» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6395 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696566 នាក់

ទៀ​សីហា​៖​ការផ្ទុះ​កូ​វីត​នៅ​នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​ជាហេតុ​ការណ៍​ដែល​មិន​នឹកស្មាន​ដល់​!

​ខេត្តសៀមរាប​៖ ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង ថា​ជាហេតុ​ការណ៍​ដែល​មិន​នឹកស្មាន​ដល់ កើតចេញពី​ការជួបជុំ​ដែល​មិនចាំបាច់ ។​a co seyha3 

​នេះ​ជាការ​វាយតម្លៃ​របស់ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​បទ​បង្ហាញ ស្តីពី​ប្រព័ន្ធ​ចុះឈ្មោះ​អ្នកដំណើរ «Web App»​ជំនា​ន់ទី​២ តាមរយៈ​នៃ​ការ​ស្កេ​ន QR Code ដែល​នឹងត្រូវ​យកទៅ​ប្រើប្រាស់​គ្រប់គ្រង​ទិន្នន័យ​នៅតាម​បណ្តា​ច្រក​ព្រំប្រទល់​ខេត្តសៀមរាប​។​​លោក ទៀ សីហា មានប្រសាសន៍ថា «​ស្របពេល​ជាមួយគ្នា​នឹង​ការអនុវត្ត​វិធានការ ៣​កុំ និង​៣​ការពារ ឲ្យ​មាន​ប្រសិទ្ធភាព​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល និង​ការណែនាំ​អនុវត្ត​ផ្សេងៗ​ទៀត ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ពាក្យ​ថា សោកស្តាយ វា​មិនគួរ​កើតមាន​នោះទេ នៅក្នុង​ព្រឹត្តិការណ៍​កូ​វីដ​-១៩ បើសិនជា​គ្មាន​ការធ្វេសប្រហែស​នោះ​»​។​

​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​សង្កត់ធ្ងន់​ថា «​វា​ជាការ​ព្រួយបារម្ភ​ខ្លាំងណាស់ ដែល​នៅមាន​អ្នកពាក់ព័ន្ធ​មួយចំនួន​ក្នុងករណី​ឆ្លង​ខាងលើ មិន​បង្ហាញខ្លួន យក​សំណាក​ធ្វើតេស្ត ដើម្បី​សុ​វត្តិភាព​ផ្ទាល់ខ្លួន គ្រួសារ និង​សហគមន៍​នោះ​»​។​អភិបាលខេត្ត​សៀមរាប​ក៏បាន​អំពាវនាវ សូម​ឲ្យ​អ្នក​ទាំងនោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ បើ​មានការ​ប្រែប្រួល​សុខ​ភាពមិនប្រក្រតី សូម​ផ្តល់ព័ត៌មាន​ទៅកាន់​ទូរស័ព្ទ​លេខ ០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​សូមជម្រាបថាតាម​សេចក្តីប្រកាស​ជា​បន្តបន្ទាប់​របស់​រដ្ឋ​បាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៤ ខែមិថុនា​កន្លងមក ត្រឹមតែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ប្រមាណ​ជា​៨០​នាក់ ដែល​បណ្តាលមកពី​ការជួបជុំ​មិនចាំបាច់ បំពាន​លើ​វិធានការ​ទប់ស្កាត់​របស់​រាជរដ្ឋាភិបាល​។ ការរកឃើញ​ក្នុង​ចំនួន​នេះ វា​មិន​ធ្លាប់មាន​ទេ​សម្រាប់​ខេត្តសៀមរាប​។ ក្នុងនោះជាអាទិ​មាន​មេ​និង​កូនចៅ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ជាង​១០​នាក់​មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​ដោយសារ​ការ​ជប់លាង​​។​

​តាម​ប្រភពពី​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ការណ៍​ដែល​នាំ​ឲ្យ​ការចម្លង​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​នគរបាល​ស្រុក​សូទ្រនិគម ដោយសារតែ​កាលពី​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២១​កន្លងទៅ​នៅផ្ទះ​របស់លោក ទេព ចាន់ណា អធិការ​ស្រុក​សូទ្រនិគម បានរៀបចំ​កម្មវិធី​ស៊ីផឹក​ហ៊ឹកហ៊ាក់ ហើយក៏​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចូលរួម​ទើប​បណ្តាល​ឲ្យ​ឆ្លង​រាលដាល​បែបនេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២១​ឲ្យ​ដឹងថា​រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​២៣​នាក់​ក្នុងនោះ​មាន​រាយ​នាម​ខាងក្រោម​៖

១- ឈ្មោះ ទេព ចាន់ណា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម មុខរបរ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​២- ឈ្មោះ ដួង សុផាន់​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​សំរោង​ជើង ឃុំ​សំរោង ស្រុក​សូទ្រនិគម មុខរបរ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​៣- ឈ្មោះ ជា ចាន់​ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​-​សូទ្រនិគម មុខរបរ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​

៤- ឈ្មោះ អ៊ូ ចាន់​ធី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម មុខរបរ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​៥- ឈ្មោះ សូត្រ សំ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម មុខរបរ នាយផ្នែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​៦- ឈ្មោះ ច​ន ចៅ​ចិត្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម មុខរបរ នាយករង​ផ្នែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​៧- ឈ្មោះ ពៅ ពន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​បែក​សំ​ភ្លើង ឃុំ​ចា​ន់ស ស្រុក​-​សូទ្រ​និគ មុខរបរ នាយករង​ផ្នែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​

៨- ឈ្មោះ អ៊ីវ ង៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម មុខរបរ នាយករង​ផ្នែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​៩- ឈ្មោះ ទេព សំណាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម មុខរបរ នាយករង​ផ្នែក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។​១០-​ឈ្មោះ ទុយ អ៊ឹង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ផ្សារ​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម មុខរបរ នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ។​១១-​ឈ្មោះ គង់ សុ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ស្ពាន​ត្នោត​២ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង មុខរបរ មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​។​ក្រៅពី​ន​ចំនួន​១២​នាក់​ទៀត​ជា​ប្រជាពលរដ្ឋ​។​

​បើតាម​ការប្រកាស​ដដែល​បាន​ឲ្យ​ដឹងថា​ពី​ករណី​ទី​១ ដល់ទី​២០ គឺមាន​ទំនាក់ទំនង​គ្នា​ជាមួយ​ឈ្មោះ អ៊ូ សេង ឈ្មោះ ឃៀន សុ​ឃី និង​ឈ្មោះ ភ​ន់ សុភា ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ ដែល​ករណីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ហើយ​ក្រុមការងារ​ពុំទាន់​សន្និដ្ឋាន​កំណត់​មុខសញ្ញា​ពី​ប្រភព​ចម្លង​នៅឡើយ​។​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ឆ្នាំ​២០២០ មកទល់ពេលនេះ​មាន​រយៈពេល​ជាង​១៧​ខែ​ហើយ ខេត្ត​សៀម​រាម​រកឃើញ​អ្នក​វិជ្ជមាន ២២៩​ករណី ព្យាបាល​ជាសះស្បើយ​៨៤​ករណី ស្លាប់​០២​ករណី និង​កំពុង​ព្យាបាល​១៤៣​នាក់​៕a co seyha a co seyha1 a co seyha2 a co seyha4 

​