» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12346 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702517 នាក់

ដឹង​រឿង​តុលាការ​ចេញ​ដិ​ការចាប់ខ្លួន​លោកមា​ច​សុវណ្ណ​រ៉ា​មេបក្ស​ខ្មែរ​ជំនាន់​ថ្មី​ហើយ​គឺ​ទាក់ទង​CLV


​រតនៈគីរី​៖​លោក​មេធាវី សឺ​ន ជុំ​ជួន បានដាក់​ពាក្យស្នើសុំ​ឱ្យ​តុលាការខេត្ត​រតនៈគីរី​ទម្លាក់ចោល​ការចោទប្រកាន់​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី ដែល​ត្រូវ​តុលាការ​ចោទ​ពីបទ «​ញុះញង់​ឱ្យមាន​ការរើសអើង​»​។ តាម​ពាក្យស្នើសុំ​លើកលែង​បទ​ចោទ​ចុះ​ថ្ងៃទី​១១​កញ្ញា ដែល​កាសែត​ទទួលបាន នៅ​រសៀល​ថ្ងៃទី​១៧​កញ្ញា លោក​មេធាវី សឺ​ន ជុំ​ជួន បាន​លើក​ហេតុផល​ប្រាប់​សាលាដំបូង​ខេត្តរតនគិរី​ថា លោក មា​ជ សុវណ្ណារ៉ា គ្មាន​ចេទនា​ថត​បង្ហោះ​វីដេអូ​ឃ្លី​ប​ទៅ​បង្កហេតុ ប៉ះពាល់​ដល់​កិច្ចសហការ​ប្រតិបត្តិកា​រ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ដូច​ការចោទប្រកាន់​ឡើយ​។​a meach sovan lwyer2 

​លោក​មេធាវី សឺ​ន ជុំ​ជួន បាន​លើកឡើងថា លោក មា​ជ សុវណ្ណារ៉ា មិនមែនជា​អ្នក​បង្ហោះ​វីដេអូ​ដោយផ្ទាល់​នោះទេ ប៉ុន្តែ​ជាការ​ធ្វេសប្រហែស​ដែល​បណ្តោយឱ្យ​សកម្មជន​បក្ស​ជំនាន់​ថ្មី​របស់ខ្លួន​បង្ហោះ​វីដេអូ​ឃ្លី​ប​នោះ និង​ថា ទោះជា​យ៉ាងនោះ​ក្តី លោក មា​ជ សុវណ្ណារ៉ា បាន​បញ្ជា​ឱ្យ​សកម្មជន​ខ្លួន​លុបចោល​ឃ្លី​ប​វីដេអូ​នោះ​ចេញពី​បណ្តាញ​សង្គម​រួចហើយ​។​​ករណី​យ៍​ចឹ​ង​បើតាម​លោក​មេធាវី សឺ​ន ជុំ​ជួន សាលាដំបូង​ខេត្តរតនគិរី​គួរតែ​លើកលែង​ការចោទប្រកាន់​កូនក្តី​របស់លោក ដោយ​ផ្អែក​តាម​បញ្ញត្តិ ក្រមព្រហ្មទណ្ឌ តាម​មាត្រា ៤ ដែល​ចែងថា «​ពុំមាន​បទល្មើស​ទេ ប្រសិនបើ​គ្មាន​ចេទនា​ប្រព្រឹត្ត​» និង​តាម​មាត្រា ៦៥២ ដែល​ចែងថា «​ត្រូវតែ​លើកលែង​ឱ្យ​រួច​ផុតពី​ទោស ប្រសិនបើ​បុគ្គល​នោះ​បានធ្វើ​បទល្មើស​នោះ មិនបាន​សម្រេច​»​។​

​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី​ត្រូវបាន​តុលាការខេត្ត​រតនគិរី​ចេញ​ដីកាចាប់ខ្លួន​នៅ​ថ្ងៃទី​៨​កញ្ញា ក្រោម​បទចោទប្រកាន់ «​ញុះញង់​ឱ្យមាន​ការរើសអើង​»​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់លោក​ក្នុង​បណ្តាញ​សង្គម កាលពី​ខែសីហា ឆ្នាំ​២០២៣​។ នៅក្នុង​បទ​អត្ថាធិប្បាយ លោកមា​ជ សុវណ្ណ​រ៉ា​បាន​និយាយ​អំពី​កម្មករ​ខ្មែរ​ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ តិចជាង​កម្មករ​វៀត​ណា​ម ដែល​ធ្វើការ​ក្នុង​ចម្ការកៅស៊ូ និង​ចម្ការចេក​របស់​ក្រុមហ៊ុន​វៀតណាម​ក្នុង​ខេត្តរតនគិរី​។​

​លោក មា​ជ សុវណ្ណារ៉ា សព្វថ្ងៃ​កំពុងស្នាក់នៅ​សហរដ្ឋអាមេរិក​នោះបាន​ចាត់ទុក​ចំណាត់ការ​របស់​តុលាការខេត្ត​រតនគីរី មកលើ​រូបលោក​ថា មាន​លក្ខណៈ​តក់ក្រហល់ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​របស់លោក​ក្នុង​ការទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​។ បើតាម​ប្រធាន​គណបក្ស​ជំនាន់​ថ្មី​រូបនេះ តំណាង​អយ្យការ​មិនដែល​ចេញ​ដីកាកោះ ចំណែក​ចៅក្រម​ស៊ើបសួរ​ក៏​មិន​បានចេញ​ដីកា​បង្គាប់​ឱ្យ​លោក​ចូលខ្លួន​សូម្បី​តែម្តង​ឡើយ​៕a meach sovan lwyer 
​