖ ហេតុការណ៍រកឃើញសពមនុស្សនៅស្រះទឹកក្នុងវត្តមួយបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងស្រះទឹកវត្តជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនម្នាក់ជាសិស្សវិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានជម្ងឺសសៃប្រសាទ៤ឆ្នាំមកហើយ ក្រោយពេលចេញពីសាលារៀន ក៏បានប្រាប់ម្ដាយថា ទៅរកព្រះសង្ឃនៅវត្តជម្ពូវ័នស្រោចទឹកឲ្យ ។ ក្រោយមកក៏បាត់ខ្លួនរហូត ពេលនោះម្ដាយបានតាមរកដែរ ប៉ុន្តែរកពុំឃើញសោះ ឃើញតែម៉ូតូដែលកូនប្រុសទុកចោលនៅក្នុងវត្ត ហើយត្រូវនគរបាលនាំយកទៅរក្សាទុកនៅប៉ុស្តិ៍។ រយៈពេល៣ថ្ងៃក្រោយមកក៏ ស្រាប់តែព្រះឃើញប្រទះឃើញកូនប្រុសគាត់ស្លាប់អណ្ដែតទឹកស្រះក្នុងវត្តជម្ពូវ័ននោះទៅវិញ ។
យុវជនខាងលើឈ្មោះបិន ជីងប៉ាវ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២H1វិទ្យាល័យហ៊ុន សែនជម្ពូវ័ន មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យមានជម្ងឺសសែប្រាសាទ៤ឆ្នាំមកហើយ ។មិនទាន់ដឹងពីមូលហេតុនៃការស្លាប់នៅឡើយទេ។