» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6681 នាក់

ម្សិលមិញ 5020 នាក់

សរុប 14122128 នាក់

អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង បន​ល្បែង​ស៊ីសង យ៉ាង​គគ្រឹកគគ្រេង ពិសេស​ល្បែងភ្នាល់​ជល់ មាន់ ....!!!!


ត្បូងឃ្មុំ៖ថ្ងៃទី២៣ មិថុនា ២០១៨​គេហទំព័រ​សារព័ត៌មាន មាតុភូមិ www.meatophoum.com សូម​លើកយក​ករណី បទ ល្មើស​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​នៅក្នុង​ទឹកដី​នៃ អាណាចក្រ​ខេត្ត​ត្បូងឃ្មុំ ដែល​ថិ​ត​ក្រោម​ការគ្រប់គ្រង​របស់ លោក លី ឡេង ចៅហ្វាយខេត្ត​ត្បូងឃ្មុំ​ដែល​ធ្លាប់​ទទួលរង ការព្រមាន​ធ្ងន់ៗ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន រឿង​បណ្តោយអោយ កើតមាន​បទល្មើស​ព្រៃឈើ ។a lileng

ប​ច្ច​ប្បន្ន​ក្រៅពី​មាន​បទល្មើស​ព្រៃឈើ ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​គឺ​ងំ​ទៅដោយ​បន​ល្បែង​សុ​ី​សង គ្រប់​ប្រភេទ ពិសេស​សង្វៀន​ជល់​មាន់ មាន​ទាំង​ធំ ទាំង​តូច តាំងពី​ជនបទ រហូត​ទីប្រជុំជន ស្ទើរ​គ្រប់​មូលដ្ឋាន ។ ជាក់ស្តែង ថ្មីៗ​នេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​យើង​អោយដឹងថា នៅក្នុង​ទីតាំង​ដីឡូត៍​ដ៏​ធំ​មួយកន្លែង​របស់ លោក​ឧកញ៉ា ឈន ថា​រី ស្ថិតក្នុង​តំបន់​ពាណិជ្ជកម្ម ពិ​សស ថា​រី​កំពង់ចាម ច្រកទ្វារ​ទ្វេរ​ភាគី​ដារ ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចម្ងាយ​ប្រមាណ​១៥០ ម៉ែត្រ ពី​ច្រកទ្វារព្រំដែន​ទ្វេរ​ភាគី​ដារ កម្ពុជា​-​វៀតណាម​ប៉ុណ្ណោះ គឺ​គេ​ឃើញ​មាន​សង្វៀន ប្រជល់មាន់​យ៉ាង​ធំ​បើក​លេង​រៀងរាល់ថ្ងៃ​យ៉ាង​គគ្រឹក គគ្រេង ដោយ​គ្មាន​ការរំខាន​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ថ្នាក់​ណា​ឡើយ​។

ប្រជាពលរដ្ឋ​បន្តថាៈ ក្នុង​១​ថ្ងៃៗ​គេ​ឃើញ​ពួក​អ្នកញៀន​នឹង​ល្បែង​សុ​ី​សង​ជល់​មាន់​នាំគ្នា​ពពាក់​ពូន​ទាំង​ម៉ូតូ ទាំង​ឡាន គ្រប់​ប្រភេទ​រាប់សិប​គ្រឿង ក្នុងចំណោម​ពួក​អ្នកញៀន​ល្បែង​សុ​ី​សង​នោះ​ក៏ មាន​មន្ត្រីរាជការ និង​អ្នកមានអំណាច លុយកាក់​គ្រាក់ៗ​សំរុក ចូលទៅ​លេងល្បែង​សុ​ី​សង​នៅ​ទីនោះ ព្រោះ​ល្បី​ថា មានច្បាប់ អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដូច្នេះ​គឹ​មាន​សុវត្ថិភាព​សំរាប់ ក្រុមអ្នកលេង​ល្បែង​។ នៅក្នុង​ទីតាំង​ដី​ឡូ​តិ៍​ដ៏​ធំ​របស់លោក ឧកញ៉ា ឈន ថា​រី ដែលមាន​របង​ថ្ម​ខ្ពស់​បាំង​ជិត និង​មាន កងសន្តិសុខ​វ័យក្មេង​ជាច្រើន​នាក់​ចាំមើល​ផ្លូវ​បើកទ្វារ​របង​យាម កាម​យ៉ាង​តឹង​រុ​ឹ​ង ប្រយ័ត្នប្រយែង​បំផុត ហើយ​បើ​ដឹងថា​ជា​អ្នក កាសែត​គឺ​មិន​អនុញ្ញាតិ​អោយចូល​ក្នុង​បរិវេណ​នោះ​ជាដាច់ខាត ។

បើតាម​អ្នក​ធ្លាប់​យក​មាន់​ទៅ​ជល់​នៅ​ទីនោះ បាន​និយាយ ប្រាប់​អ្នកកាសែត​អោយដឹងថា ក្នុង​ទីតាំង​នោះគេ​ធ្វើ​សង្វៀន ជល់​មាន់ ដោយមាន​កៅអី​ដែក​រៀប​ថ្នាក់ៗ​ដំកង់​រង្វង់​មូល​ដូច សង្វៀន​អ្នក​ប្រដាល់​ចឹ​ង​ដែរ សំរាប់​អង្គុយ​មើល​និង​ភ្នាល់​ជល់ មាន់ ដែល​១​គូរៗ​ចាក់​ភ្នាល់​រាប់រយ រាប់ពាន់​ដុល្លារ​ក៏មានដែរ ក្រៅពី​ជល់​មាន់​ក៏មាន ល្បែង​បៀរ អាប៉ោង​លេង​ផងដែរ ... ។ ប្រភព​បាន​បន្ត ទៀតថា ពួក​អ្នកញៀន​ល្បែង​មាន់​ជល់​គឺ​ទៅ​ពី​គ្រប់ទិសទី​ហើយ​ភាគ ច្រើន​សុទ្ធតែ​អ្នកមានៗ​ឡាន​ទំនើបៗ សំរុកចូល​ទៅលេង​ល្បែង​នៅ​ទីនោះ​ស្រែក​ហ៊ោរ​កញ្ជ្រាវ​ឡើង​កងរំពង ព្រោះ​ពួកគេ សំអាងថា​ទីតាំង​នោះ​ជាកា​សុ​ី​ណូ​ស្របច្បាប់ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ឆាឆៅ​ទេ ព្រោះ​មាន លោក ហេង ជា​តំណាង​ក្រុមហ៊ុន ជា​អ្នកចាត់ចែង​មើល​ការខុសត្រូវ និង​ដោះ ស្រាយ ថ្លៃ​បាយទឹក​ជូន ។ ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ ការិយាល័យ​និពន្ធ​នាយក គេហទំព័រ សារព័ត៌មាន មាតុភូមិ www.meatophoum.com បានទទួល​ការឆ្លើយតប បកស្រាយ​ពន្យល់​តាម​តេ​ឡេ​ក្រាម ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ថា ខ្ញុំ​សូម​អរគុណ ចំពោះ​ការជូន​ព័ត៌មាន​នេះ ប្អូន​គួរ​អញ្ជើញ​ទៅ​ផ្ទាល់​ជួប​ម្ចាស់ គេ ថា​តើ​គេ​មានច្បាប់ ឬ អត់ ? ។a phall kok1

បើ​មាន​ខាង​ណា​អ្នកចេញ អោយ ? សមត្ថកិច្ច​ខាង​ណា​ជា​អ្នកគ្រប់គ្រង ? បើ​ខ្ញុំ​ប្រាប់​ការ ពិត​ក៏​មិន​ជឿ ហើយ​អាច​ច្រឡំ​ថា​ខ្ញុំ​ការពារ​គេ​ទៀតផង វា​មិន ខុស​អី នឹង​កា​សុ​ី​ណូ​នៅ​អន្លង់​ជ្រៃ​ឡើយ ។ តែបើ​ប្អូន​លំបាក ទាក់ទង​ទៅ​ម្ចាស់​គេ ខ្ញុំ​សូម​ណែនាំ​ផ្លូវ​ផ្សេងទៀត គឺ​នាយកដ្ឋាន គ្រប់គ្រង​កា​សុ​ី​ណូ​នៅ​មហាផ្ទៃ ឬ ទីស្តីការគណៈរដ្ឋមន្ត្រី​តែម្តង កាន់តែច្បាស់ និង​ប្រសើរ​បំផុត ។ ឯ​ស្នងការដ្ឋាន​ខេត្ត​មាន សមត្ថកិច្ច​ត្រឹមតែ​ទទួល ស​.​ជ​.​ណ ប៉ុណ្ណោះ ។ ដោយឡែក លោក​ឧកញ៉ា ឈន ថា​រី បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី ២១ មិថុនា ថា លោក​គ្រាន់តែ​ជា​ម្ចាស់​ដី​ជួល​ទីតាំង​នោះ​អោយ គេ​តែប៉ុណ្ណោះ មិនមែន​ថៅកែ​កា​សុ​ី​ណូ​ទេ លោក​ឧកញ៉ា​បន្តថា តាម​លោក​ដឹង​ខ្លះៗ​គឺថា​គេ​មានច្បាប់​ពី​ក្រសួង​សេដ្ឋ​កិ​ច្ខ ហិរញ្ញ វត្ថុ និង​ក្រសួងមហាផ្ទៃ ហើយ​ឃើញ​ខាង​ក្រសួង​គេ​ចុះ​ពិនិត្យ មើល​ផងដែរ ។a phall kok

តែបើ​អ្នកកាសែត​ចង់ដឹង​ចុះទៅ​ដល់​ផ្ទាល់​ទាក់ ទង​គេ​ទៅ គេ​អោយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ហើយ ។ ចំពោះ​លោក អភិបាលខេត្ត​ត្បូងឃ្មុំ ពេល​ទូរស័ព្ទ​សុំ​ការបំភ្លឺ លោក​ឆ្លើយថា ជាប់​ប្រជុំ ។ រីឯ​លោក ហេង ដែល​គេ​ប្រាប់ថា​ជា​អ្នកមើលការខុសត្រូវ​នៅ​សង្វៀនមាន់​នោះ នៅពេល​សំភាសន៍​សួ​នាំ​តាម​ទូរស័ព្ទ លោក​ប្រាប់ថា​ទីតាំង​កា​ស៊ីណូ​របស់លោក​មាន ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល? ។ តែបើ​មានការ​អី អាចមក​ទាក់ទង​ដល់ទី​តាំង​មក​។ ទោះជា​មានការ​បញ្ជាក់ ខ្លះៗ​ថា​ទីតាំង​នោះ​មានច្បាប់​ត្រឹមត្រូវ​ក៏ដោយ តែបើ​ពិនិត្យមើល ជាក់ស្តែង​គឺ​វា​មិនមែនជា​អគារ មាន​បំពាក់​ឧបករណ៍​បំរើអោយ សេវាកម្ម ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ដូច​នៅតាម​អគារ​កា​ស៊ីណូ នានា​តាម​ច្រកព្រំដែន​នោះទេ ហើយ​ម្យ៉ាងទៀត​បើ​មានច្បាប់ ហេតុ​អី​ត្រូវ​ខ្លាច​អ្នកកាសែត​ថត​ផ្សាយ ? ។a lileng1

ប្រភពពី​មន្ត្រី​ម្នាក់ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​តាម​ទូ​រ័​ព្ទ​ថា ជាទូទៅ ច្បាប់ កា​សុ​ី​ណូ គឺ​មិន​អនុញ្ញាតិ​អោយ​ជនជាតិខ្មែរ​ចូល​លេងល្បែង​សុ​ី​សង​ជាដាច់ខាត ។ ប៉ុន្តែ​ជាក់ស្តែង​នៅ​ទីតាំង​សង្វៀន​ជល់​មាន់ នៅក្នុង​ដី​ឡូ​តុ៍​លោក​ឧកញ៉ា ឈន ថា​រី គឺ​ភាគច្រើន​អ្នក​ចូលទៅ លេងល្បែង​ស៊ីសង​សុទ្ធតែ​ខ្មែរ ឯ​ភាគី​វៀតណាម​មាន​ចំនួន​តិច ណាស់ ។ឬមួយគេបើកយកលុយជួយបក្សព្រោះជិតដល់ថ្ងាំបោះឆ្នោតផង!។a lileng3 

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ទឹកដី​នៃ​អាណាចក្រ ខេត្ត​ត្បូងឃ្មុំ​នេះ ក្រៅពី​ទី​តាំ​ខាងលើនេះ ក៏​នៅមាន​សង្វៀន​ជល់​មាន់​តាម​ភូមិ​នានា ដូចជា​សង្វៀនមាន់​នៅក្នុង​ភូមិ​ស្រឡប់ ឃុំ​ជប់ ស្រុក​មេមត់ និង​សង្វៀនមាន់ នៅក្នុង​ភូមិ​ទួល​ទ្រា ឃុំ ដារ បើក​លេង​យ៉ាង​គឃ្លើន​ប្រឆាំងនឹង​បទបញ្ជា គោ​លន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ដោយ​គ្មាន​ការ រំខាន​ពី​សមត្ថកិច្ច​ថ្នាក់​ណា​ទេ ។ បើ​ដូច្នេះ​សូម​អញ្ជើញ​បងប្អូន ដែល​ពេញនិយម​លេង​មាន់​ជល់​ទៅកាន់​ទីតាំង​ខាងលើ​ដោយ រីករាយ ព្រោះ​មានច្បាប់​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល ហើយ​មាន សុវត្ថិភាព​ទៀតផង ៕ ដោយ​: ស៊ុន សុផល​a lileng4 a lileng2