» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10434 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707688 នាក់

កម្ពុ​ជាស​ម្រ​ច​ដកខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​វៀតណាម​ឡាវ​ហើយ​!មិនដឹងថាគេព្រមឬអត់?

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានប្រកាស​ពី​ការសម្រេច​របស់​កម្ពុជា ក្នុងការ​បញ្ចប់​ការចូលរួម​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ​ត​ដោយមាន​ការគាំទ្រ​ពី​ទាំង​ថ្នាក់ដឹកនាំ​កំពូលៗ​ផ្សេងទៀត​ផងដែរ ។​​មូលហេតុ​ត្រុ​វ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បី «​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំ​ឲ្យ​មានលទ្ធភាព​ញុះញង់​បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅទៀត​។​ទោះបីជាយ៉ាងណានៅមានការមន្ទឹលថាតើកិច្ចព្រមព្រៀងហ្នឹងការប្រកាសដកខ្លួនថយជាឯកតោភាគីចឹងមានប្រសិទ្ធភាពដែរឬអត់នោះទេ?។a hun clv2 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ពិសេស​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា​៖​ជូន​បងប្អូន​ជនរួមជាតិ​ជា​ស្រឡាញ់ !​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបាន​អនុវត្ត​រយៈពេល​២៥​ឆ្នាំ មកហើយ​និង​ក៏បាន​កសាង​សមិទ្ធផល​ជាច្រើន សម្រាប់​ការអភិវឌ្ឍ​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី និង​រតនគិរី​។​

​ប៉ុន្តែ​កន្លងទៅនេះ​ក្រុម​ជ្រុលនិយម បាន​ចាប់យក​ចំណុច​នេះ ធ្វើជា​អាវុធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូតកុហក​ឥតឈប់ឈរ​ចំពោះ​ប្រជាជន​ដែល​បានធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​មានការ​ភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាល​បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង ៤ នៃ​ភាគ​ឦសាន​ឱ្យទៅ​បរទេស​ជាដើម ហើយ​ចុង​ក្រោយនេះ ក៏បាន​ប្រើ​រឿងនេះ ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ ១៨ សីហា ក្នុងការ​ប៉ុនប៉ង​អុកឡុក​បង្ក​អស្ថិរភាព​ដល់​សង្គមជាតិ​។​

​រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ ទាំង​វិធាន​ការអប់រំ​ផ្សព្វផ្សាយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​អំពី​កិច្ចសហប្រតិបត្តិការ CLV-DTA និង​ល្បិចកល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​, ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បានធ្វើឱ្យ «​ផែនការ ១៨ សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម​បាន​បរាជ័យ​ទាំងស្រុង ហើយ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវបាន​ធានា​យ៉ាងរឹងមាំ​។​

​ទោះបី​ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុលនិយម​បាន​រលាយ​ទាំងស្រុង​ហើយ​ក្តី​, ប៉ុន្តែ​ជា​របៀប​ធ្វើការ​របស់ ហ៊ុន សែន គឺ «​មិន​អង្គុយ​បក់ផ្សែង​នោះទេ គឺ​ត្រូវ​ពន្លត់ភ្លើង​ទាំងស្រុង​»​។​​ដោយ​គិតគូ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាពចាំបាច់​ខាង​នយោបាយ ដើម្បី “​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​” កុំ​ឲ្យ​មានលទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅទៀត​, ខ្ញុំ​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សាគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​មួយចំនួន​ផ្សេងទៀត ហើយ​យើង​បាន​សម្រេចចិត្តថា កម្ពុជា​បញ្ចប់​ការចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង ប្រទេស​ឡាវ រួចហើយ​ដែរ​។​

​យើង​បន្ត​អភិវឌ្ឍ​លើទឹក​ដី​របស់​យើង ដោយមាន​កិច្ចសហការ​ជាធម្មតា​ជាមួយ​ប្រទេសជិតខាង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និង ប្រទេស​, ជាមួយ​អាស៊ាន​, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងទៀត​នៅលើ​សកលលោក​។​​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ប្រជាជន​យើង​បាន​ចូលរួម នឹងចូលរួម​ចំណែក​ដ​ល់​ការអភិវឌ្ឍន៍​នេះ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ប្រកាស​ដាក់​ចេញរួច​ហើយ នូវ​ការរៀបចំ​កញ្ចប់​គោលនយោបាយ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​តំបន់​ភាគ​ឦសាន​របស់​កម្ពុជា​។​​ពួក​ជ្រុលនិយម​អាច​ឆ្លៀតឱកាស​ប្រកាស​ពី​ជោគជ័យ​របស់គេ​លើ​ការទាមទារ​នេះ តែ​ពួកគេ​បាន​បាត់បង់​អាវុធ​ដ៏​សំខាន់​ដែល​ពួកគេ​ធ្លាប់ កាន់​វាយ​រាជរដ្ឋាភិបាល​។ ម្យ៉ាងទៀត ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ស្ថិតនៅលើ​រាជរដ្ឋាភិបាល​ចេះ​ដោះស្រាយ កង្វល់​របស់​ប្រជាជន និង​ចេះ​ដក​អាវុធ​ចេញពី​ដៃ​សត្រូវ​។​


​បន្ទាប់ពី​ការប្រកាស់​របស់​ប្រធាន​គណបក្ស​និង​នាយករដ្ឋមន្ត្រី​យក​រដ្ឋមន្ត្រី​រួច​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ក៏ បាន​ផ្ញើលិខិត​ផ្លូវការ ជូនទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ឡាវ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម ដើម្បី​បញ្ជាក់​ពី​ការសម្រេច​របស់​កម្ពុជា ក្នុងការ​បញ្ចប់​ការចូលរួម​កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)​។​

​លិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា មាន​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា​៖«​ឯកឧត្តម​ជាទី​រាប់អាន​! ខ្ញុំ​សូម​ជម្រាបជូន​ឯកឧត្តម​ជា​ផ្លូវការ អំពី​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា បន្ទាប់ពី​បាន​ពិចារណា និង​វាយតម្លៃ​ដោយ​ម៉ត់ចត់ ពី​វឌ្ឍនភាព​នៃ CLV-DTA រួចមក កម្ពុជា​យល់ថា កិច្ចសហប្រតិបត្តិការ​នេះ​បាន​ឈានដល់​គោលដៅ​របស់ខ្លួន​ហើយ​។ នាពេលនេះ កម្ពុជា​ជឿថា ប្រទេស​នីមួយៗ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បន្ត និង​ធានា​ការអភិវឌ្ឍ​ជាតិ​រៀងខ្លួន​។​

​ក្នុងន័យនេះ ខ្ញុំ​សូម​ជូនដំណឹង​ឯកឧត្តម​ថា កម្ពុជា​បានសម្រេច​បញ្ចប់​ការចូលរួម​របស់ខ្លួន នៅក្នុង CLV-DTA ស្របតាម​មាត្រា​១៨ នៃ​អនុស្សរណៈ​នៃ​ការយោគយល់ ក្នុងចំណោម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋាភិបាល​នៃ​សាធារណ​ដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឆ្ពោះទៅរក​ការបង្កើត​គោលនយោបាយ អនុគ្រោះ​ពិសេស​សម្រាប់​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​។ កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ CLV-DTA បានផ្តល់​ផលប្រយោជន៍​ធំធេង​ដល់​ប្រទេស​យើង​ទាំងបី​។​

​ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ យើង​បានសម្រេច​នូវ​សមិទ្ធផល​គន្លឹះ ដែល​បាន​ពង្រឹង​គោលដៅ​រួម និង​បាន​លើកកម្ពស់​ការអភិវឌ្ឍ​ក្នុង​តំបន់​។​​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ដ៏​ល្អ​របស់​ឯកឧត្តម​។ ខ្ញុំ​រីករាយ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេស​យើង និង​តំបន់​។ ដោយ​ក្ដី​រាប់អាន​ពី​ខ្ញុំ​»៕a manet clv a hun clv1