» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5625 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695796 នាក់

ត្រឹម​ជា​ថៅកែ​កាស៊ីណូ​ម៉េច​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួ​ចត​បណ្តាញ​កា​ប្លិ៍​អុ​ប​ទិ​ក​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ មក​កម្ពុជា​?!

 

​បន្ទាយមានជ័យ​៖ ប្រព័ន្ធ​បណ្ដាញ​ខ្សែ​កា​ប្លិ៍​មួយកន្លែង​ត្រូវបាន​គេ​លួ​ចត​ភ្ជាប់​ពី​ស្រុក​សៀម​ចូល​ស្រុក​ខ្មែរ​នៅត្រង់​អូរ​ព្រំដែន​កម្ពុជា​ថៃ ជាប់​និង​កាស៊ីណូ​ផា​រេ​មិ​ក​(​អត់​តិ​ត​ផ្កាយ​)​ស្ថិតក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​ដោយ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ របស់លោក​វរៈសេនីយ៍​សូ​ចាន់​រី​មេ​វរៈ​ដុះ​ស្លែ​នៅក្នុង​ភូមិ​ក្បាលស្ពាន​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។a casino nak3 

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ខាងលើនេះ​គឺ​ខាង​ភាគី​ថៃ ឃុបឃិត​គ្នា​លួ​ចត​នៅ​ពេលយប់​តាំ​ពី​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៨​មក​ម្លេះ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ណា​បានដឹង​ឬ​អើពើរ​នោះទេ​(​ដែល​គេ​ជឿថា​ទាល់តែ​មានការ​ឃុ​ប​ឃឹ​ត​គ្នា​ទើប​ធ្វើបាន​) ។ រហូត​នៅ​ដើមខែ​សីហា​២០១៩​នេះ​ប្រហែល​ខាង​ភាគី​ថៃ​គេ​រករឿង​ទើប​ឃើញ​មាន​ខាង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​នៅនឹងកន្លែង​តែម្តង​ទើប​បែកការណ៍​ថា​ជា​សកម្មភាព​លួ​ចត​ភ្ជាប់​ដោយ​ខុសច្បាប់​!​។

ប្រការ​ដែល​ហួសចិត្ត​គែ មេកង​សន្តិសុខ​កាស៊ីណូ ខា​ឡា​ស៊ី​ដែល​ពាក់​ដល់​ទៅ​ផ្កាយ​ពីរ​យោធា​ឈ្មោះ​ទៀ ចាង បាន​ឲ្យ​ដឹងថា លោក​មិន​បានដឹង​រឿង​នោះ​ជាក់លាក់​ទេ​ព្រោះ ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ឈ្មោះ លី​បាក់ ឡេង ហៅ​សំ​បួន ចែក​តំបន់​គ្រប់គ្រង ដាច់ដោយឡែក​សម្រាប់​លោក​?​។ មេកង​សន្តិសុខ​កាស៊ីណូ​ដដែល​បាន​បញ្ជាក់ថា បើ​លោក​ដឹង​រឿង​នោះ​លោក​មិន​ឲ្យ​មាន​ការងារ​ខុសច្បាប់​បែបនេះ​កើតមាន​ទេ ព្រោះ​ប្រព​ន្ធ័​សេវា អិន​ធឺ​ណិ​ត​ខាង​កម្ពុជា​យើង​ម៉ាគ​គោក​ហើយ​មានតម្លៃ​ថោក​ទៀតផង​!(​ស៊ិ​ក​) ។

​ពាក់ព័ន្ធ​និង​ករណី​ខ្សែភ្លើង​កប់​ជ្រៅ​ក្នុង​ដី​ឆ្លងដែន​ពី​ថៃ មក​កម្ពុជា​នេះ លោក វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយក​ប៉ុស្តិ៍​បឹង​សាគូ​កូនចៅ​លោក​សូ​ចាន់​រី​មេ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​មក​ថា​៖ លោក​មិនបាន​ដឹងថា​ជា​ខ្សែ​កា​ប្លិ៍​អ្វី​នោះទេ ព្រោះ​នៅ​ទីនោះ​មានផ្ទះ​១​ខ្នង​ជា​ដី​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​។ លោក​ថា ក្រែង​ជា​ខ្សែ​ទុយ​យោ​ម៉ាស៊ីនត្រជាក់​ទេ​។ អ្វីដែល​លោក​បានដឹង​នោះ​ដោយសារ ស្នងការរង​បញ្ជារ​ឲ្យ​លោក​ការពារ​ទីតាំង​នោះ​ឲ្យ​រក្សាបាន​នូវ​រូបភាព​ដើម រងចាំ​មន្ត្រី​ជំនាញ​មក​ពិនិត្យ​ជាក់ស្តែង ។

ចំណែក លោក ចៅ វិត ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ទូរគមនាគមន៍ ខេត្តបន្ទាយមានជ័យ ដែល​គេ​ជឿថា​អាច​បាន​ប្រយោជន៍​ពីបទ​ល្មើស​លួ​ចត​បណ្តាញ​កា​ប្ល​អុ​ប​ទិ​ក​ពី​ស្រុក​សៀម​ចូលមក​ខ្មែរ មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក​? ។

​ប្រភព​ខាងក្រៅ​ចោទថា​៖ ករណី​ខាងលើនេះ មាន​មន្ត្រី​ជំនាញ​ខ្លះ​បាន​សើម​មាត់​សើ​មក ជា​យូរ​មកហើយ​មិនមែន​មិនដឹង​នោះទេ​។​ព្រោះ​បើ​មិនដឹង​ធ្វើ​សម​ត្ត​កិច្ចការពារ​អធិប្បតេយ្យ​ជាតិ​និង​គ្រប់គ្រង​ស្រុក​ម៉េច​កើត​? ពួកគេ​ព្យាយាម​ជួយ​លាក់បាំង​គ្នា ឆ្លើយថា មិនដឹង​រៀងៗ​ខ្លួន ដើម្បី​ដោះ​បន្ទុក​ពី​ការអនុវត្តន៍​អភិក្រម​ទី​៥​របស់​នាយ​យក​រដ្ឋមន្ត្រី​រឿង​កាត់​សាច​ស្អុយ​យកតែ​ព្រះ​អាយូស​តែប៉ុណ្ណោះ ។

​សូមបញ្ជាក់ថា​នៅក្នុង​បរិ​វេញ​កាស៊ី​ណី​ផា​រិ​មិ​កមាន​អគារ​សាខា​ជាច្រើន​បើក​ជា​បន​ល្បែង​អន​ឡាញ ដែល​គេ​ជឿថា​ម្ចាស់​កាស៊ីណូ​នេះ​ត្រូវតែ​ទទួល​ការដាក់ទោស​ឬ​ផាកពិន័យ​តាមច្បាប់​ដូច​ការចាប់​ជនជាតិ​ចិន​ដែល​លួ​ចត​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ចាប់​ជម្រឹត​ចឹ​ង​ដែរ​។​(សហការី)a casino nak a casino nak1 a casino nak2 a casino nak4 a casino nak5 a casino nak7 


​